spot_img
spot_img
Homeទូទៅឈុតសៀវភៅដែលឪពុកម្ដាយអស្ចារ្យគួរតែអាន ដើម្បីបង្រៀនកូនៗ

ឈុតសៀវភៅដែលឪពុកម្ដាយអស្ចារ្យគួរតែអាន ដើម្បីបង្រៀនកូនៗ

-

ក្នុងនាមជាឪពុកម្ដាយ សុទ្ធតែមានបំណងចង់ឃើញកូនៗក្លាយទៅជាមនុស្សមានសមត្ថភាពខ្លាំងពូកែ និងជាមនុស្សល្អម្នាក់នៅក្នុងសង្គមដោយមនុស្សគ្រប់គ្នាគោរពស្រលាញ់ ស្ងើចសរសើរ និងចង់យកគម្រូតាម។ ដូច្នេះដើម្បីធ្វើឱ្យបំណងនោះអាចសម្រេចបាន លុះត្រាតែឪពុកម្ដាយដឹងពីវិធីសាស្ត្រក្នុងការអប់រំកូនៗឱ្យក្លាយទៅជាមនុស្សម្នាក់ដែលមានវិន័យ ចេះស្ដាប់បង្គាប់ មិនចចេសរឹងរូសជាមួយនឹងឪពុកម្ដាយនិងមនុស្សជុំវិញខ្លួន។

តើធ្វើដូចម្ដេចទើបឪពុកម្ដាយគ្រប់រូប អាចដឹងពីវិធីសាស្រ្តល្អៗដើម្បីបង្រៀនកូន?

ខាងក្រោមនេះ ជាឈុតសៀវភៅដែលឪពុកម្ដាយគ្រប់រូបគួរតែបានអាន ព្រោះនៅក្នុងសៀវភៅនីមួយៗសុទ្ធតែមានវិធីសាស្រ្តបង្ហាត់បង្ហាញកូនៗ។

1. សៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អនិងពូកែ”

សៀវភៅ បង្រៀនកូនឱ្យក្លាយជាមនុស្សល្អនិងពូកែ

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលឪពុកម្ដាយនិយាយណែនាំបង្រៀនកូនដើម្បីក្លាយជាមនុស្សខ្លាំងពូកែ និងជាមនុស្សល្អតាំងពីក្មេង ដោយបង្រៀនកូនពីរបៀបគិតមុននិយាយ ការចេះសន្សំសំចៃ ចេះស្រលាញ់បងប្អូន ចេះស្មោះត្រង់ ការចេះយកអាសារអ្នកដទៃ ចេះចែករំលែក ចេះរបៀបបែងចែកការងារអាទិភាពដែលត្រូវធ្វើ ចេះប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង និងមានជាច្រើនផ្សេងទៀតដើម្បីបង្រៀនកូនឱ្យមានភាពរីកចម្រើន និងមានសេចក្ដីសុខក្នុងចិត្ត។

2. សៀវភៅ “បង្រៀនកូនឱ្យចេះតស៊ូក្នុងជីវិត”

សៀវភៅ បង្រៀនកូនឱ្យចេះតស៊ូក្នុងជីវិត

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលឪពុកម្ដាយបង្រៀនកូនឱ្យចេះអត់ធ្មត់ តស៊ូព្យាយាម និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងជីវិត ដោយបង្រៀនកូនពីរបៀបចេះតស៊ូទាំងការងារតូច ទាំងការងារធំ បង្រៀនកូនឱ្យចេះសម្របខ្លួន ចេះជ្រើសរើសអ្វីដែលល្អ ចេះប្រុងប្រយ័ត្នលើពាក្យសម្ដីផ្អែម មិនឱ្យជឿជាក់លើមនុស្សព្រោះស្គាល់មុខតែមិនស្គាល់ចិត្ត ចេះរក្សាពាក្យសម្ដី ចេះយល់ពីចិត្តអ្នកដទៃ មិនងាយអស់សង្ឃឹមក្នុងជីវិត មិនងាយជឿសម្ដីអ្នកដទៃ និងជាច្រើនផ្សេងទៀតដែលសៀវភៅនេះបង្ហាញពីរបៀបបង្រៀនកូនឱ្យចេះតស៊ូជានិច្ចដើម្បីឆ្ពោះទៅកាន់គោលដៅជីវិតដែលកូនៗចង់បាន និងធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពល្អប្រសើរ។

3. សៀវភៅ “បងប្អូនមិនឈ្លោះគ្នា”

សៀវភៅ បងប្អូនមិនឈ្លោះគ្នា

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលឪពុកម្ដាយបង្រៀនកូនឱ្យចេះចុះសម្រុងគ្នា កាត់បន្ថយការនិយាយឈ្លោះប្រកែកគ្នារវាងបងប្អូននៅក្នុងគ្រួសារ និងបង្រៀនកូនឱ្យចេះជួយគ្នាទៅវិញទៅមក ចេះមើលថែគ្នា ចេះស្រលាញ់គ្នា និងចេះពឹងពាក់គ្នា។

4. សៀវភៅ “បង្រៀនកូនឱ្យមានវិន័យ”

សៀវភៅ បង្រៀនកូនឱ្យមានវិន័យ

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលឪពុកម្ដាយបង្រៀនកូនឱ្យចេះមានវិន័យចាប់តាំងពីក្មេង និងក្នុងវ័យជំទង់ ព្រមទាំងបង្ហាញពីរបៀបដែលហ្វឹកហាត់វិន័យជាមួយកូនៗ ចេះរបៀបប្រើអំណាចជាឪពុកម្ដាយដែលអាចធ្វើឱ្យកូនពេញចិត្តនឹងធ្វើតាម របៀបបង្រ្កាបពេលកូនឌឺឬប្រឆាំងមិនធ្វើតាម របៀបគ្រប់គ្រងអារម្មណ៍ខ្លួនឯងកុំឱ្យខឹងសម្បានិងរករឿងកូន និងជាច្រើនផ្សេងទៀតដើម្បីបង្រៀនកូនឱ្យក្លាយជាមនុស្សពូកែ មនុស្សល្អ ចេះស្ដាប់បង្គាប់ ហើយមានវិន័យល្អ។

5. សៀវភៅ “ស្រលាញ់កូនតែមិនតាមចិត្តកូន”

សៀវភៅ ស្រលាញ់កូនតែមិនតាមចិត្តកូន

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពី 100 វិធីដែលឪពុកម្ដាយបង្រៀនកូនឱ្យមានជំនាញនិងមានវិន័យល្អនៅក្នុងជីវិតដោយក្ដីស្រលាញ់មួយដ៏ត្រឹមត្រូវនិងមិនតាមចិត្តរហូតដល់កូនខូច ដោយក្នុងនោះរួមមាន វិធីបង្ហាត់កូនឱ្យចេះដោះស្រាយបញ្ហា វិធីបង្រៀនកូនឱ្យចេះរៀបចំផែនការដើម្បីឆ្ពោះទៅរកភាពជោគជ័យ វិធីស្រលាញ់កូនដើម្បីកុំឱ្យកូនខូច វិធីលួងលោមកូននិងបង្កើតបញ្ញាដល់កូនពេលដែលកូនកំពុងប្រឈមមុខនឹងបញ្ហា វិធីបង្រៀនកូនឱ្យចេះទ្រាំទ្រនឹងការគាបសង្កត់របស់មិត្តភក្តិ និងជាច្រើនទៀតដែលបង្ហាញនៅក្នុងសៀវភៅមួយនេះ។

6. សៀវភៅ “បង្ហាត់កូនជាមនុស្សឆ្នើម”

សៀវភៅ បង្ហាត់កូនជាមនុស្សឆ្នើម

នៅក្នុងសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលឪពុកម្ដាយបង្រៀនកូនឱ្យមានការអភិវឌ្ឍសមត្ថភាពនៃការចងចាំ បង្ហាត់កូនឱ្យមានគំនិតច្នៃប្រឌិត ចេះការប្រើការគិតប្រកបដោយវិចារណញ្ញាណ ផ្ដល់ជំនួយដល់ការសម្រេចចិត្តដល់កូនៗ និងជាច្រើនផ្សេងទៀតដើម្បីបង្ហាត់កូនឱ្យក្លាយជាមនុស្សឆ្នើម។

ទំនាក់ទំនងកម្ម៉ង់ឈុតសៀវភៅនេះ ៖ Naek Arn-អ្នកអាន

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ