ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិនបានធ្វើការប្រកាសថា នៅថ្ងៃសុក្រទី១១ ខែ១១ វេលាម៉ោង ៣:២០ នាទីរសៀល ដែលជាទិវាបុណ្យអ្នកគ្មានគូរ ពួកគេបានលក់ទំនិញបានរហូតដល់១៤,៣ពាន់លានដុល្លាអាមេរិច ដែលច្រើនជាងឆ្នាំមុនៗទៅទៀត។
៨៤%នៃការទិញនិងទូទាត់ប្រាក់គឺប្រព្រឹត្តទៅលើទូរស័ព្ទដៃ
គ្រាន់តែ52វិនាទីដំបូង ក្រុមហ៊ុន អាលីបាបាលក់បាន១៤៦លានដុល្លា។ ហើយ៧នាទីបន្ទាប់មកទៀត ទិន្នន័យលក់បានកើនឡើងដល់១,46 ពាន់លានដុល្លាសហរដ្ឋអាមេរិច ដែលស្ទើរតែមិនគួរឱ្យជឿ។ គ្រាន់តែកន្លះថ្ងៃសុក្រដដែល ពួកគេអាចលក់បាន១២,១ ពាន់លានដុល្លា។
៨៤%នៃការទិញនិងទូទាត់ប្រាក់គឺប្រព្រឹត្តទៅលើទូរស័ព្ទដៃ ដែលទិន្នន័យនេះគឺជារឿងសាមញ្ញដោយសារតែក្រុមហ៊ុនអាលីបាបាមានប្រព័ន្ធឌីជីថលទូទាត់ប្រាក់យ៉ាងល្អប្រសើរ។
គួរបញ្ចាក់ថា គេហទំព័រលក់ទំនិញរបស់អាលីបាបាគឺមានអ្នកប្រើប្រាស់សកម្មប្រមាណ២៧០លាននាក់ក្នុង១ខែ ដែលពួកគេប្រើប្រាស់សេវាកម្មនេះដើម្បីធ្វើការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ទិញម្ហូបអាហារ ។ល។