ជាដំបូងខ្ញុំចង់លើកយកឧទាហរណ៍១មកបង្ហាញ។ នោះគឺទឹក។ ទឹកគឺជាធនធានដែលចាំបាច់សម្រាប់តម្រូវការប្រចាំថ្ងៃដើម្បីរស់។ វាជាធនធានរបស់ភពផែនដីដែលមនុស្សគ្រប់រូបអាចប្រើប្រាស់ឬទទួលទានដោយសេរី តាំងពីយូរលង់មកហើយ។ ប៉ុន្តែវាបានក្លាយជាផលិតផល នៅពេលដែលក្រុមហ៊ុនជំនួញ ចាប់ផ្តើមធ្វើពាណិជ្ជកម្មទឹកបរិសុទ្ធនិងទឹករ៉ែដែលមានការវេចខ្ចប់នៅក្នុងដប។
A: misoprostol should not be used for other conditions, including asthma, arthritis, or migraine. It is available on a https://firepowerrecords.com/artists/kayzo Macedonia variety of brands, including ritalin, prozac, adderall, and effexor. This is a common side effect, with no significant difference in incidence between amoxicillin 500 mg capsules for adults and children, so it may not affect dosage or administration.amoxicillin 500mg tablets, 250mg amoxicillin 500mg capsules.
ប៉ុន្តែទឹកគឺដូចគ្នា មែនទេ? វាគឹជាវត្ថុរាវនិងថ្លា។ ដូច្នេះតើក្រុមហ៊ុនជាច្រើនដែលលក់ទឹកដូចគ្នាបែបនេះ ធ្វើបែបណាដើម្បីអាចជំរុញអតិថិជនឲ្យទិញទឹកបរិសុទ្ធរបស់ពួកគេជាជាងទិញពីអ្នកផ្សេង?
ចម្លើយចំពោះសំនួរនេះគឺជាការបង្កើតម៉ាកហ្នឹងឯង។
យោងតាមនិយមន័យផ្តល់ដោយសមាគមទីផ្សារនៃប្រទេសអាមេរិក ម៉ាកគឺជាឈ្មោះ ការឌីហ្សាញ និងសញ្ញាឡូកូ ដែលគេប្រើប្រាស់ដើម្បីកំណត់ផលិតផលឬសេវាកម្មរបស់អ្នកលក់ម្នាក់ ខុសពីអ្នកលក់ដទៃទៀត។
អ្នកអាចគិតថា ម៉ាកគឺជាគំនិតឬរូបភាពដែលអតិថិជនមើលឃើញនៅក្នុងចិត្ត អំពីគុណសម្បត្តិនៃផលិតផល (ឧ. ស្បែកជើងកីឡានេះស្រាល) រួមជាមួយនឹងអារម្មណ៍ដែលកើតឡើងនៅពេលជាមួយគ្នានោះ (ឧ. ស្បែកជើងកីឡានេះធ្វើឲ្យខ្ញុំមានថាមពលដ៏អស្ចារ្យ!)។ ដូច្នេះម៉ាកមិនមែនកើតមកពីគុណសម្បត្តិនៃផលិតផលឬសេវាកម្មតែម៉្យាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអារម្មណ៍របស់អតិថិជនមានទៅលើក្រុមហ៊ុនមួយឬក៏ទៅលើផលិតផលណាមួយផងដែរ។
អ្នកលក់ច្រើនអាចចម្លងផលិតផលទៅតាមគ្នា ប៉ុន្តែម៉ាកតែងតែមានមួយជានិច្ច។ ឧទាហរណ៍ ភេសជ្ជៈ Coca-Cola និង Pepsi មានរសជាតិសឹងតែដូចគ្នា ប៉ុន្តែហេតុអ្វីបានជាអតិថិជនខ្លះចូលចិត្ត Coca-Cola និងអ្នកខ្លះទៀតចូលចិត្ត Pepsi ?
យើងសាកក្រឡេកមើល ឧទាហរណ៍អំពីទឹកម្តងទៀត។ ផលិតផលដែលកំពុងដាក់លក់នៅលើទីផ្សារគឺទឹកសុទ្ធកំប៉ុង ប៉ុន្តែដើម្បីបញ្ចុះបញ្ចូលអតិថិជនឲ្យទិញទឹកណាមួយ ក្រុមហ៊ុនលក់ទឹកទាំងអស់ត្រូវតែបង្កើតម៉ាកទឹកសុទ្ធផ្សេងៗគ្នា ដូចជា Evian, Perrier ឬ Fiji។ ហើយម៉ាកនីមួយៗទាំងនេះបង្កើតជាអត្ថន័យផ្សេងគ្នាសម្រាប់ទឹកសុទ្ធរបស់ពួកគេ។
– Evian ធ្វើឲ្យអតិថិជនមានអារម្មណ៍កុមារភាព
– Perrier ធ្វើឲ្យអតិថិជនមានអារម្មណ៍ស៊ិសស៊ី
– Fiji ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាទទួលបានសុខភាពដោយធម្មជាតិ
ជាសរុប ម៉ាកគឺជាអារម្មណ៍អំពីផលិតផលឬក្រុមហ៊ុនណាមួយ។ មនុស្សម្នាក់ៗ បង្កើតរូបភាពទាំងនោះនៅក្នុងចិត្តរបស់ពួកគាត់រៀងខ្លួន ហើយម៉ាកខ្លះបង្កើនឬអាចថយចុះនូវភាពល្បីល្បាញដោយសារតែអារម្មណ៍អតិថិជនចំពោះពួកគេហ្នឹងឯង!
តើការកសាងម៉ាកគឺជាអ្វី?
“ ការកសាងម៉ាកសញ្ញា គឺជាការផ្តល់ថាមពលនៃម៉ាក ទៅលើផលិតផលនិងសេវាកម្ម ” (Kotler & Keller, 2015)
ការកសាងម៉ាកសញ្ញាគឺជាដំណើរការនៃការបង្កើតអត្ថន័យសម្រាប់ក្រុមហ៊ុន ឬផលិតផលឬសេវាកម្មដោយបង្កើតនិងច្នៃរូបភាពនៃម៉ាកសញ្ញានៅក្នុងចិត្តរបស់អតិថិជន។ វាគឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដើម្បីឲ្យអតិថិជន ងាយចំណាំ និងបង្កើតបទពិសោធន៍ ជាមួយផលិតផលឬសេវាកម្ម ហើយចំណុចសំខាន់មួយទៀត គឺការផ្តល់ហេតុផល ច្បាស់លាស់មួយ សម្រាប់ឲ្យអតិថិជន ជ្រើសរើសផលិតផលអ្នក ជាជាងអ្នកដទៃទៀត នៅក្នុងទីផ្សារ។
គោលបំណងនៃការកសាងម៉ាកសញ្ញា គឺដើម្បីទាក់ទាញ និងរក្សាទុកអតិថិជនស្មោះស្ម័គ និងបុគ្គលដែលជាអ្នករួមចំណែកផ្សេងៗទៀតដោយ ការរក្សាសន្យារបស់ម៉ាកសញ្ញា ។
តើកសាងម៉ាកដោយដូចម្តេច?
ក្រុមហ៊ុននីមួយៗតែងតែប្រើប្រាស់វិធីសាស្រ្តផ្សេងគ្នាក្នុងការបង្កើតនិងច្នៃរូបភាពនៃម៉ាកសញ្ញានៅក្នុងចិត្តរបស់អតិថិជន។ ឧទាហរណ៍ ការកសាងម៉ាកអាចធ្វើឡើងតាមរយៈ ៖
- និយមន័យនៃម៉ាក៖ ការបង្ហាញអំពី គោលបំណង គុណតម្លៃ និងការសន្យា
- Brand positioning statement
- អត្តសញ្ញាណម៉ាក៖ ឈ្មោះ ជម្រើសពាក្យពេចន៍ ការរចនា ( រួមបញ្ចូលដូចជា ឡូកូ ពណ៌ និងហ្វុង ..…)
- ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយសាធារណៈ៖ ទូរទស្សន៍ ទស្សនាវដ្តី ការផ្សាយពាណិជ្ជកម្មដូចជានៅលើហ្វេសប៊ុក វ៉េបសាយ និងផ្ទាំងបដាជាដើម
- ការឧបត្ថម្ភ និងការសហការសម្រាប់កម្មវិធីផ្សេងៗ
- របៀបវេចខ្ចប់និងការឌីហ្សាញកញ្ចប់ផលិតផល
- បទពិសោធន៍អតិថិជននៃការមកផ្ទាល់នៅហាង
- បែបផែននៃការធ្វើការងាររបស់បុគ្គលិក និងរបៀបនៃការដឹកនាំក្រុមហ៊ុន
- សេវាកម្មអតិថិជន
ចំពោះឧទាហរណ៍នៃម៉ាកទឹកសុទ្ធ ការឌីហ្សាញនៃការវេចខ្ចប់ផលិតផល និងការផ្សាព្វផ្សាយ អាចនិយាយបានថាគឺជាវិធីសាស្រ្ត២ ដ៏បានឥទ្ធិផលបំផុតក្នុងការធ្វើទីផ្សារទំនិញនេះ។
ការវេចខ្ចប់ផលិតផល គឺជាវិធីសាស្រ្តទីផ្សារ និងជាភ្នាក់ងារលក់ ស្ងាត់ស្ងៀម។ វាផ្តល់ព័ត៌មានអំពីផលិតផលទៅកាន់អតិថិជន និងធ្វើឲ្យម៉ាករបស់អ្នកមានភាពលេខធ្លោក្នុងចំណោមម៉ាកដទៃទៀតនៅលើធ្នើរក្នុងផ្សារទំនើបឬផ្សារម៉ាត។
ឧទាហរណ៍មួយដែលខ្ញុំចាត់ទុកថាជោគជ័យគឺ Fiji ដែលបានរចនាដបដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំងអំពី គុណតម្លៃនៃម៉ាក ( ដបថ្លាដែលយើងអាចមើលពីម្ខាងដល់ម្ខាងបង្ហាញអំពីទឹកដ៏បរិសុទ្ធ និងរូបភាពផ្កាស្រស់លាយលំជាមួយស្លឹកឈើដែលផ្សាភ្ជាប់នឹងធម្មជាតិ។
ការផ្សាព្វផ្សាយ គឺជាវិធីសាស្រ្តដ៏មានឥទ្ធិពលសម្រាប់បង្កើតនិងច្នៃរូបភាពម៉ាកនៅក្នុងចិត្តរបស់អតិថិជន តាមរយៈរូបភាពនិងវីដអូ ដែលរៀបរាប់អំពីរឿងរ៉ាវដ៏មានអត្ថន័យនៃផលិតផលឬក្រុមហ៊ុននោះ។ ខាងក្រោមនេះគឺជាវីដេអូផ្សព្វផ្សាយនៃការកសាងម៉ាករបស់ទឹកសុទ្ធ
– Evian ធ្វើឲ្យអតិថិជនមានអារម្មណ៍កុមារភាព
– Perrier ធ្វើឲ្យអតិថិជនមានអារម្មណ៍ស៊ិសស៊ី
– Fiji ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាទទួលបានសុខភាពដោយធម្មជាតិ
https://www.youtube.com/watch?v=MeF134YMoS0
ប្រភព៖ thebrandingjournal.com