នៅពេលដែលក្នុងមួយជីវិតរបស់អ្នកមានរឿងជាច្រើនរង់ចាំអ្នកដោះស្រាយ នៅពេលដែល២៤ម៉ោងក្នុយមួយថ្ងៃមិនគ្រប់គ្រាន់សម្រាប់អ្នក អ្នកគួរចងចាំរឿងមួយ “ធុងមួយ និងស្រាបៀរពីរដប”!
សាស្ត្រាចារ្យម្នាក់បានមកដល់ក្នុងថ្នាក់មុនពេលដែលម៉ោងទស្សនៈវិជ្ជារបស់គាត់ចាប់ផ្តើម ហើយនៅចំពោះមុខគាត់មានវត្ថុមួយចំនួនដែលគាត់ត្រៀមនឹងបង្ហាញដល់សិស្ស។
នៅពេលចូលរៀន៖
លោកសាស្ត្រាចារ្យបានលើកយកធុងដ៏ធំមួយមកដាក់នៅលើតុ ហើយចាក់បំពេញដោយគ្រាប់បាល់ ហ្គុលហ្វ៍ (Golf balls)។ គាត់ក៏បានសួរទៅសិស្សរបស់គាត់ថា តើធុងនេះពេញហើយឬនៅ?
កូនសិស្សរបស់គាត់ទាំងអស់បានឆ្លើយថាពេញហើយ!
បន្ទាប់មកលោកសាស្ត្រាចារ្យបានយកគ្រាប់ក្រួសមួយប្រអប់ចាក់ចូលទៅក្នុងធុងម៉ាយ៉ូណេសនោះ។ គាត់រលាក់ធុងតិចៗដើម្បីឲ្យគ្រាប់ក្រួសអាចធ្លាក់ចូលទៅក្នុងប្រហោងដែកស្ថិតនៅចន្លោះបាល់ហ្គុលហ្វ៍។
គាត់ក៏សួរទៅកាន់សិស្សរបស់គាត់ម្តងទៀត ថាតើធុងនេះពេញហើយឬនៅ?
សិស្សទាំងអស់គ្នាយល់ស្របថាធុងនោះពេញហើយ។
ក្រោយមកទៀត លោកសាស្ត្រាចារ្យបានលើកយកប្រអប់ខ្សាច់មួយប្រអប់ហើយចាក់ចូលទៅក្នុងធុងម៉ាយ៉ូណេសនោះ។ គ្រាប់ខ្សាច់ទាំងនោះបានចូលទៅបំពេញចន្លោះប្រហោងដែលមាននៅសេសសល់ក្នុងធុងនោះ!
លោកសាស្ត្រាចារ្យក៏បានលើកសួរម្តងទៀតថាតើធុងនោះពេញឬនៅ?
សិស្សទាំងឆ្លើយទាំងស្ទាក់ស្ទើរថា ធុងនោះពេញហើយ!
បន្ទាប់មកទៀត លោកសាស្ត្រាចារ្យបានយកស្រាបៀរពីដបពីក្រោមតុរបស់គាត់ហើយចាក់ស្រាបៀរទាំងពីរដបនោះទៅក្នុងធុងដើម្បីទៅបំពេញចន្លោះដែលមានសេសសល់។
សិស្សក្នុងថ្នាក់ទាំងអស់បាននាំគ្នាសើច!
ក្រោយពីសម្លេងសើចកងរំពងបានរំងាប់ទៅ លោកសាស្ត្រាចារ្យបាននិយាយថា “លោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាចាត់តុធុងនេះ ប្រៀបដូចជាជីវិតរបស់ប្អូនៗទាំងអស់គ្នា!”
យើងប្រៀបគ្រាប់បាល់ហ្គុលហ្វ៍ទៅនឹងវត្ថុសំខាន់ក្នុងជីវិតរបស់យើង ដូចជាគ្រួសារ កូនចៅ សុខភាព មិត្តភក្តិ និងចំណង់ចំណូលចិត្តរបស់យើង។ ប្រសិនបើអ្វីៗទាំងអស់បាត់បង់ទៅ តែនៅសល់តែវត្ថុសំខាន់ៗដូចដែលបានរៀបរាប់ខាងលើ ជីវិតរបស់យើងគឺនៅតែអាចមានភាពរីករាយ។
យើងអាចចាត់ទុកគ្រាប់ក្រួសគឺជារបស់ចាំបាច់ដូចជាការងារ ផ្ទះ ឡាន ។ល។ រីឯគ្រាប់ខ្សាច់គឺជាវត្ថុបន្ទាប់បន្សំ ដែលមិនសំខាន់។
លោកសាស្ត្រាចារ្យបានបន្តទៀតថា “ប្រសិនបើប្អូនៗចាក់ខ្សាច់ចូលទៅក្នុងធុងមុននោះ យើងនឹងមិនមានកន្លែងសម្រាប់ដាក់គ្រាប់គ្រួស និងគ្រាប់ហ្គុលហ្វ៍នោះទេ!”
ក្នុងជីវិតពិតរបស់យើងក៏ដូចគ្នាផងដែរ! ប្រសិនបើប្អូនៗចំណាយពេលវេលា និងថាមពលទាំងអស់ជាមួយកិច្ចការណាដែលមិនសំខាន់ ប្អូននឹងមិនមានពេលណាសេសសល់សម្រាប់កិច្ចការសំខាន់ៗក្នុងជីវិតនោះទេ។ ត្រូវយកចិត្តដាក់និងចំណាយពេលឲ្យបានច្រើនជាមួយនឹងកិច្ចការដែលសំខាន់ដែលអាចជះឥទ្ធិពលដល់សុភមង្គលរបស់យើងទៅថ្ងៃអនាគត។
ចំណាយពេលជាមួយនឹងកូនរបស់ប្អូន!
ចំណាយពេលជាមួយនឹងឪពុកម្តាយរបស់ប្អូន!
សួរសុខទុក្ខលោកយាយលោកតារបស់ប្អូន!
នាំក្រុមគ្រួសារទៅញ៉ាំអាហារជាមួយគ្នា!
យើងនឹងមានពេលបោសសម្អាត និងរៀបចំផ្ទះជានិច្ច។
ធ្វើកិច្ចការណាដែលសំខាន់មុនគេ និងប្រើប្រាស់ពេលដែលសេសល់សម្រាប់ធ្វើកិច្ចការផ្សេងៗ។
មានសិស្សម្នាក់បានលើកដៃឡើង ហើយសួរថា ចុះស្រាបៀរតំណាងឲ្យអ្វីដែរ?
លោកសាស្ត្រាចារ្យញញឹមហើយតបថា “លោកគ្រូពិតជារីករាយណាស់ ដែលប្អូនបានសួរ!”
ស្រាប្រៀរគឺចង់បង្ហាញថា ទោះបីជាជីវិតរបស់យើងរវល់យ៉ាងណាក៏ដោយ យើងនៅតែមានពេលញ៉ាំស្រាបៀរជាមួយមិត្តភក្តិជានិច្ច។
ប្រភព៖ Facebook Fan Page of Idealist