spot_img
spot_img
Homeបច្ចេកវិទ្យាភាពតប់ប្រម៉ល់របស់អ្នកជាអាចប្រភពនៃជម្ងឺមុននៅលើមុខ

ភាពតប់ប្រម៉ល់របស់អ្នកជាអាចប្រភពនៃជម្ងឺមុននៅលើមុខ

-

ភាពតប់ប្រម៉ល់របស់អ្នកអាចជាប្រភពនៃជម្ងឺមុននៅលើមុខ

ខ្ញុំក៏មានមុនដែរ T-T ជួយផង!
ខ្ញុំក៏មានមុនដែរ T-T ជួយផង!

តើ​មិត្តអ្នកអាន​​ជាពិសេសមិត្ត​វ័យជំទង់ៗ​​មានបញ្ហា មុន​វាយប្រហារ​មុខដែរឬទេ​នៅពេលដែល​អ្នកប្រុងប្រៀប​ខ្លួនសម្រាប់​ឱកាស​ពិសេស​​អ្វីមួយ?​ បើមាន​អ្នកគួរតែ​អានអត្ថបទ​ដែល​«គំនិត»​ ដកស្រង់យកមក​ចែករំលែក​នេះ។

អ្នកប្រហែល​ធ្លាប់ដឹង​និង​បានអាន​ព៌តមានខ្លះ​ដែលទាក់ទង​នឹងជម្ងឺមុន​នៅលើមុខ​របស់អ្នកហើយ​។ ដូចនេះ «គំនិត» គ្រាន់តែ​ចង់​សង្ខេប​នូវ​ចំណុចសំខាន់ៗនៃ​បញ្ហាមុននេះ​បន្តិច​ជាមុនសិន។​កត្តាចំបង​នោះគឺ មុនកើត​ឡើងនៅពេល​សារពាង្គកាយ​របស់អ្នក​ប្រឆាំងនឹង បាតេរី​ដែលមក​តោងនៅលើស្បែក​មុខ​របស់អ្នក​។​ដូចនេះ​កត្តាដែល​ធ្វើអនុគ្រោះ​ដល់ការរីក​លូតលាស់​នៃបាតេរី​ទាំងប៉ុន្មាន​សុទ្ធសឹង​តែចូលរួម​បង្កើត​នូវមុននៅ​លើមុខ​របស់អ្នក។ កត្តាសំខាន់ៗ​ទាំងនោះ​រួមមាន៖​លំអងធូលី និង​ខ្លាញ់​នៅលើ​មុខអ្នក។ ទាំងនេះ​ជាអ្វីដែល​អ្នកវិទ្យាសាស្រ្តយល់ដឹង​អំពី​«មុន»។

ក៏ប៉ុន្តែកាលពីឆ្នាំ ២០០៨ អ្នកស្រី ហ្វ្លរ ម៉ាយូរល អ្នកវិទ្យាសាស្ត្រ​និង​វិជ្ជបណ្ឌិត​ជំនាញ​ផ្នែកស្បែក​ (M.D. Flor Mayoral) បានរកឃើញ​នូវមូលហេតុ​ថ្មីមួយទៀត​ដែលបណ្តល​ឲ្យមានការ​កើតឡើងនៃ«មុន» កាលពីថ្ងៃទី ១ ខែ​មេសា ឆ្នាំ ២០០៨។ អ្នកស្រី​បាន​ឲ្យដឹងថា​ ការកើនឡើងនៃមុន​នៅលើមុខ​អាច​ជាឥទ្ធិពល​នៃភាពក្រោមសំពាធ​ ឬ ភាពតប់ប្រម៉ល់​ដែលបណ្តាល​ឲ្យសារពាង្គកាយ​បង្កើននូវ​​អរម៉ូនឈ្មោះ ខតធីសុល (cortisol)។​ដោយហេតុថា អរម៉ូន ខតធីសុល​នេះ បង្កើន​នូវសារធាតុ​ខ្លាញ់​ក្នុងសារពាង្គកាយសារធាតុនេះ​ក៏​ជាមូលហេតុ​នៃការកើត​ឡើងនៃមុនដែរ។ ​យើងទាំង​អស់គ្នា​ប្រហែល​ជាដឹងច្បាស់​ហើយថា សារធាតុខ្លាញ់​លើមុខនេះ​ហើយ ជាប្រភព​នៃការតោងភ្ជាប់​នៃបាតេរី​ជាច្រើន​និង​ជាប្រភព​ដែលអនុគ្រោះ​ដល់ការ​រីកលូតលាស់​របស់បាតេរី​នៅលើស្បែកមុខ។  អ្នកស្រី (M.D. ) Flor Mayoral បាន​បន្ថែមទៀតថា​ដើម្បី​កាត់បន្ថយ​ផលអាក្រក់​លើស្បែក​ទាំងនេះ​អ្នកទាំងអស់​គ្នាត្រូវ​​ធ្វើ​លំហាត់​ប្រាណ និង ការតាំង​សមាធិ ដើម្បីកាត់បន្ថយនូវ​សំពាធ និង ភាព​តប់ប្រម៉ល់​របស់អ្នក ដែលអាច​កាត់បន្ថយ​នូវការបង្កើត​នូវអរម៉ូន ខតធីសុល បាន។ នេះជាអ្វីដែល របកគំហើញថ្មី​ទាក់ទង នឹងបញ្ហាមុខដែល «គំនិត» ចង់ចែករំលែកជាមួយអ្នកថ្ងៃនេះ។ ខាងក្រោម​ជាគន្លិះ​ខ្លះៗដែលអាចជួយ​ឲ្យអ្នក​កាត់បន្ថយនូវ​បញ្ហាមុនបាន។

រូបភាពមុន
រូបភាពមុន

គន្លិះខ្លះៗទាក់ទងហ្នឹងការទប់ស្កាត់ការកើនឡើងនៃមុន៖

ក)  ត្រូវលាង​ដៃហ្នឹង​សាប៊ូ​ នឹងទឹកក្តៅអុណៗ​ឲ្យបានស្អាត​ជាមុន មុន​នឹងលុបលាង​មុខនឹង​ទឹកក្តៅអុណៗ​។ ​ក្នុងមួយថ្ងៃ​ត្រូវលាងមុខ​បែបនេះឲ្យបានពីរដង​។

ខ)   កុំបរិភាគ​អាហារ​ដែលមានជាតិផ្អែមពេក​ដែលអាចបង្ករ​ឲ្យជាតិស្ករ​ក្នុងឈាម​កើនឡើង ​ដែលជាហេតុ​បង្ករឲ្យ​មាន​អតុល្យភាព​នៃ​អរម៉ូន។

គ)   កុំប្រើ​ផលិតផល​សំអាងកាយ​ច្រើនហួសហេតុ​ពេក​។​ត្រូវផ្តល់​ពេលវេលា​ខ្លះដល់ស្បែក​សម្រាប់ធ្វើកិច្ចការ​ដោយធម្មជាតិ​ (បញ្ជាក់​ត្រូវលុបលាង​ជម្រះមុខឲ្យ​អស់នូវ ​ផលិតផល​តុបតែងមុខ​មុនចូលគេង និង ត្រូវ​ជៀសវាង​ផលិតផល​ដែលមាន​ជាតិខ្លាញ់ច្រើន​បើអាចធ្វើបាន)​។

ឃ)   មិនត្រូវ​​ញេចមុនដោយគ្មា​នវិធីសាស្រ្ត​ព្រោះវា​បណ្តាល​ឲ្យរីករាលដាល​ ហើយ​វាអាចបង្ករ​ឲ្យមានស្នាម​នៅលើ​ស្បែកមុខ​ថែមទៀតផង។  «គំនិត»​ មិនចង់​ហាមអ្នក​កុំឲ្យ ញេច​មុនទេព្រោះ ពួកយើង ដឹងថាអ្នកទាំងអស់គ្នា​ពិបាក​ទ្រាំហ្នឹងការ​មានមុន​នៅលើមុខបានទេ។  តែ «គំនិត» គ្រាន់តែចង់​ប្រាប់ថា ការញេច​មុន​ត្រូវធ្វើ​ឡើង​តាមវិធីសាស្រ្ត​ត្រឹមត្រូវ ទើបមុន​ទាំងនោះមិនកើន​ឡើង ឬ រីករាលដាល។

 

បើមិត្តអ្នក​អានមាន​បញ្ហាមុខ​ហើយចង់​ដឹងនូវ​ព៌តមាន​បន្ថែមសូម សរសេរ​នូវសំនួរ​ទាំងនោះ​នៅខាងចុង​នៃអត្ថបទ​នេះ «គំនិត» ​ហ្នឹងជួយ​ផ្តល់ជា​មតិយោបល់​ផ្សេងៗសម្រាប់​ជួយសម្រាល​បញ្ហាទាំងនោះ។

ដកស្រង់ចេញពី៖

http://www.sciencedaily.com/videos/2008/0411-science_of_stress.htm កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១១

រូបភាពដើមបានមកពី៖

ទី១

http://i3.squidoocdn.com/resize/squidoo_images/-1/lens12937951_1283028986how_to_get_rid_of_pimples

ទី២

http://2.bp.blogspot.com/fQISmkZV9Vs/TQjkdIaXdvI/AAAAAAAAAFI/zxDUr0lSdkE/s1600/pimple-squeeze.jpg

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ