1. អ្នកដឹកនាំ
តើអ្វីជា អ្នកដឹកនាំ?
អ្នកដឹកនាំ គឺជាមនុស្សម្នាក់ដែលអាចដឹកនាំក្រុមមនុស្សដើម្បីសម្រេចបាននូវគោលដៅរួមមួយ។
នៅក្នុងនោះ មានសមត្ថភាព ដូចជា៖
ទី1. មានទំនួលខុសត្រូវខ្ពស់
ទី2. ជាអ្នករៀបចំទិសដៅការងារ
ទី3. ភាពបទបែនលឿន
ទី4. អាចមានឥទ្ធិពលលើអ្នកដទៃ
ទី5. មានទំនុកចិត្តលើខ្លួនឯង
ទី6. រឹងមាំផ្នែកស្មារតី និងអារម្មណ៍
ទី7. ហ៊ានប្រឈមមុខនឹងបញ្ហានានា
2. ភាពជាអ្នកដឹកនាំ
តើអ្វីជា ភាពជាអ្នកដឹកនាំ?
ភាពជាអ្នកដឹកនាំ គឺជាដំណើរការនៃអ្នកមានឥទ្ធិពលលើសង្គម ដែលមានសមត្ថភាពធ្វើឱ្យអ្នកដទៃ បង្កើនការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅណាមួយ។
នៅក្នុងនោះ មានសមត្ថភាព ដូចជា៖
ទី1. បង្កើតចក្ខុវិស័យជាក់លាក់
ទី2. ជាអ្នកផ្តល់ទិសដៅ និងណែនាំផ្លូវ
ទី3. មានជំនាញដោះស្រាយបញ្ហា
ទី4. អ្នកគ្រប់គ្រងមនុស្សដ៏ល្អ
ទី5. អ្នកសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព
ទី6. មានជំនាញទំនាក់ទំនងល្អ
ទី7. ជំនាញប្រមូលព័ត៌មាន ឬដំណើរការព័ត៌មានផ្សេងៗ
ទី8. ជំនាញគ្រប់គ្រងគម្រោង
ទី9. ភាពប៉ិនប្រសប់នៃការច្នៃប្រឌិតក្នុងការធ្វើអាជីវកម្ម
ទី10. បង្កើតភាពជាដៃគូ