បណ្តាញសង្គមមានការរីកសុះសាយយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះនៅកម្ពុជាយើងជាហេតុបណ្តាលឲ្យការធ្វើទីផ្សារស្ថិតនៅក្នុងទម្រង់នៃបណ្តាញសង្គមក៏កាន់តែមានប្រជាប្រិយភាពដែរ។ មានហេតុផលជាច្រើនធ្វើឲ្យការធ្វើទីផ្សារតាមបណ្តាញសង្គមមានលក្ខណៈល្អប្រសើរព្រោះវាមានតម្លៃថោកហើយអ្នកអាចដឹងពីចំនួនមនុស្សដែលបានចូលមើលការផ្សព្វផ្សាយរបស់អ្នកបានថែមទៀតផង។ ទាំងនេះជាគន្លឹះ៣យ៉ាងធ្វើឲ្យការធ្វើយុទ្ធសាស្រ្តទីផ្សារតាមបណ្តាញសង្គមរបស់អ្នកកាន់តែមានភាពរីកចម្រើន។
#១ កាលពីមុន Snapchat ឬ Youtube គឺជាកម្មវិធីដែលអាចចែកចាយលឿនជាងគេហើយនៅតែមានភាពល្បីល្បាញប៉ុន្តែឥឡូវនេះមានកម្មវិធីជាច្រើនទៀតដែលសក្តិសមក្នុងការប្រើដើម្បីផ្សព្វផ្សាយម៉ាកសញ្ញា និងអាជីវកម្មរបស់អ្នក។ អ្នកអាចផ្សាយតាមFacebook ឬ Instagram ដើម្បីភ្ជាប់ទំនាក់ទំនងនឹងអតិថិជនបានងាយនិងឆាប់រហ័ស។ ម្យ៉ាងទៀតវាធ្វើឲ្យម៉ាកសញ្ញានិងផលិតផលរបស់អ្នកមានភាពរស់រវើកជាពិសេសចំពោះការបង្កើតវីដេអូ។
#២ នៅលើបណ្តាញសង្គមអ្នកអាចកំណត់ចំនួនមនុស្សដែលអ្នកចង់ផ្សព្វផ្សាយទៅដល់បានតាមរយៈការBoostផុសនោះ។ អ្នកគួររៀបចំមាតិកាឲ្យមានភាពខុសប្លែកពីគេនិងគួរឲ្យចាប់អារម្មណ៍ដើម្បីឲ្យមានការចែករំលែកតៗគ្នាកាន់តែច្រើន។
#៣ បើសិនអ្នកមិនមានធនធាននិងពេលវេលាដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមទេ អ្នកអាចស្វែងរកជំនួយពីក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្សព្វផ្សាយតាមបណ្តាញសង្គមបានព្រោះពួកគេគឺមានជំនាញស្រាប់។ ជួនកាលការរកជួលក្រុមហ៊ុនផ្តល់សេវាកម្មធ្វើទីផ្សារតាមបណ្តាញសង្គមគឺចំណាយអស់តិចជាងការជួលបុគ្គលិកមកធ្វើទីផ្សារទៅទៀតហើយអ្នកក៏មិនប្រាកដថាទទួលបានប្រសិទ្ធភាពល្អដែរ។