spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារតើធ្វើយ៉ាងណាដើម្បីអាចធ្វើឲ្យអតិថិជនត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកវិញ?

តើធ្វើយ៉ាងណាដើម្បីអាចធ្វើឲ្យអតិថិជនត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកវិញ?

-

មានមូលហេតុជាច្រើនដែលធ្វើឲ្យអតិថិជនរបស់អ្នកពុំសូវត្រឡប់មករកទិញផលិតផលរបស់អ្នកវិញ ក៏ព្រោះតែគុណភាពនៃផលិតផលរបស់ក្រុមហ៊ុនអ្នក ការព្រងើយកន្ដើយរបស់ហាងឬក្រុមហ៊ុនរបស់អ្នកទៅកាន់អតិថិជន ឬមួយក៏ដោយសារតែក្រុមហ៊ុនអ្នកពុំសូវធ្វើការទាក់ទង សួរនាំទៅកាន់អតិថិជនចាស់ៗជាដើម។ ក៏ប៉ុន្តែប្រសិនបើយើងដឹងពីមូលហេតុទាំងអស់នោះហើយ តើយើងគួរតែធ្វើបែបណា ដើម្បីអាចទាញយកអតិថិជនទាំងនោះមកប្រើប្រាស់ផលិតផលរបស់យើងវិញបានទៅ??

This image has an empty alt attribute; its file name is business-people-shaking-hands-finishing-up-meeting-deals-business-concept-1024x683.jpg

១. ស្វែងរកឫសគល់នៃបញ្ហា

នៅពេលដែលមានបញ្ហាណាមួយកើតឡើងទៅលើអតិថិជនបន្ទាប់ពីការប្រើប្រាស់នូវផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនអ្នក ជំហានដំបូងអ្នកត្រូវតែស្វែងរកប្រភពនៃបញ្ហាជាមុនសិន ថាតើហេតុអ្វីបានជាមានរឿងទាំងនេះកើតឡើងទៅលើអតិថិជន? តើបញ្ហាទាំងនោះបណ្ដាលមកពីអ្វី?អាចមកពីបញ្ហាគុណភាព? បញ្ហាបច្ចេកទេស? បញ្ហាសេវាកម្ម? ឬមួយក៏បញ្ហារបស់បុគ្គលិក??

ដូចនេះមុនពេលដែលអ្នកចង់ឲ្យអតិថិជនទាំងថ្មីទាំងចាស់ត្រឡប់មកប្រើប្រាស់ម៉ាកយីហោរបស់អ្នកវិញ អ្នកគួរតែរៀបចំកែលម្អគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនឲ្យមានសភាពល្អប្រសើរជាមុនសិន។

២. សុំទោសអតិថិជន និងដោះស្រាយបញ្ហាជូនអតិថិជន

ដើម្បីអាចស្រោចស្រង់អតិថិជនឲ្យត្រឡប់មករកអ្នកវិញបាន អ្នកគប្បី បង្ហាញពីការសុំទោសដ៏ស្មោះអស់ចេញពីចិត្តរបស់ក្រុមហ៊ុនអ្នកទៅកាន់អតិថិជន បង្ហាញពីការសោកស្ដាយដែលអ្នកបណ្ដោយឲ្យមានបញ្ហាថ្លោះធ្លោយកើតឡើងចំពោះពួកគេ និងសន្យាថាលើកក្រោយនឹងមិនឲ្យមានរឿងហេតុទាំងអស់នេះកើតឡើងម្ដងទៀតនោះទេ។ បន្ទាប់ពីបង្ហាញពីការសុំទោសទៅកាន់អតិថិជនហើយ ក្រុមហ៊ុនរបស់អ្នកត្រូវព្យាយាមស្វែងរកដំណោះស្រាយ និងសងជំនឿចិត្តជូនពួកគាត់ តាមរយៈការសងថ្លៃការខូតខាត ការឲ្យផ្ដល់ជូនទំនិញទៅកាន់អតិថិជនដោយឥតគិតថ្លៃ ប្ដូរផលិតផលចាស់ដាក់ផលិតផលថ្មីដែលមានគុណភាពទៅដល់អតិថិជន ឬផ្ដល់សេវាកម្មដោយឥតគិតថ្លៃជូនដល់ពួកគេវិញ ដើម្បីបង្ហាញថាក្រុមហ៊ុនរបស់អ្នកពិតគ្មានបំណងចង់ឲ្យមានរឿងទាំងនេះកើតឡើងនោះទេ ហើយបើកើតឡើងមែន អ្នកក៏មិនព្រងើយកន្ដើយដែរ ពោលគឺអ្នកនឹងស្វះស្វែងដោះស្រាយជូនអតិថិជនកុំឲ្យអតិថិជនអាក់អន់ចិត្ត។

៣. ឧស្សាហ៍តាមដានពីការប្រើប្រាស់របស់អតិថិជន

តើអ្នកធ្លាប់សង្កេតមើល ពីការរកស៊ី និងចំនួនអ្នកប្រើប្រាស់ផលិតផលរបស់អ្នកដែរឬទេ ថាហេតុអ្វីបានជាអតិថិជនចាស់ៗដែលធ្លាប់ទិញទំនិញនៅហាងរបស់អ្នកចេះតែថយចុះ ហើយពួកគេមិនដែលឃើញត្រឡប់មករកទិញនៅហាងអ្នកវិញបែបនេះ? តើវាបណ្ដាលមកពីអ្វី បើសព្វថ្ងៃក្រុមហ៊ុនមិនដែលមានបញ្ហាអ្វីផង ហើយអ្នកប្រើប្រាស់ថ្មីៗក៏ពេញចិត្តនឹងផលិតផលមួយនេះដែរ។

ការពិតទៅគឺដោយសារតែក្រុមហ៊ុនរបស់អ្នកចាប់អារម្មណ៍ចង់បានតែអតិថិជនថ្មី មិនបានចាប់អារម្មណ៍ថែរក្សាអតិថិជនចាស់ មិនបាន follow up ពួកគេពីផលិតផលថ្មីដែលអ្នកទើបតែមានទើបពួកគេមិនដឹង និងមកត្រឡប់មករកអ្នកបែននេះ។

ដូចនេះអ្នកគួរតែឧស្សាហ៍ធ្វើការតាមដានអតិថិជនពីការប្រើប្រាស់ ក៏ដូចជា Follow up អតិថិជនពីផលិតផលដែលអ្នកទើបតែមានហ្នឹង ឲ្យពួកគាត់បានដឹងក្រែងលោហ៍ពួកគាត់ត្រូវការទំនិញបែបនោះ។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ