spot_img
spot_img
Homeធុរកិច្ចប្លែកអស្ចារ្យ! ណាត់ហ្គេតសាច់មាន់សុទ្ធ តែមិនសម្លាប់សត្វមាន់ធ្វើសាច់!

ប្លែកអស្ចារ្យ! ណាត់ហ្គេតសាច់មាន់សុទ្ធ តែមិនសម្លាប់សត្វមាន់ធ្វើសាច់!

-

តើអ្នកធ្លាប់ញ៉ាំChicken Nugget (ប្រហិតសាច់មាន់បំពង)ដែរឬទេ? តើអ្នកជឿទេថា ឥឡូវនេះមានប្រហិតសាច់មាន់​សុទ្ធ (មិនមែនជាអាហារបួសកែច្នៃ) អាច​ផលិតឡើងបាន​ដោយមិនចាំបាច់សម្លាប់មាន់យកសាច់?

នេះគឺជារឿង​អស្ចារ្យមួយ​ដែល​បង្កើតឡើងដោយក្រុមហ៊ុន Eat Just ដែលជា​អាជីវកម្ម​បង្កើតថ្មី​មួយចេញពីសហរដ្ឋអាមេរិក ដោយផលិតសាច់មាន់ចេញពី​មន្ទីពិសោធន៍ ដោយមិនចាំបាច់ចិញ្ចឹម​សត្វមាន់​តាមបែបប្រពៃណីនោះទេ។ សាច់មានទាំងនោះ​គឺច្នៃ​ចេញពី​កោសិការមាន់​ណាមួយ​ដែលគេ​យកចេញពីមាន់រស់ ហើយ​ធ្វើ​ការចិញ្ចឹមវា​ក្នុង​មន្ទីរពិសោធន៍រហូតដល់វាអាច​រីកធំធាត់​ក្លាយទៅជាសាច់មាន់​បែបសាច់ចញ្ច្រាំ​ក្នុង​រយៈពេល​ប្រមាណ​១៤ថ្លៃ។

កាល​ពីចុងឆ្នាំ​២០២០ថ្មីៗនេះ ប្រទេស​សឹង្ហបុរីក្លាយជា​ប្រទេស​ទី១​ក្នុងពិភពលោក​ដែល​អនុញ្ញាតិ​ឱ្យចរាចរសាច់មាន់ផលិតចេញពីមន្ទីរពិសោធន៍​របស់ក្រុមហ៊ុន Eat Just ហើយ​ក្រុមហ៊ុន​នេះ​បាន​សាកល្បង​ផលិត​Nugget ពីសាច់មាន់​ចិញ្ចឹមចេញពីកោសិកាមាន់ដាក់លក់សាកល្បង​កាលពីថ្មីនេះក្នុងតម្លៃ​ប្រហែល២០ដុល្លារសហរដ្ឋអាមេរិច។

លោក Josh Tetrick អគ្គនាយក​របស់ក្រុមហ៊ុន Eat Justបានលើកឡើងថា នេះគឺជា​លើកដំបូងបង្អស់របស់ពិភពលោក ដែល​មនុស្ស​អាច​ញ៉ាំ​សាច់​សត្វ​ពិតឥតក្លែងក្លាយ ដោយ​មិនចាំបាច់ធ្វើការសម្លាប់ដើម្បីយកសាច់នោះទេ ក្នុង​តម្លៃ​សមរម្យ​មួយ។

កាលពីឆ្នាំ​២០១៣ ប៊ឺហ្គឺ​ដែល​ផលិតចេញពីមន្ទីរពិសោធន៍តាមបែបស្រដៀងគ្នា​ធ្លាប់​បានសាកល្បដំណើរការម្តងរួមកហើយ តែ​ក្នុងតម្លៃ​ដ៏ខ្ពស់​មួយ​ក្នុង​ការផលិត​គឺ​ប្រហែល​រាប់ពាន់ដុល្លារឯណោះ។ តែសម្រាប់Eat Just វិញ ដោយសារតែមានការគាំទ្រលើការវិនិយោគ​​មកពីក្រុមហ៊ុនធំៗនោះ បានធ្វើឱ្យតម្លៃ​នៃ​ការ​ផលិត​មាន​តម្លៃ​កាន់តែទាបទៅៗ ហើយ​គេរំពឹងថា នឹងកាន់តែធូរថ្លៃ​នាពេលខាងមុខ ហើយអាចជំនួស​ឱ្យ​ការប្រើប្រាស់​សាច់​ដែលបានមកពីការសម្លាប់សត្វនៅថ្ងៃ​អនាគត។

ប្រភព៖ Financial Time

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ