នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុននីមួយៗ គឺត្រូវរកវិធីសាស្រ្តបែបណាដើម្បីទទួលបាននូវប្រាក់ចំណេញខ្ពស់ មានអតិថិជនច្រើន និង បង្កើននូវម៉ាករបស់ខ្លួន ជាពិសេសគឺប្រើយុទ្ធសាស្រ្តបែបណាដើម្បីឲ្យក្រុមហ៊ុនរបស់ខ្លួនមានវត្តមាននៅលើទីផ្សារអាជីវកម្មឲ្យបានស្ថិតស្ថេរយូរអង្វែង។ម្យ៉ាងវិញទៀត ដើម្បីឲ្យក្រុមហ៊ុនអ្នកបន្តទៅមុខបានយូរ អ្នកក៏ត្រូវបង្កើននូវការទំនាក់ទំនង ការជឿទុកចិត្ត និងការគោរពការឲ្យតម្លៃគ្នាទៅវិញទៅមកផងដែរ ព្រោះបើសិនជាក្រុមហ៊ុនរបស់អ្នកមិនមានការគោរព ការសាមគ្គីគ្នាទេនោះក្រុមហ៊ុនរបស់អ្នកនិងឆាប់បាត់មុខទៅវិញជាមិនខាន។ច្បាប់ទាំង១៤ខាងក្រោមនេះនិងជួយកសាងវប្បធម៌នៅក្នុងក្រុមហ៊ុនអ្នកឲ្យបន្តទៅមុខបានយូរ ព្រមទាំងធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចូលរួម៖
១. ការផ្ដល់កិត្តិយសទៅដល់គ្នា
២. កុំធ្វើជាមនុស្សលេងសើច
៣. ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចជាពួកគេជាគ្រួសារ ជាមិត្តភក្តិជិតស្និទ្ធបំផុត ឬជាដៃគូរបស់អ្នក
៤. អនុវត្តនូវការដឹងគុណរបស់អ្នក
៥. តែងចងចាំថា អ្នកមិនដឹងថានរណាដែលកំពុងឆ្លងកាត់នូវរឿងរ៉ាវអ្វីខ្លះនោះទេ
៦.ក្នុងពេលដែលមានភាពច្របូកច្របល់អ្នកត្រូវតែមានភាពអត់ធ្មត់ចំពោះបញ្ហាទាំងនោះ
៧.ត្រូវចេះជួយមនុស្សដែលកំពុងតែជួបបញ្ហាឲ្យងើបឡើង តែមិនត្រូវរុញច្រានពួកគេ ឬ ជាន់ពន្លិចពួកគេនោះទេ។
៨. ធ្វើជាមនុស្សដែលមានការបើកចិត្តគំនិតទទួលយកនូវការដោះស្រាយបញ្ហា
៩. មានស្នាមញញឹមគ្រប់ពេល
១០. ផ្ដោតទៅលើការងាររបស់អ្នកឲ្យបានខ្លាំងជាងការតាមមើលថាអ្នកណាធ្វើការងារឬមិនធ្វើការងារ។
១១. អ្នកត្រូវចាំថាការខិតខំប្រឹងប្រែធ្វើការងារនឹងជួយឲ្យអ្នកសម្រេចនូវកិច្ចការនិងភារកិច្ចទាំងឡាយបានយ៉ាងល្អប្រសើរ។
១២. ត្រូវយល់ដឹងពីបុគ្គលិកលក្ខណៈរបស់នរណាម្នាក់ឲ្យបានច្បាស់លាស់សិន មុនពេលដែលអ្នកវិនិច្ឆ័យ ថាគេជាមនុស្សយ៉ាងណា។
១៣. មិនត្រូវនិយាយពាក្យអសីលធម៌ ឬ និយាយដោយគ្នានការគោរពទេ
១៤. ចងចាំថា ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និង ដោយស្មោះត្រង់តែងតែជាផ្លូវមួយដ៏ល្អបំផុត នៅពេលដោះស្រាយបញ្ហា។
ដូច្នេះហើយគន្លឹះក្នុងការបង្កើតក្រុមហ៊ុនឲ្យមានភាពយូរអង្វែង គឺតម្រូវឲ្យមានការគោរព ការឲ្យតម្លៃនិង ទុកចិត្តគ្នាទៅវិញទៅមក ហើយត្រូវនិយាយផ្សព្វផ្សាយវាពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះច្បាប់ទាំង១៤ដែលបានលើកឡើងនេះ គឺវាពិតជាមានសារៈសំខាន់ដែលអ្នកត្រូវតែចងចាំ។អ្វីដែលខ្ញុំស្នើសុំគឺ នៅពេលដែលអ្នកចាប់ផ្ដើមក្រុមហ៊ុន អ្នកគួរតែគប្បីចំណាយពេលដើម្បីកំណត់នូវអ្វីដែលសំខាន់សម្រាប់អ្នកនិងក្រុមហ៊ុនរបស់អ្នក។ ការធ្វើបែបនេះនឹងមិនត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការសម្រេចចិត្តប្រចាំថ្ងៃតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយអ្នកឲ្យមានការរីកចម្រើនឆ្ពោះទៅរកចក្ខុវិស័យរយៈពេលវែងរបស់អ្នកផងដែរ។