ការដែលមានអាជីវកម្មមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន វាជារឿងដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន ប៉ុន្តែទោះបីជាយ៉ាងណាការធ្វើអាជីវកម្មក៏ទាមទារឱ្យមានអ្នកជួយជ្រោមជ្រែងច្រើនដែរ ដើម្បីមានលទ្ធភាពពង្រីកសាខា ក៏ដូចជាអាចដំណើរការអាជីវកម្មនោះឱ្យកាន់តែរីកចម្រើនទៅមុខជានិរន្ត។
ដូច្នេះច្បាស់ជាមានសំណួរមួយចោទឡើងថា តើគួរចាប់ផ្ដើមរកស៊ីម្នាក់ឯង ឬចូលហ៊ុនគ្នារកស៊ី? ដើម្បីសម្រាយចម្ងល់មួយនេះ អ្នកអាចឈ្វេងយល់លម្អិតបន្ថែមអំពីស្ថានភាពនៃការរកស៊ីម្នាក់ឯង និងការចូលហ៊ុនគ្នារកស៊ី។ បន្ទាប់មកចាប់ផ្ដើមគិតពិចារណាម្ដងទៀត ថាតើគួរសម្រេចចិត្តបែបណា?
1. ការចាប់ផ្ដើមរកស៊ីម្នាក់ឯង
នៅពេលដែលអ្នកសម្រេចចិត្តរកស៊ីម្នាក់ឯង អ្វីដែលអ្នកអាចទទួលបានរួមមាន៖
- អ្នកមានភាពឯករាជ្យលើការគ្រប់គ្រងទាំងមូលនៅក្នុងអាជីវកម្មរបស់អ្នក
- អ្នកទទួលបានប្រាក់ចំណេញតែម្នាក់ឯង
- អាចបត់បែន និងសម្រេចចិត្តបានលឿន
- មានឱកាសក្នុងការបង្កើតអ្វីថ្មីៗទៅតាមសេចក្ដីប្រាថ្នារបស់អ្នក
- អាចសម្រេចបាននូវគោលបំណងក្នុងក្ដីស្រមៃ
- មានឱកាសរៀននូវជំនាញថ្មីៗ ដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើន
- ការពេញចិត្តផ្ទាល់ខ្លួន ដោយអាចបញ្ចូលគំនិតច្នៃប្រឌិតដើម្បីកែលម្អក្នុងអាជីវកម្ម
ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការចាប់ផ្ដើមរកស៊ីម្នាក់ឯងអាចទទួលរងនូវផលអវិជ្ជមានដូចជា៖
- ហានិភ័យលើហិរញ្ញវត្ថុ ដោយមានការខ្វះទុនជាដើម
- មានភាពស្រ្តេសច្រើន ដោយមានកិច្ចការ តួនាទី ទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង
- ត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើន ដើម្បីសម្រុកធ្វើសកម្មភាពក្នុងការឆាប់សម្រេចគោលដៅអាជីវកម្ម
- អាជីវកម្មអាចរីកចម្រើនយឺត និងមិនអាចដំណើរការបានវែងឆ្ងាយឡើយ
2. ការចូលហ៊ុនគ្នារកស៊ី
ប្រសិនបើអ្នកពិបាកក្នុងការចាប់ផ្ដើមរកស៊ីម្នាក់ឯង ដូច្នេះអ្នកអាចស្វែងរកដៃគូដែលអាចទុកចិត្តបាន ដើម្បីចូលហ៊ុនគ្នាក្នុងការចាប់ផ្ដើម។ ហើយការចូលហ៊ុនគ្នារកស៊ី វានឹងនាំផលវិជ្ជមានត្រឡប់មកវិញ ដូចជា៖
- អាចដំណើរអាជីវកម្មបានលឿន ព្រោះមានធនធានច្រើន ព្រមទាំងមានជំនាញដែលអាចបំពេញបន្ថែមឱ្យគ្នាបាន
- ធ្វើឱ្យការសម្រេចចិត្តកាន់តែល្អ ហើយត្រឹមត្រូវ
- មានដើមទុនគ្រប់គ្រាន់ដើម្បីចាប់ផ្ដើម
- ឱកាសពង្រីកអាជីវកម្មបានកាន់តែធំនិងអនាគតវែងឆ្ងាយ
ក្រៅពីនេះ ក៏អាចទទួលនូវផលវិបាកមួយចំនួនដែរ ដូចជា៖
- ភាពមិនចុះសម្រុងគ្នា និងជម្លោះផ្ទៃក្នុង ដូចជាគំនិតផ្ទុយគ្នា ច្រណែនគ្នា ចង់ឈ្នះរៀងខ្លួន និងការបែងចែកតួនាទី ទំនួលខុសត្រូវ និងភាគលាភមិនបានត្រឹមត្រូវជាដើម
- ជ្រើសរើសដៃគូខុស ពិបាកក្នុងការធ្វើអាជីវកម្មជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅធំ