ចាប់តាំងពីពិភពលោកទទួលរងនូវគ្រោះហានិភ័យពីជំងឺកូវីត-19មក របៀបរបបនៃការរស់នៅមានការផ្លាស់ប្ដូរជាខ្លាំង និងបានធ្វើឱ្យមនុស្សស្គាល់ពីភាពរីកចម្រើននៃបច្ចេកវិទ្យាកាន់តែច្រើន។ សម័យកាលកាន់តែមានភាពជឿនលឿន ដូច្នេះមនុស្សត្រូវក៏ត្រូវមានភាពជឿនលឿនដែរ ដើម្បីដើរឱ្យទាន់សម័យកាល និងមានភាពរីកចម្រើនខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃ។
ហេតុអ្វីបានជាពេលវេលានេះ ជាពេលវេលាដ៏ល្អសម្រាប់អភិវឌ្ឍន៍សមត្ថភាព?
ពេលវេលានេះ ជាពេលវេលាដ៏ល្អសម្រាប់ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំងជាងមុន ពីព្រោះបច្ចុប្បន្ននេះ អ្នកអាច៖
- ទទួលបានមេរៀនល្អៗតាមប្រព័ន្ធអនឡាញ មានការបញ្ចុះតម្លៃ និងពេលខ្លះរៀនដោយមិនគិតថ្លៃផងដែរ
- មានពេលវេលាច្រើនគួរសម ដើម្បីឈ្វេងយល់ពីខ្លួនឯង និងពង្រឹងចំណុចខ្លាំងឱ្យកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យចំណុចខ្សោយកាន់តែមានភាពប្រសើរឡើង
- មានការចែករំលែកចំណេះដឹងល្អៗនៅលើបណ្ដាញសង្គមពីបុគ្គលខ្លាំងៗជាច្រើន
- ស្វែងរកបុគ្គលម្នាក់ឬច្រើននាក់នៅលើបណ្ដាញសង្គម ដើម្បីជួយបង្ហាញផ្លូវអ្នកបន្ថែម ក្នុងការកំណត់គោលដៅជីវិត និងមានអាជីពផ្ទាល់ខ្លួនដ៏ល្អជាងមុន
- ឈ្វេងយល់ពីចំណេះដឹងទូទៅជាច្រើននៅលើប្រព័ន្ធអនឡាញ និងមានឱកាសជាច្រើនទៀត។
គន្លឹះអភិវឌ្ឍន៍សមត្ថភាព
ដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនឱ្យល្អបំផុត អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖
- ធ្វើផែនការឱ្យជាក់លាក់៖ កំណត់គោលដៅរយៈពេលខ្លី និងរយៈពេលខ្លី ថាអ្នកចង់បានអ្វី? បន្ទាប់កំណត់ពីរបៀបដើម្បីធ្វើសកម្មភាពក្នុងការធ្វើឱ្យបានសម្រេច។
- អនុវត្តន៍៖ កំណត់ផែនការសកម្មភាពរាល់ព្រឹក និងពិនិត្យមើលផែនការពេលល្ងាច បន្ទាប់មកគិតពីវិធីកែតម្រូវលើកិច្ចការណាមិនបានសម្រេច។
- ជ្រើសរើសកម្មវិធីសិក្សា និងគ្រូបង្វឹកដែលបង្រៀននោះឱ្យបានត្រឹមត្រូវ
- ជជែកវែកញែក និងសេពគប់ជាមួយបុគ្គលខ្លាំងពូកែឱ្យបានច្រើន
- រស់នៅក្នុងបរិបទដែលមានភាពរីកចម្រើន ទាំងការរស់នៅប្រចាំថ្ងៃ កន្លែងធ្វើការជាដើម
- ចាកចេញពី Comfort Zone
- ព្យាយាមធ្វើឱ្យខ្លួនឯងមានគុណភាព និងស្ដង់ដាររាល់ថ្ងៃ
- ត្រួតពិនិត្យ និងពង្រឹងឱ្យបានខ្លាំង ទាំងផ្នត់គំនិត ទាំងសមត្ថភាព ចំណេះជំនាញ
- ធ្វើអ្វីក៏មានមហិ្ឆចតាខ្លាំងដែរ