នៅពេលអ្នកទៅកំសាន្តនៅសមុទ្រអ្នកប្រាកដជាធ្លាប់ឆ្ងល់ថា ហេតុអ្វីបានជាសមុទ្រជួនពេលខ្លះមានពណ៌ខៀវ ហើយពេលខ្លះពណ៌បៃតងជាមិនខាន ។
ជាទូទៅសមុទ្រតែងមានពណ៌ខៀវ តែពេលខ្លះវាក៏មានពណ៌បៃតង នោះក៏ដោយសារតែផ្កាថ្ម និង ផ្លុងតុងដែលនៅក្នុងទឹក ។ តើហេតុអ្វីបានជាសមុទ្រមានពណ៌ខៀវ ? មូលហេតុមួយចំនែកគឺដោយសារពណ៌ខៀវជាពណ៌នៃបរិមាណទឹកភាគច្រើន ។ ទឹកស្រូបពន្លឺពណ៌ក្រហម ហើយជះត្រឡប់មកវិញនូវពន្លឺពណ៌ខៀវ ។ ដោយសារតែថាមពលរបស់វា ពណ៌ខៀវអាចជ្រៀតចូលទៅក្នុងទឹកបានជ្រៅជាងពណ៌ផ្សេងទៀត បន្ថែមពីនេះទៀត ភាគល្អិតជាច្រើននៅក្នុងទឹកដើរតួជាកញ្ជក់តូចៗដែលជាហេតុធ្វើអោយសមុទ្រជះត្រឡប់មកវិញនូវពណ៌របស់ផ្ទៃមេឃ ។
សមុទ្រអាចមានពណ៌ត្នោតនៅពេលទឹកទន្លេជួបជាមួយទឹកសមុទ្រ ឬ ក្រោយខ្យល់ព្យុះ ។ ពណ៌ក្រហម ឬ បៃតងមានដោយសារផ្កាថ្ម និង រុក្ខជាតិមានជីវិតនៅក្នុងទឹក ។ តំបន់ដែលទឹកសមុទ្រមានផ្ទុកសារធាតុសរីរាង្គមានពណ៌ខៀវជាពិសេស ៕