តើអ្នកណាខ្លះដែលមានទម្លាប់ស្ដាប់បទចម្រៀងកំឡុងពេលធ្វើការ និងពេលស្វ័យសិក្សា? (ពេលដែលយើងធ្វើការស្វ័យសិក្សា មិនមែនខណៈពេលដែលយើងកំពុងតែរៀនជាមួយនឹងលោកគ្រូអ្នកគ្រូនោះទេ)
តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលស្ដាប់បទចម្រៀង? អារម្មណ៍ល្អ ឬមួយក៏ អារម្មណ៍មិនមូលមិនអាចផ្ដោតទៅលើការងារឬការសិក្សា?
ការពិតទៅតន្រ្តីអាចធ្វើឲ្យអារម្មណ៍របស់យើងផ្លាស់ប្ដូរបានមួយរំពេច ដែលវាអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ មានទឹកមុខស្រស់បស់ ហើយវាក៍អាចធ្វើឲ្យយើងមានអារម្មណ៍កើតទុក្ខ មានក្ដីអាណិត ក្ដីស្រលាញ់ និងធ្វើឲ្យយើងនឹកឃើញនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មាន ក៏ដូចជា នឹកស្រណោះនូវទីឋានដែលធ្លាប់នៅ ទៅតាមទំនុកភ្លេងដែលបានតាក់តែងឡើងមួយរំពេចផងដែរ។ តន្រី្តបានចូលរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយភាពតានតឹង រំសាយភាពហ្មងសៅ និង ចាកឆ្ងាយពីក្ដីកង្វល់នានា ហើយវាក៏ជួយអ្នកផ្ដោតអារម្មណ៍បានខ្ពស់ជាងមុន។
ជាការពិត មនុស្សយើងមិនអាចមានចំណង់ចំណូលចិត្តទៅលើការស្ដាប់តន្រី្តខណៈពេលសិក្សាឬធ្វើការទាំងអស់នោះទេ។ អ្នកខ្លះគាត់ពិតជាមានអារម្មណ៍ស្រស់ស្រាយ ស្រលះខួរក្បាល និងអាចបំពេញកិច្ចការងារ ក៏ដូចជាអាចបញ្ចប់ការងារនោះបានយ៉ាងឆាប់ នៅពេលដែលគាត់បានស្ដាប់បទចម្រៀង ឬស្ដាប់នូវបទភ្លេងដែលគាត់ពេញចិត្ត។ក៏ប៉ុន្តែ អ្នកខ្លះវិញ ខណៈពេលដែលគាត់ធ្វើការ គឺគាត់មិនចូលចិត្តសម្លេងរំខាន សម្លេងតន្រី្តអ្វីនោះទេព្រោះសម្លេងទាំងនោះអាចធ្វើឲ្យអារម្មណ៍របស់គាត់បែងចែកការងារច្រើន ដោយត្រូវស្ដាប់បទចម្រៀងផង និង ត្រូវធ្វើការងារទៀត ជាពិសេសនោះគឺធ្វើឲ្យគាត់ពិបាកក្នុងការប្រមូលអារម្មណ៍ និងមិនអាចធ្វើការងារបានល្អ។
តោះឥលូវយើងនាំគ្នាមកស្វែងយល់ពីអត្ថប្រយោជន៍របស់តន្រ្តីទាំងអស់គ្នា!៖
តន្រ្តីអាចជួយឲ្យអារម្មណ៍របស់យើងមានភាពស្រស់ស្រាយ
តន្រី្តអាចជួយសម្រួលភាពតានតឹង អារម្មណ៍ធុញថប់ ភាពស្មុគស្មាញដែលយើងកំពុងតែមាន
តន្រី្តធ្វើឲ្យយើងផ្ដោតអារម្មណ៍បានល្អជាងមុន
តន្រី្តអាចជួយឲ្យខួរក្បាលរបស់យើងគិតបានលឿនជាងមុន ជាពិសេសនោះគឺអាចជួយឲ្យយើងរៀនអ្វីក៏ចូល គិតអ្វីក៏ចេញ។ល។
តន្រី្តអាចធ្វើឲ្យយើងឆាប់គេងលក់ និង គេងលក់ស្រួល ដោយយើងដាក់សម្លេងភ្លេងតិចៗបានហ្អី(ហើយ) កុំឮខ្លាំងពេកព្រោះវាអាចធ្វើឲ្យយើងគេងអត់លក់វិញ។
តន្ត្រីអាចធ្វើឲ្យយើងបំពេញការងារបានល្អ ដោយសារតែវាបានផ្ដល់នូវថាមពល និង អារម្មណ៍ល្អមួយចំនួន ដើម្បីជម្រុញកម្លាំងចិត្តរបស់យើងឲ្យមានអារម្មណ៍ធ្វើការ។
សរុបមក យើងអាចផ្ដោតទៅលើការងារក៏ដូចជាការសិក្សារបស់យើងបានល្អ លុះត្រាតែបទចម្រៀងនិងទំនុកភ្លេងដែលយើងស្ដាប់នោះជាបទភ្លេងដែលមិនផ្ដល់ភាពរំខានដល់ស្មារតី និងការផ្ដោតអារម្មណ៍របស់យើង។ ម្យ៉ាងវិញទៀត បទចម្រៀងដែលយើងគប្បីស្ដាប់ គឺត្រូតែជាបទចម្រៀងដែលមិនធ្វើឲ្យយើងចំណាយពេលច្រៀងតាមបទចម្រៀង ព្រោះយើងដឹងស្រាប់ហើយ បើសិនជាយើងស្ដាប់ចំបទដែលយើងចេះច្រៀង យើងប្រាកដជាផ្អាកការងារឬទុកវាមួយឡែកជាមិនខាន រួចចាប់ផ្ដើមច្រៀងតាមអីចឺងទៅ តែយើងអាចងាកមកសាកស្ដាប់បែបសាច់ភ្លេងវិញម្ដង សាច់ភ្លេងបែបកម្សត់ឬ រៀងញាក់តិចតួច ឬសាច់ភ្លេងបែបមនោសញ្ចេតនា ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។
លីងខាងក្រោមនេះគឺសុទ្ធតែជាបទភ្លេងដែលអាចបន្ធូរភាពតានតឹង ភាពស្មុគស្មាញ និង អាចធ្វើឲ្យយើងគិតអ្វីចេញបានលឿនៗ ក៏ដូចជាបង្កើននូវការផ្ដោតអារម្មណ៍ឲ្យកាន់តែខ្ពស់កំឡុងពេលរៀនឬធ្វើការជាដើម។
https://bit.ly/38bZ8SE
https://bit.ly/3DgUtwH
https://bit.ly/3gwhKBg
https://bit.ly/3Dfkmx5
https://bit.ly/3DfWWrr