spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើមនុស្ស Reactive គឺជាមនុស្សបែបណា?

តើមនុស្ស Reactive គឺជាមនុស្សបែបណា?

-

ចំពោះមនុស្ស Reactive នេះដែរគឺត្រូវបានគេចាត់ទុកជាប្រភេទមនុស្សដែលតែងតែទម្លាក់កំហុសទៅអ្នកដទៃ ជាមនុស្សមានការប្រតិកម្មភ្លាមៗចំពោះហេតុការណ៍ដែលបានកើតឡើង ដូចជាឆាប់ខឹង ឆាប់សប្បាយរីករាយ ឆាប់ធុញទ្រាន់ ងាយនឹងរងការវាយប្រហារពីមជ្ឈដ្ឋានជុំវិញខ្លួន និង ជាមនុស្សម្នាក់ដែលចូលចិត្តរង់ចាំ ចាំទាល់តែឱកាសមកដល់ដៃទើបធ្វើ ចាំទាល់តែគេមកលើកទឹកចិត្ត មកលួងលោមខ្លួន ទើបមានកម្លាំងចិត្តធ្វើជាដើម។

ចំពោះមនុស្សបែប Reactive (ប្រតិកម្ម) នេះ ប្រសិនបើមាននរណាម្នាក់មកស្ដីឲ្យ ឬមានគ្រឿងរំញោចណាមួយបង្កភាពខឹងសម្បារដល់ពួកគេ មនុស្សបែប Reactive នេះនឹងចាប់ផ្ដើមខឹងច្រលោត ស្ដីបន្ទោសគេបន្ទោសឯង ប្រើភាសាមិនសមរម្យឬចោតប្រកាន់អ្នកដទៃដោយកំហឹង យំត្អូញត្អែរ ដ្រាម៉ានៅលើបណ្ដាញសង្គម ឬតបតសម្ដីជាមួយគ្នាភ្លាមៗជាដើម។និយាយរួមឲ្យតែមានរបស់អ្វីដែលពាល់ដល់អារម្មណ៍ពួកគេ ពួកគេនឹងចាប់ផ្ដើមប្រតិកម្មមួយរំពេច ដោយពុំបានគិតដល់មូលហេតុឡើយ។

មួយវិញទៀតបើសិនជាមានអ្នកសរសើរបញ្ជោរថែម ពួកគេនឹងរឹតតែសប្បាយចិត្តទោះបីជាការសរសើរនោះពិតឬមិនពិតក៏ដោយ គឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងពិតជាអស្ចារ្យ មានមោទនភាពចំពោះខ្លួនឯងថាពិតជាខ្លាំង ហើយក៏ចាប់ផ្ដើមបង្ហាញអារម្មណ៍ក្រអឺតក្រទម ឬមើលស្រាលអ្នកដទៃជាដើម។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ