spot_img
spot_img
Homeបច្ចេកវិទ្យាប្រការគួរយល់ដឹងក្នុងការបាញ់កាំភ្លើងឡើងទៅលើអាកាស!

ប្រការគួរយល់ដឹងក្នុងការបាញ់កាំភ្លើងឡើងទៅលើអាកាស!

-

ការបាញ់កាំភ្លើងក្នុងពិធីបិបុណ្យសពវីរៈជន

អ្នកទាំងអស់គ្នាប្រហែលជា​ធ្លាប់​បានឭ​ស្នូរកាំភ្លើង​ដែលគេ​បាញ់​ចេញ​ពី​ពិធី​បើក​កាប្រកួត​រត់​ ឬ ក្នុង​កម្មពិធី​ផ្សេងៗ​ហើយ ។ តើអ្នក​បានដឹង​ដែរ ឬទេ ? ប្រសិន​បើអ្នក​បាញ់​កាំភ្លើង​ទៅលើ​អាកាស​​គ្រាប់​របស់វា​អាច​ធ្វើ​ដំណើរ​ដល់​រយៈកម្ពស់មួយម៉ែល (១,​៦ គីឡូម៉ែត)ឯនោះ ប៉ុន្តែ​វា​ក៏​ប្រែប្រួល​អាស្រ័យ​ទៅតាម​ប្រភេទ​កាំភ្លើង​ផងដែរ​ ។

ទោះបីជាយ៉ាងណាក៏ដោយ​នៅពេល​គ្រាប់​ទៅដល់ចំនុចកំពូលរបស់វា វានឹងធ្លាក់មកវិញដែលជាបញ្ហាមួយយ៉ាងគ្រោះថ្នាក់ ព្រោះថាជាញឹកញាប់វាធ្លាក់ចំមនុស្ស ។ កត្តានេះ​អាច​ធ្វើឲ្យ​មនុស្ស​ ឬ សត្វ​ស្លាប់បាន​ជាពិសេស​ក្នុង​ទីក្រុង​ដែល​សំបូរ​មនុស្ស​ធ្វើដំណើរ​​ច្រើនកុះករ​ព្រោះ​គ្រាប់កាំភ្លើង​ត្រូវបាន​បង្កើតឡើង​ដែលអាច​ជំនះ​បាន​ឧបសគ្គ​ជាច្រើន។ ​ដូចនេះ​ហើយ​ទើបបាន​ទីក្រុង​សំខាន់ៗ​មួយចំនួន​បានបង្កើត​ច្បាប់​ហាមឃាត់​ការ​បាញ់​កាំភ្លើង​ក្នុងពិធី​ផ្សេងៗ។ ដូចនេះ “គំនិត” សូមឲ្យបងប្អូនប្រុងប្រយ័ត្ននៅពេលឃើញមានគេបាញ់កាំភ្លើងឡើងទៅលើអាកាស និង ជួយ​ដាស់តឿន​អ្នក​ដែល​មិនបាន​ដឺង​ឲ្យ​យល់ពី​គ្រោះថ្នាក់​នេះផង ៕

 

ដកស្រង់ និង​ កែរសម្រួលពី : http://science.howstuffworks.com/question281.htm

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ