spot_img
spot_img
Homeភាពជាអ្នកដឹកនាំតើអ្នកដឹកនាំអស្ចារ្យ អ្នកដឹកនាំខ្លាំង និង អ្នកដឹកនាំល្អចាំបាច់ត្រូវតែមានជំនាញអ្វីខ្លះ?

តើអ្នកដឹកនាំអស្ចារ្យ អ្នកដឹកនាំខ្លាំង និង អ្នកដឹកនាំល្អចាំបាច់ត្រូវតែមានជំនាញអ្វីខ្លះ?

-

អ្នកទាំងអស់គ្នាដឹងទេថា តើអ្នកដឹកនាំចាំបាច់ត្រូវតែមានជំនាញអ្វីខ្លះទើបក្លាយជាអ្នកដឹកនាំមួយដ៏អស្ចារ្យ និង ជាទីគោរពរបស់មនុស្សជុំវិញខ្លួនបាន?

តោះមកស្វែងយល់ជាមួយនឹងពន្លកនៅក្នុងអត្ថបទថ្ងៃនេះទាំងអស់គ្នា ជាមួយនឹងជំនាញទាំង១០ខាងក្រោមនេះ៖

  1. Communication (ជំនាញទំនាក់ទំនង)

ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកចាំបាច់ត្រូវបង្ហាញក៏ដូចជាប្រាប់ពីគោលដៅរបស់ក្រុមហ៊ុនរបស់អ្នកទៅកាន់នយោជិកឲ្យបានដឹងដើម្បីឲ្យពួកគេមានចក្ខុវិស័យក្នុងការអនុវត្តការងាររបស់ពួកគេនីមួយៗទៅតាមមុខងាររៀងៗខ្លួន។ ហើយរឿងដែលចាំបាច់មួយទៀតនោះគឺ ត្រូវតែមានជំនាញខាងទំនាក់ទំនងនេះតែម្ដង ដែលជំនាញនេះគឺពិតជាសំខាន់ខ្លាំងមែនទែនដែលអ្នកដឹកនាំត្រូវតែមាន ដើម្បីដឹងពីដំណើរនៃការងារនីមួយៗក្នុងផ្នែកផ្សេងៗគ្នា។ជាពិសេសនោះគឺ អ្នកត្រូវរក្សាទំនាក់ទំនងរបស់អ្នកជាមួយនឹងក្រុមការងាររបស់អ្នកជានិច្ច មិនថាទាក់ទងតាមទូរស័ព្ទ អ៊ីម៉ែល តាមបណ្ដាញសង្គម ឬតាមវិធីណានោះទេ គឺដើម្បីដឹងពីសុខទុកក៏ដូចជាលទ្ធផលការងាររបស់កូនក្រុមរបស់អ្នកថាដល់កម្រិតណា ដល់ចំណុចណាហើយជាដើម។

  1. Motivation (ចេះលើកទឹកចិត្ត)

ជំនាញទំនាក់ទំនងតែមួយមុខ មិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏ពូកែម្នាក់បានឡើយ។ ការដែលអ្នកចេះលើកទឹកចិត្តកូនក្រុមឬបុគ្គលិករបស់អ្នកឲ្យមានកម្លាំងចិត្តធ្វើការ មានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯងនិង លើកទឹកចិត្តឲ្យពួកគេស្វែងពីបរិបទសង្គមទើបជាអ្វីដែលអ្នកដឹកនាំអស្ចារ្យតែងតែធ្វើ ព្រោះពួកគាត់មិនមែនធ្វើតែដើម្បីខ្លួនឯងនោះទេ តែធ្វើដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

មួយវិញទៀតអ្នកដឹកនាំគប្បីរៀនស្វែងយល់ពីប្រភេទនៃការជម្រុញទឹកចិត្តដែលសក្តិសមជាមួយនឹងកូនក្រុមរបស់អ្នក ដើម្បីជួយឲ្យកូនក្រុមឬនិយោជិករបស់អ្នកកាន់តែមានផលិតភាពខ្ពស់ក្នុងការអនុវត្តការងារជាងមុន។

  1. Delegation (បែងចែកការងារ)

ជំនាញបន្ទាប់នោះគឺចេះបែងចែកការងារទៅតាមជំនាញនិងចំណង់ចំណូលចិត្តរបស់កូនក្រុមឬបុគ្គលិករបស់អ្នក។ អ្នកត្រូវរៀបចំឲ្យបានច្បាស់លាស់ពីប្រភេទការងារដែលអ្នកត្រូវផ្ទេរទៅឲ្យបុគ្គលិកឬកូនក្រុមរបស់អ្នក  មិនមែនប្រមូលកាងារទាំងអស់នោះធ្វើតែម្នាក់ឯង ឬដាក់បន្ទុកទៅលើនិយោជិកណាតែម្នាក់ឯងនោះទេ ពោលគឺអ្នកត្រូវចេះបែងចែកការងារយ៉ាងណាឲ្យស្របទៅតាមអ្វីដែលពួកគេអាចធ្វើបាន។

  1. Positivity (មានគំនិតវិជ្ជមាន)

ចំណុចទី៤នោះគឺ អ្នកដឹកនាំត្រូវមានគំនិតវិជ្ជមានជានិច្ច។ កាលណាអ្នកកាន់តែមានភាពសុទ្ឋិនិយម នោះនិយោជិករបស់អ្នកនឹងទទួលឥទ្ធិពលបែបនោះដូចអ្នកដែរ ដែលជាហេតុធ្វើឲ្យការងាររបស់ក្រុមហ៊ុនរបស់អ្នកអាចទៅមុខបានយ៉ាងរលូន។

  1. Creativity (មានគំនិតច្នៃប្រឌិត)

ហេតុអ្វីបានជាការដែលមានគំ​និតច្នៃប្រឌិតគឺជាអ្វីដែលអ្នកដឹកនាំត្រូវបាច់ត្រូវតែចេះ??

ឈ្មោះជាអ្នកដឹកនាំមួយម៉ាត់ គឺតម្រូវឲ្យអ្នករៀនស្វែងយល់ពីបញ្ហគ្រប់រឿង ចេះដោះស្រាយ ចេះវិភាគពីស្ថានភាពបច្ចុប្បន្ន ចេះគ្រប់គ្រង ក៏ដូចជាចេះដឹកនាំកូនក្រុមយ៉ាងណាអាចសម្រេចគោលដៅធំរួមមួយបាន។​​​​​      ជាពិសេសនោះគឺ អ្វីដែលអ្នកដឹកនាំត្រូវតែមាននោះគឺ ត្រូវសម្រេចចិត្តឲ្យបានរហ័សនិងទាន់ស្ថានការណ៍ដែលកំពុងតែកើតឡើងភ្លាមៗ ហើយការសម្រេចចិត្តនោះត្រូវតែជាការសម្រេចចិត្តមួយដែលត្រឹមត្រូវ ហេតុនេះហើយទើបអ្នកដឹកនាំចាំបាច់ត្រូវតែមានគំនិតច្នៃប្រឌិត មានការគិតវិភាគលឿនហើយច្បាស់ ព្រមទាំងមានភាពវៃឆ្លាត។

  1. Feedback (ផ្ដល់មតិយោបល់ត្រឡប់មកវិញ)

ការផ្ដល់មតិយោបល់គឺជារឿងមួយដែលសំខាន់ ព្រោះការផ្ដល់ជាគំនិតត្រឡប់មកវិញនេះនឹងធ្វើឲ្យកូនក្រុមរបស់អ្នកបានដឹងអំពីចំណុចល្អនិងចំណុចអាក្រក់ដែលពួកគេមាន។ ដូចនេះក្នុងនាមជាអ្នកដឹកនាំពូកែម្នាក់ អ្នកគប្បីស្វែងរកឱកាសល្អណាមួយដើម្បីបញ្ជូននូវពត៌មានដែលមានប្រយោជន៍មួយចំនួនទាក់ទងទៅនឹងលទ្ធផលការងាររបស់ពួកគេ។

  1. Responsibility (មានទំនួលខុសត្រូវ)

ទំនួលខុសត្រូវរបស់អ្នកដឹកនាំគឺមាន២ដែលត្រូវតែទទួលយក។ ​ទី១ គឺភាពជោគជ័យ ទី២ គឺភាពបរាជ័យ។ ពេលដែលទទួលបានជោគជ័យ អ្នកប្រាកដជាសប្បាយចិត្ត ប៉ុន្តែពេលដែលអ្នកបរាជ័យ អ្នកមិនអាចសម្រេចកិច្ចការទាំងនោះបានទៅតាមការគ្រោងទុក ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែទទួលយកនូវកំហុសទាំងនោះ មិនមែនដើរទម្លាក់កំហុសនោះទេ ។ ប្រសិនបើបុគ្គលិករបស់អ្នកឃើញថា អ្នកដឹកនាំរបស់ពួកគេ កំពុងតែចង្អុលស្ដីបន្ទោស និងទម្លាក់កំហុសមកលើបុគ្គលិកតែម្ខាង នោះអ្នកប្រាកដជាបាត់បង់នូវការគោរពក្នុងនាមជាអ្នកដឹកនាំល្អ អ្នកដឹកនាំពូកែជាមិនខាន ហើយអ្នកនឹងក្លាយទៅជាអ្នកដឹកនាំម្នាក់ដែលឥតបានការ និងគ្មានទំនួលខុសត្រូវម្នាក់នៅក្នុងកែវភ្នែករបស់ពួកគេ។

8. Flexibility (ចេះបត់បែន)

ជំនាញចុងក្រោយដែលអ្នកដឹកនាំខ្លាំងចាំបាច់ត្រូវតែមាននោះគឺ Flexible ចេះសម្របខ្លួនទៅតាមកាលៈទេសៈ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានភ្លាមៗ។

ប្រែសម្រួលពី

Important Leadership Skills for Workplace Success (thebalancecareers.com)

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ