តើអ្នកដឹងអ្វីខ្លះពីអាកាសធាតុនៅលើផែនដីយើងនេះ?

3249

ផែនដី​យើង​នេះ មិនត្រឹម​តែ​វិល​ជុំវិញ​ព្រះអាទិត្យ​នោះទេ តែថែម​ទាំង​វិល​ជុំវិញអ័ក្ស(axis)​ខ្លួន​ឯងទៀត​ផង។ ​តាម​ពិតទៅ អ័ក្ស​របស់​ផែនដី​មាន​សភាព​ទ្រេត​ ឬផ្អៀង ដែលធ្វើឲ្យ ​ប៉ូល​ទាំង​ពីរ​របស់​ភព​នេះ​មិន​ប្រឈម​មុខ​នឹង​ព្រះអាទិត្យ​ដោយ​ផ្ទាល់​នោះទេ។ ដោយសារ​តែ​អ័ក្ស​នេះ​មាន​សភាព​ផ្អៀង​នេះ​ហើយ ដែលជាមួលហេតុ​ធ្វើ​ឥឲ្យភព​ផែនដី​មាន​បរិយាកាស និង​អាកាសធាតុ​ប្រែប្រួល​ទៅ​តាម​រដូវកាល។ ដូច្នេះ ថ្ងៃ​នេះ​​ »គំនិត» នឹង​លើក​យក​ប្រធាន​បទទាក់​ទងនឹង​​អាកាសធាតុនៅ​លើ​ផែនដី​យើងនេះ​មក​ចែក​ជូន​ប្រិយមិត្ត​អ្នកអាន។​

ពន្លឺ​ព្រះអាទិត្យ​បាន​ជះ​ទៅ​លើ​ជ្រុង​ផ្សេងៗ​គ្នា​នៃ​ផ្ទៃ​ផែនដីក្នុង​កម្រិត​មិន​ស្មើ​គ្នា ដែលធ្វើ​ឲ្យ ​បរិមាណ​កម្តៅ​នៃ​តំបន់នីមួយ​ខុស​គ្នា​ទៅ​តាម​នោះដែរ។ មូលហេតុ​នេះ​ហើយ​ ដែល​ធ្វើ​អោយ​តំបន់​ខ្លះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង រី​ឯតំបន់​ខ្លះ​ទៀត​មាន​សីតុណ្ហភាព​ត្រជាក់ ដែល​បង្កើត​បាន​ជា​រដូវ​ផ្សេងៗ​គ្នា។ នៅ​ក្នុង​តំបន់​ខ្លះ និង​តំបន់​ប៉ូល​មាន​រដូវ​៤​ប្រភេទ​ខុសៗគ្នា ពោលគឺរដូវ​ផ្ការីក រដូវ​ក្តៅ រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវ​រងារ។ រីឯ​នៅ​តំបន់​ត្រូពិចដូចជា​ប្រទេស​កម្ពុជាយើង និង​អនុតំបន់​ត្រូពិច​ខ្លះ មាន​រដូវ​២ គឺ​រដូវ​ភ្លៀង និង​រដូវ​ប្រាំង ខណៈដែល​តំបន់​ខ្លះនៃ​តំបន់​ត្រូពិច​មាន​រដូវ​ក្តៅ  រដូវ​ភ្លៀង និង​រដូវ​រងារ។

មានកត្តាជាច្រើន​ដែលជះ​ឥទ្ធិពល​ទៅ​លើ​សីតុណ្ហភាព​របស់​ផ្ទៃ​ផែនដី។ កត្តា​ទាំងនោះ​មាន​ដូចជា ភ្លៀង ខ្យល់ ពពក និង​សំពាធ​បរិយាកាស។ ខ្យល់បក់​គឺ​កកើត​ឡើង​ដោយសារតែកម្តៅ​មិន​ស្មើ​គ្នា​ដែល​មាន​នៅ​លើ​ផ្ទៃ​ផែនដី។ នៅពេលដែល​ខ្យល់​នៅ​កន្លែងជាក់លាក់​ណាមួយប្រែ​ទៅ​ជា​ក្តៅនិង​ស្រាលនោះ វា​នឹង​អណ្តែត​ឡើង​ទៅ​លើអាកាស រី​ឯ​ខ្យល់​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ ​ដែលមក​ពី​កន្លែងផ្សេង​នឹង​ធ្លាក់​ចុះ​ក្រោម​ហើយ​ស្ថិត​នៅ​ត្រង់​កន្លែង​ខ្យល់​ក្តៅ​ដែល​ទើប​តែ​អណ្តែ​តឡើង។​ សំពាធបរិយាកាស​ក៏ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​ចលនា​ខ្យល់​ផងដែរ ពោល​គឺទិ​ស​​ដៅខ្យល់គឺបក់​ពី​កន្លែង​ដែល​មាន​សំពាធ​ខ្ពស់ ទៅ​កន្លែង​ដែលមាន​សំពាធ​ទាប។ ភាព​ខុសគ្នា​រវាង​សំពាធនៃ​ទីកន្លែង​ពីរ​ផ្សេងគ្នា អាច​អោយ​យើង​គណនា​រក​ល្បឿន​ខ្យល់​បក់បាន។ នៅពេល​ដែលគម្លាត​សំពាធ​មាន​កម្រិត​ទាប យើង​នឹង​ទទួល​អារម្មណ៍​ថា​មាន​ខ្យល់​បក់​រំភើយៗ តែ​ប្រសិន​បើ​វា​មាន​គម្លាត​ធំ​វិញនោះ វា​នឹង​បង្កើត​បាន​ជា​ព្យុះ។ ប្រសិនបើ​ខ្យល់បក់​រសាត់​នៅលើ​ផ្ទៃ​ទឹក​ដែលមាន​ទំហំ​ធំដូចជា​សមុទ្រ​នោះ វា​នឹង​នាំ​មក​ជាមួយ​នូវ​សំណើម ពពក នឹងទឹកភ្លៀង​មកជាមួយ។ ក្រៅពី​នេះ នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​​អាកាសធាតុ ដូចជា​ចរន្ត​នៃ​ទឹកសមុទ្រ ដែល​បង្កើត​ឡើង​ដោយ​រង្វិលជុំ​នៃ​ផែនដី។

បច្ចុប្បន្ននេះ អាកាសធាតុ​នៅតំបន់​អង់តាកតិចមាន​សីតុណ្ហភាព​ទាបជាង​គេ ពោល​គឺជា​តំបន់​ដែលត្រជាក់​ជាង​គេ​នៅ​ក្នុង​ពិភពលោក​យើង​នេះ។ ស្ទើរ​តែទាំង​អស់​នៃ​តំបន់​នេះគឺគ្រប​ដណ្តប់​ដោយ​ផ្ទាំង​ទឹក​កក​ដែល​មាន​កម្រាស់​រហូត​ដល់ទៅ​២,៥គីឡូម៉ែត្រ។ សីតុណ្ហភាពដែល​ទាបបំផុត​ដែលបាន​កត់​ត្រា​ទុក​គឺ​-៨៩អង្សា​សេ។

ដកស្រង់​នឹង​ប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភ​ឆ្នាំ​២០០៧។

Previous articleភាពតប់ប្រម៉ល់របស់អ្នកជាអាចប្រភពនៃជម្ងឺមុននៅលើមុខ
Next articleការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់ (ភាគ ៣)
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។