នៅក្នុងពិភពលោកយើងនេះ គេហទំព័រចែករំលែកចំណេះដឹងមានច្រើន ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញនូវគេហទំព័រមួយចំនួនដែលល្អបំផុត ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាឱ្យទាន់សម័យកាល។
1. TechCrunch
គេហទំព័រ TechCrunch ត្រូវបានបង្កើតឡើងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2005 ដោយវាគឺជាគេហទំព័រព័ត៌មានដែលផ្ដោតលើចំណេះដឹងទាក់ទងនឹងទិដ្ឋភាពបច្ចេកវិទ្យា ព្រមទាំងផ្តល់ជូននូវព័ត៌មានបច្ចេកវិទ្យាថ្មីៗ គំនិតថ្មីៗ និងការវិភាគអំពីក្រុមហ៊ុនបច្ចេកវិទ្យានៅជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា គេហទំព័រ TechCrunch គឺជាមគ្គុទ្ទេសក៍លេខមួយសម្រាប់ការផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យា។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ TechCrunch៖ https://techcrunch.com/
2. Gizmodo
គេហទំព័រ Gizmodo នឹងផ្ដល់នូវចំណេះដឹងពីការ Review អំពីទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រយួរដៃ កម្មវិធី ភាពយន្តចុងក្រោយបង្អស់ និងព័ត៌មានចុងក្រោយបំផុតអំពីគោលការណ៍ឯកជនភាព បច្ចេកវិទ្យា បរិស្ថាន និងកម្លាំងពលកម្ម។ គួរបញ្ជាក់ផងដែរ គេហទំព័រនេះមានគោលបំណងធំបំផុតគឺគ្របដណ្តប់លើពិភពនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការកម្សាន្តប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ ការលេងសើចសប្បាយ។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ Gizmodo៖ https://gizmodo.com/
3. The Verge
គេហទំព័រ The Verge ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ដោយស្ថិតនៅក្នុងភាពជាដៃគូជាមួយ Vox Media ព្រមទាំងផ្ដល់នូវចំណេះដឹងដោយផ្ដោតខ្លាំងលើបច្ចេកវិទ្យា វិទ្យាសាស្រ្ត សិល្បៈ និងវប្បធម៌។ បន្ថែមពីនេះ វាក៏ផ្ដល់នូវការបង្ហាញអំពីរបៀបដែលបច្ចេកវិទ្យានឹងផ្លាស់ប្ដូរបរិបទនៃការរស់នៅរបស់មនុស្សនាពេលអនាគតផងដែរ។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Verge៖ https://www.theverge.com/
4. VentureBeat
គេហទំព័រ VentureBeat គឺជាប្រភពឈានមុខគេសម្រាប់ការផ្ដល់ព័ត៌មាន និងព្រឹត្តិការណ៍បច្ចេកវិទ្យា ភាពបំប្លែងដែលអាចផ្តល់នូវបរិបទស៊ីជម្រៅ ដើម្បីជួយដល់ម្ចាស់អាជីវកម្មធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ និងបន្តរក្សាព័ត៌មានទាន់ហេតុការណ៍។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ VentureBeat៖ https://venturebeat.com/
5. WIRED
គេហទំព័រ WIRED នឹងផ្ដល់នូវព័ត៌មានបច្ចេកវិទ្យា និងរបៀបដែលបច្ចេកវិទ្យាមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃរបស់យើង ព្រមទាំងផ្តល់នូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងនៅក្នុងពិភពបច្ចេកវិទ្យា។ បន្ថែមពីនេះ ក្រៅពីចំណេះដឹងបច្ចេកវិទ្យា គេហទំព័រ Wired ក៏ផ្ដល់នូវចំណេះដឹងលើប្រធានបទជាច្រើន ដូចជាចំណេះដឹងអាជីវកម្ម វិទ្យាសាស្រ្ត ឧបករណ៍ ប្រព័ន្ធសុវត្ថិភាព ការដឹកជញ្ជូន និងផ្សេងទៀត។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ WIRED៖ https://www.wired.com/
6. Mashable
Mashable គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តទូទាំងពិភពលោក ដោយផ្ដោតលើការចែករំលែកចំណេះដឹងអំពីការកម្សាន្ត វប្បធម៌ បច្ចេកវិទ្យា វិទ្យាសាស្រ្ត វេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ Mashable៖ https://mashable.com/
7. The Information
គេហទំព័រ The Information ផ្ដោតខ្លាំងលើការចែករំលែកស៊ីជម្រៅលើឧស្សាហកម្មច្ចេកវិទ្យា ដោយព័ត៌មានភាគច្រើនមានលក្ខណៈទម្រង់ខ្លឹមសារវែង សរសេរដោយអ្នកសារព័ត៌មានប្រកបដោយគុណភាព ដើម្បីផ្តល់នូវទិដ្ឋភាព 360 ដឺក្រេនៃព័ត៌មានបច្ចេកវិទ្យា។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Information៖ https://www.theinformation.com/
8. The Next Web
គេហទំព័រ The Next Web គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលផ្តោតលើបច្ចេកវិទ្យា និងផ្ដល់នូវគំនិតផ្តួចផ្តើមជាច្រើនដែលផ្តោតលើព័ត៌មានបច្ចេកវិទ្យាអន្តរជាតិ អាជីវកម្ម និងវប្បធម៌។
ចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រ The Next Web៖ https://thenextweb.com/