Home ធុរកិច្ច តើគំរូអាជីវកម្ម (Business Model) គឺជាអ្វី?

តើគំរូអាជីវកម្ម (Business Model) គឺជាអ្វី?

0
តើគំរូអាជីវកម្ម (Business Model) គឺជាអ្វី?

គំរូអាជីវកម្ម ត្រូវបានកំណត់និយមន័យច្រើនបែប ពីព្រោះអាជីវកម្មនីមួយៗមានម៉ូឌែលខុសៗគ្នាដែរ ប៉ុន្តែកំណត់និយមន័យជារួមមក គំរូអាជីវកម្ម គឺជាការរៀបចំគម្រោងអាជីវកម្ម ដើម្បីជាវិធីក្នុងការបង្ហាញឱ្យម្ចាស់អាជីវកម្មដឹងថា ត្រូវធ្វើអ្វី? និងដើម្បីជាផ្លូវឆ្ពោះទៅរកប្រាក់ចំណូល ថែមទាំងបញ្ចូលសកម្មភាពសំខាន់ៗនៃខ្សែសង្វាក់អាជីវកម្មទាំងមូល។

គំរូអាជីវកម្មមានពីរផ្នែក

ផ្នែកទី១. បញ្ចូលរាល់សកម្មភាពដែលទាក់ទងនឹងការធ្វើអ្វីមួយ ដូចជាការរចនាការសកម្មភាពនោះ ការទិញវត្ថុធាតុដើម និងការផលិតជាដើម។

ផ្នែកទី២. បញ្ចូលរាល់សកម្មភាពដែលទាក់ទងនឹងការលក់អ្វីមួយ ដូចជាការស្វែងរកនិងធ្វើវាឱ្យទៅដល់អតិថិជន ការចែកចាយផលិតផលឬការផ្តល់សេវាកម្ម។

ហេតុអ្វីគំរូអាជីវកម្មមានលក្ខណៈសំខាន់?

ហេតុផលដែល គំរូអាជីវកម្ម មានសារៈសំខាន់ ពីព្រោះគំរូអាជីវកម្ម គឺជាការពិពណ៌នាអំពីរបៀបជំនួញ និងដំណើរការអាជីវកម្មរបស់អ្នកផ្ទាល់ ហើយក៏ជាការបញ្ជាក់មួយ ថាអ្នកធ្វើបានល្អជាងដៃគូប្រកួតប្រជែង តាមរយៈការធ្វើគំរូអាជីវកម្មល្អប្រសើរមួយចូលទៅកាន់ទីផ្សារ។

របៀបធ្វើ គំរូអាជីវកម្ម

  1. កំណត់អត្តសញ្ញាណអតិថិជនគោលដៅ
  2. បង្កើតដំណើរការអាជីវកម្ម
  3. កត់ត្រាប្រភពសំខាន់ៗដែលអាចធ្វើឱ្យអាជីវកម្មកាន់តែដំណើរការល្អ
  4. អភិវឌ្ឍន៍គុណតម្លៃអាជីវកម្មដ៏រឹងមាំ
  5. កំណត់ដៃគូអាជីវកម្មសំខាន់ៗ
  6. បង្កើតយុទ្ធសាស្រ្តដើម្បីធ្វើឱ្យមានតម្រូវការ
  7. ផ្ដោតលើការច្នៃប្រឌិតក្នុងអាជីវកម្ម

គួរបញ្ជាក់ផងដែរថា អាជីវកម្មនីមួយៗ តែងតែមាន គំរូអាជីវកម្មខុសៗគ្នា ដូច្នេះម្ចាស់អាជីវកម្មត្រូវតែស្គាល់ពីអាជីវកម្មខ្លួនឯងច្បាស់ ដោយក្នុងនោះទាំងគោលដៅ គោលបំណង អតិថិជនគោលដៅ សកម្មភាពសំខាន់ដើម្បីរកប្រភពចំណូលបាន និងគុណតម្លៃដ៏រឹងមាំក្នុងអាជីវកម្ម។