spot_img
spot_img
Homeទូទៅតើធ្វើយ៉ាងម៉េចដើម្បី​ប្រើប្រាស់​ពណ៌​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍​?

តើធ្វើយ៉ាងម៉េចដើម្បី​ប្រើប្រាស់​ពណ៌​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍​?

-

ពណ៌​គឺអាចធ្វើ​អោយ​ចិត្តសាស្ត្រ​​របស់​មនុស្ស​ផ្លាស់ប្តូរ​បាន។ វា​អាច​ធ្វើ​អោយ​អារម្មណ៍​របស់​មនុស្សល្អ ឬ​អាក្រក់នៅ​ពេលដែលយើង​បាន​ឃើញ​វា។ ​តើ​អ្នក​ដែលមានអារម្មណ៍​មិន​ស្រណុក​នៅ​ពេល​ដែល​អ្នក​ពាក់​សម្លៀក​បំពាក់​ជាមួយ​នឹង​ពណ៌​ណា​មួយ​ ឬ​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ពណ៌ផ្សេងៗ​ដែរ​ឬទេ?​ តើ​មាន​ពណ៌​អ្វី​ខ្លះ​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា? ពណ៌​សម្លៀក​បំពាក់ និង​ពណ៌​ដែល​នៅជុំ​វិញ​ខ្លួន​យើង​អាច​ធ្វើ​អោយ​ប៉ះ​ពាល់ និងបញ្ចាក់​នូវ​អារម្មណ៍​ក្នុង​ចិត្ត​របស់​យើងបាន។ ដូចនេះ គេហទំព័រគំនិត​នឹង​ណែនាំ​អំពី​ការ​ប្រើ​ប្រាស់​ពណ៌​ដើម្បី​ធ្វើការ​កាត់​បន្ថយ​ភាព​តាន​តឹង(Stress) និង​ធ្វើ​អោយ​អារម្មណ៍​ខាង​ក្នុង​របស់​យើង​មាន​ភាព​ស្ងប់ល្អ។

១- ពណ៌​ផ្កា​ឈូក​គួរ​តែ​មាន​នៅ​ជុំ​វិញ​ខ្លួន​អ្នក។ វា​គឺជា​ពណ៌​ដែល​ធ្វើ​អោយ​មាន​សេចក្តី​ស្ងប់​សុខ​ល្អ។ អ្នក​គួរ​តែ​បិទ​ពណ៌​ផ្កា​ឈូក​តូចៗ​នៅ​ជុំ​វិញ​គេហដ្ឋាន​របស់អ្នក ដើម្បី​បង្កើត​បរិយាកាស​ស្ងប់សុខ។ អ្នក​អាច​បិទ​ពណ៌​នេះ នៅ​តាម​បន្ទប់​ទឹក បន្ទប់​គេង ឬ​ទី​កន្លែង​ផ្សេងៗ​ទៀត។ អ្នក​គួរ​ពាក់​អាវ​យឺត​ ឬក៏​គ្រឿង​អលង្កា​ពណ៌​ផ្កាឈូក​ដើម្បី​ធ្វើ​អោយ​ថាម​ពល​ក្នុង​ខ្លួន​របស់​អ្នក​មាន​តុល្យភាព និង​លើក​កម្ពស់​ភាព​ស្ងប់​សុខ​នៅក្នុង​ចិត្ត។

២- បន្ថែម​ពណ៌​លឿង​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេលដែល​អ្នក​មា​នអារម្មណ៌​មិន​ល្អ។ ពណ៌​លឿង​គឺជា​ពណ៌​ដ៏ល្អ​ដែល​អាច​ជួយ​អោយ​សតិ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ និង​ជួយ​កាត់បន្ថយ​​ការ​បាក់​ទឹកចិត្ត។

៣- ជ្រើស​រើស​ពណ៌ខៀវ​ដើម្បី​ធ្វើ​អោយ​បិរស្ថាន​ជុំវិញ​ខ្លួន​របស់​អ្នកមាន​សភាព​ស្ងប់​ស្ងាត់​ល្អ និង​ដើម្បី​អោយ​ធ្វើ​អោយ​ដំណេក​របស់​អ្នក​មាន​ភាព​សុខស្រួល។ ពណ៌ខៀវគឺជា​ពណ៌​​ដែល​ធើ្វ​អោយ​អ្នក​មាន​ភាព​ស្រណុក​ក្នុង​ចិត្ត​ និង​ស្ងប់​ស្ងាត់​ល្អ។ ប្រសិនបើអ្នក​មាន​បញ្ហា​នឹងការ​គេង​មិន​លក់ អ្នក​អាច​ដាក់​តាំង​ពណ៌​ខៀវអោយបានច្រើន​នៅ​ក្នុងបន្ទប់​គេង​របស់​អ្នក។ អ្នក​អាច​ដាក់​កម្រាល​ពូក​ពណ៌ខៀវ និង​ពាក់​សម្លៀក​បំពាក់​គេង​យប់​ពណ៌នេះដើម្បី​ជាជំនួយ​អោយ​អ្នក​ឆាប់​គេង​លក់ និង​ប្រកប​ដោយ​ភាព​សុខ​ស្រួល។ សម្លៀក​បំពាក់​ពណ៌ខៀវ​ក៏ជា​ជម្រើស​ដ៏​ល្អ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើការ​ថ្លែង​សន្ទរកថា​នៅទី​សាធារណៈ ព្រោះ​ថា​វាជាពណ៌ដែលលើក​កម្ពស់​អោយ​មាន​ទំនាក់​ទំនង​ល្អ។

៤- គួរ​បន្ថែម​ពណ៌​បៃ​តងខ្លះៗទៅ​ក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន​របស់អ្នក និង​ទូរខោអាវ។ ពណ៌​បៃតង​គឺជាពណ៌​ដែល​ធ្វើ​អោយ​ចិត្ត​របស់​អ្នក​មាន​សភាព​ធូរស្រាល។ វាជាពណ៌​ដែល​បង្កើន​ភាព​ស៊ី​គ្នា និង​កាត់បន្ថយ​ការភ័យ​ខ្លាច។ អ្នក​អាច​តុបតែង​ផ្ទះ​របស់​អ្នក​ជាមួយ​ពណ៌នេះដោយ​ការ​ដាំ​ដើមឈើ ឬ​ដាក់​តាំង​វត្ថុ​ផ្សេងៗទៀត។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ស្មុគស្មាញ អ្នកគួរ​តែ​ពាក់​សម្លៀក​បំពាក់​ណា​ដែល​មាន​ពណ៌​បៃ​តង។

៥- អ្នក​គួរ​តែ​មាន​ពណ៌​ស្វាយ​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ ពណ៌ស្វាយ​គឺជា​ពណ៌ប្រកប​ដោយ​គតិបណ្ឌិត សន្តិភាព​ និង​ភាព​រឹងមាំ។ អ្នក​គួរ​តែ​ពាក់​ពណ៌​នេះ​មិន​ថា ជាសម្លៀក​បំពាក់​ឬគ្រឿង​អលង្ការនោះទេ ដើម្បី​ធ្វើ​អោយ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​មាន​ភាព​ស្ងប់​ស្ងាត់។ ដាក់​តាំង​ពណ៌នេះ​នៅ​ក្នុង​គេហដ្ឋាន​ដើម្បី​បង្កើត​បរិស្ថាន​ដែល​ប្រកប​ដោយ​សេចក្តី​សុខ។

៦- ជ្រើសរើស​ពណ៌​ដើម្បី​ភាព​ស្អាត អារម្មណ៍​ស្រស់​ថ្លា និងភាព​បរិសុទ្ធ។ ការ​ស្លៀក​សម្លៀក​ពណ៌ស​នឹង​ធ្វើ​អោយ​គំនិត​របស់​អ្នក​មាន​ភាព​ស្រស់​ថ្លាជានិច្ច។ អ្វី​ដែល​ពិសេស​សម្រាប់​ពណ៌ស​នោះ​គឺ វា​ស៊ី​នឹង​ពណ៌ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​ពណ៌។  ចូរចាំថា អ្នក​ត្រូវ​រក្សារ​ពណ៌​នេះ​អោយ​បាន​ល្អកុំ​អោយ​ប្រឡាក់​អោយ​សោះ បើពុំ​នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​របស់អ្នក​ទៅតាម​នោះដែរ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ