សព្វថ្ងៃនេះមនុស្សជាច្រើនមានភាពសកម្មនៅលើបណ្ដាញសង្គមច្រើនជាងមនុស្សពី៤០ឆ្នាំមុន គឺមានចំនួន៣,៨ពាន់លាននាក់។ ពួកគេយកបណ្ដាញសង្គមនេះដើម្បីទាក់ទងគ្នា ស្រាវជ្រាវ រៀនសូត្រ កំសាន្ត និង ទិញទំនិញផ្សេងៗទៀតនៅលើអ៊ីនធើណេត។ខាងក្រោមនេះគឺជានិន្នាការដែលកំពុងតែកើតមានដែលអ្នកគួរតែចាប់អារម្មណ៍សម្រាប់ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ៖
១ មាតិកាដែលមានរយៈពេលខ្លី (Ephemeral)
មាតិកាដែលមានរយៈពេលខ្លីគឺជាទីផ្សារដែលនិយាយអំពី រូបភាព អត្ថបទ និង វីដេអូ ដែលធ្វើក្នុងរយៈពេលខ្លីដែលត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមជាលក្ខណៈStory( ដូចជា Snapchat Facebook and Instagram stories) ។ ខណៈពេលដែលការរីកចម្រើនជាទូទៅនៃបណ្ដាញទំនាក់ទំនងសង្គមកំពុងកើនឡើងជាលំដាប់ ចំនួនមនុស្សដែលចូលរួមនិងមានសកម្មនៅលើស្តរី(stories)របស់ពួកគេកំពុងតែរីករាលដាល និងកើនឡើងអ្នកទស្សនាបានកាន់តែច្រើន។
២ ធ្វើអ្វីដែលប្លែកៗដើម្បីភាពទាក់ទាញ
ត្រូវដឹងឲ្យច្បាស់ពីទស្សនិកជនរបស់អ្នក កុំខ្លាចក្នុងការសាកល្បងចំណង់របស់គេចំពោះការលេងសើច។ ការដែលអ្នកអាចធ្វើអ្វីដែលប្លែកៗ អ្វីដែលមិនអាចទៅរួច ឬក៏មិនគួរឲ្យជឿ វាជាវិធីដែលអាចទាក់ទាញឲ្យមានគេចាប់អារម្មណ៍ច្រើន។ មិនថាជាវីដេអូឬមួយក៏ជាពាក្យសម្ដីដែលមាននៅលើបណ្ដាញសង្គមទេ បើសិនជាវាមើលទៅហាក់ដូចជាកំប្លែង គួរឲ្យអស់សំណើច ឬមួយ ជាអ្វីដែលធ្វើឲ្យអ្នកហួសចិត្ត នោះវីដេអូទាំងនោះប្រាកដជាទទួលបាននូវប្រជាប្រិយភាពខ្លាំង។
៣ ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារឥទ្ធិមន្ត (Influencer Marketing)
បច្ចុប្បន្ន ម៉ាកសញ្ញាជាច្រើននៅលើពិភពលោកបានស្វះស្វែងរកជនដែលអាចជះឥទ្ធិពលលើការសម្រេចចិត្តរបស់អតិថិជនមកផ្សព្វផ្សាយឱ្យពួកគេដើម្បីបង្កើនប្រជាប្រិយភាពរបស់ម៉ាកសញ្ញា ដែលក្នុងនោះមានដូចជាតារាល្បីៗ អ្នកមានប្រជាប្រិយដែលមានអ្នកតាមដានច្រើនលើបណ្តាញសង្គមជាដើម។ នៅកម្ពុជាក៏មិនខុសគ្នាដែរ ក្រុមហ៊ុនកាន់តែច្រើនឡើងបានប្រើប្រាស់វិធីនេះ ជាពិសេសក្នុងវិស័យអាហា និងទូរគមនាគមន៍។ ក្រៅពីនេះ នៅថ្ងៃអានាគតឆាប់ៗខាងមុខនេះ អ្នកប្រើប្រាស់Facebook ក៏អាចស្វែងរយកពួកគេទាំងនោះកាន់តែងាយស្រួល ដោយសារបណ្តាញសង្គមយក្សមួយនេះបានបង្កើតវេទិកាប្រមូលផ្តុំអ្នកមានប្រជាប្រិយភាពនៅក្នុងបណ្តាញរបស់ខ្លួនក្រោមកម្មវិធី Facebook for Creator ដើម្បីឱ្យក្រុមហ៊ុន និងម្ចាស់អាជីវកម្មស្វែងរកអ្នកជួយផ្សព្វផ្សាយ ហើយអ្នកផ្សព្វផ្សាយនឹងទទួលបានកម្រៃជើងសារពីកម្មវិធីផ្សព្វផ្សាយនេះផងដែរ។
៤ ការធ្វើទីផ្សារទៅលើTik Tok
Facebook, Twitter and Instagram គឺត្រូវបានមនុស្សពេញនិយមប្រើជាច្រើន ប៉ុន្តែ Tik Tok ដែលជាបណ្តាញសង្គមដ៏ពេញចិត្តរបស់ Gen Z បានបើកដំណើរការនៅឆ្នាំ២០១៨ នៅតែបើកចំហយ៉ាងទូលំទូលាយ និងពោពេញទៅដោយឱកាស។Tik Tok គឺជាវីដេអូដែលចែករំលែកនៅលើបណ្ដាញសង្គម ដែលបង្ហាញអំពីសកម្មភាពកំប្លែងៗ របស់មនុស្សក្នុងការរំសាយទុក្ខកង្វល់ ព្រមទាំងជួយបង្កើតនូវបិរយាកាសសប្បាយៗផងដែរ។ហើយចំពោះអាជីវកម្មខ្លះក៏បានយកTik Tokនេះមកផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរដើម្បីឲ្យគេបានស្គាល់បានកាន់តែច្រើន ព្រោះមនុស្សសព្វថ្ងៃមានភាពសកម្មច្រើនទៅលើវា។ អ្នកលេងដំបូងពីរបីនាក់ដូចជា ESPN, e.l.f ហើយApple ក៏បានចាប់ផ្ដើមបង្កើតគណនីរបស់ខ្លួនរួចហើយដែរតាមរយៈTik Tok ។