spot_img
spot_img
Homeធុរកិច្ចតើថ្ងៃអ្នកអត់គូរ11.11មានដើមកំណើតពីណា?

តើថ្ងៃអ្នកអត់គូរ11.11មានដើមកំណើតពីណា?

-

ថ្ងៃពិសេស​សម្រាប់អ្នកគ្មានគូរ (Singles’ Day) គឺជា​ថ្ងៃបុណ្យ​ដែលមិនមានការឈប់សម្រាកមួយនៅប្រទេសចិនដែល​ជា​ឱកាស​សម្រាប់អ្នកអត់គូរ​ប្រារព្ធអបអរ​។ លេខ​១តំណាងឱ្យអ្នកមិនគូរ ហើយ១១.១១ គឺជាថ្ងៃតំណាងឱ្យ​ក្រុមអ្នកគ្មានគូរទាំងមូល។ ថ្ងៃនេះចាប់ផ្តើម​មានប្រជាប្រិយភាពកាន់តែច្រើនឡើងៗ​ ហើយក៏ជា​ឱកាស​សម្រាប់អ្នកអត់គូរសង្សារ​យកឱកាស​នេះដើម្បី​ជួបគ្នា​កសាង​ទំនាក់ទំនងផងដែរ ដែលតាម​ស្ថិតិ​បានបង្ហាញឱ្យឃើញថា ឱកាសថ្ងៃនេះ បាន​បង្កើនអាត្រារកគូរឃើញជាច្រើនពី១ឆ្នាំទៅ១ឆ្នាំ។

ក្រោយមក​ថ្ងៃនេះ​ត្រូវបាន​ក្លាយជា​ថ្ងៃទិញ​ទំនិញដ៏សម្បើម​នៅប្រទេសចិន ហើយមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា​ដែលជាថ្ងៃប្រជាជន​ចាយលុយទិញទំនិញច្រើនបំផុត។ ក្រុមហ៊ុនអនឡាញ​យក្ស​ប្រទេសចិន​ដែល​ទទួលបានផល​ពីថ្ងៃនេះច្រើនបំផុតគឺ​ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន JD.comដោយកាលពីឆ្នាំ​២០១៩ ក្រុមហ៊ុន​របស់មហាសេដ្ឋីJack Maរកចំណូលបាន ៣៨.៤ពាន់លានដុល្លារ​ក្នុងថ្ងៃ១១.១១នេះ កើនឡើង​២៦%ប្រៀបធៀបនឹងឆ្នាំ២០១៨។

ថ្ងៃអ្នកគ្មានគូរ ឬថ្ងៃផ្តាច់ភាពឯកាមានដើមកំណើត​នៅសាកលវិទ្យាល័យ​ណានជីង ក្នុងឆ្នាំ១៩៩៣ ហើយ​ត្រូវបាន​រីកសាយភាយទៅកាន់សាកលវិទ្យាល័យផ្សេងៗទៀតក្នុងទីក្រុងណានជីង​ក្នុងទស្សវត្ស​ទី​៩០នោះ។ មាន​ការបកស្រាយជាច្រើន​ស្តីពី​ប្រវត្តិថ្ងៃអ្នកអត់គូរនេះ តែអ្វីដែលត្រូវបានគេទទួលស្គាល់ពិគំនិតថ្ងៃអត់គូរនេះគឺកើតចេញពីការប្រារពអបអរថ្ងៃនេះចេញ​អន្តេវាសិកដ្ឋានរបស់និស្សិត​នៅសាកលវិទ្យាល័យណានជិង។ កាលនោះមាន​បុរស​អត់គូរ៤នាក់បានជួបជុំគ្នាពិភាក្សាគញនា​ធ្វើយ៉ាង​ណា​ដើម្បី​បំបែក​ភាព​អត់គូររបស់ខ្លួន ហើយក៏សម្រេចចិត្តយកថ្ងៃទី១១ខែ១១នេះឡើង​ដើម្បីធ្វើការរៀបចំប្រារព្ធកម្មវិធីដើម្បីអបអរភាពឯកានេះ។ សកម្មភាព​នេះ​ក៏ត្រូវបានរីកសាយភាយបន្តិចម្តងៗពីបរិវេណសាកលវិទ្យាល័យ​រហូតដល់សហគមខាងក្រៅកាន់តែទូលំទូលាយទៅៗ។ ដោយសារតែវត្តមាន និងឥទ្ធិពល​បណ្តាញសង្គមធ្វើឱ្យការប្រារព្ធនេះកាន់តែសម្បូរបែប និងមន្សុស​កាន់តែច្រើន​ប្រារព្ធ​ រហូតដល់ក្លាយជា​វប្បធម៌មួយក្នុងសង្គមចិនទូទៅទៅហើយ។

សម្រាប់អ្នករកស៊ីវិញ គេបាន​បង្កើត​កម្មវិធីនេះឡើងដើម្បី​បង្កើនការលក់ ដូចជាក្រុមហ៊ុនAlibab និង JD.comជាដើម​ដែលបានប្រែក្លាយថ្ងៃនេះដូចនឹងថ្ងៃBlack’s Fridayនៃប្រទេសលោកខាងលិច ហើយ​រហូតមកដល់សព្វថ្ងៃនេះ ថ្ងៃពិសេសសម្រាប់អ្នកអត់គូរនេះត្រូវបានរីកសាយភាព​បន្តិចម្តងៗទៅកាន់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា​បណ្តើរៗផងដែរ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ