Home ធុរកិច្ច មុនសម្រេចចិត្តទិញហ្រ្វេនឆាយពីគេ តើត្រូវត្រៀមនិងមើលលើអ្វីខ្លះ?

មុនសម្រេចចិត្តទិញហ្រ្វេនឆាយពីគេ តើត្រូវត្រៀមនិងមើលលើអ្វីខ្លះ?

0

លោកជាង ណាំហេង ជាអ្នកគ្រប់គ្រងហាងមីហឹរកូរ៉េ 7 កំរិត Kimmo សាខាកំពង់ថ្មនៃខេត្តកំពង់ធំ ដែលបានបើកដំណើរការអស់រយៈពេល 1ឆ្នាំកន្លះមកហើយ ចាប់តាំងពីចុងឆ្នាំ 2020។ ការបើកដំណើរការហាងដំបូង គឺទទឹមនឹងប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺ COVID-19 ក៏ប៉ុន្តែការបើកដំណើរការហាងនៅតែអាចបន្តធម្មតា ថែមទាំងមានការគាំទ្រពីអតិថិជនយ៉ាងច្រើនលើសពីការំពឹងទុកទៀតផង។

ឆ្លងតាមបទពិសោធន៍នៃការទិញហ្វ្រេនឆាយនៃមីហឹរកូរ៉េ 7 កំរិត Kimmo ហើយអាចបើកដំណើរការបានជោគជ័យរហូតមកទល់សព្វថ្ងៃនេះ លោកណាំហេង បានបង្ហាញគន្លឹះមួយចំនួនដើម្បីគិតពិចារណាមុនពេលសម្រេចចិត្តទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយដើម្បីបើកដំណើរការខ្លួនឯង។

1. ត្រៀមដើមទុនឱ្យបានគ្រប់គ្រាន់

នៅពេលអ្នកសម្រេចចិត្តចង់ទិញហ្វ្រេនឆាយពីក្រុមហ៊ុនណាមួយ អ្នកត្រូវតែស៊ើបឱ្យបានច្បាស់អំពីតម្លៃនៃការទិញហ្រ្វេនឆាយពីកន្លែងនោះ ព្រមទាំងគិតវិភាគលើចំណាយដែលនឹងត្រូវប្រើដើម្បីអាចដំណើរការឱ្យបានរលូន។ បន្ទាប់មក ត្រូវត្រៀមដើមទុនឱ្យបានគ្រប់គ្រាន់ស្របទៅនឹងទំហំអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមនោះ ដើម្បីកុំឱ្យមានបញ្ហាហិរញ្ញវត្ថុនៅពេលចាប់ផ្ដើមប្រតិបត្តិការ។

2. ត្រៀមជ្រើសរើសទីតាំងឱ្យបានល្អ

អ្នកត្រូវសិក្សាស្រាវជ្រាវនិងជ្រើសរើសទីតាំងមួយដែលសមស្របនឹងអាជីវកម្មរបស់អ្នក ដោយមានអំណោយផលល្អសម្រាប់អាជីវកម្មរបស់អ្នក ដោយក្នុងនោះសម្បូរក្រុមអតិថិជនគោលដៅតាំងនៅ និងជាទីតាំងងាយស្រួលរក ហើយមានផាសុកភាព។

3. សិក្សាអំពីម៉ាកយីហោដែលអ្នកចង់ទិញហ្វ្រេនឆាយ

អ្នកត្រូវតែសិក្សាឈ្វេងយល់អំពីម៉ាកយីហោដែលអ្នកចាប់អារម្មណ៍ចង់ទិញហ្រ្វេនឆាយនោះឱ្យបានច្បាស់ថា តើអាជីវកម្មហ្វ្រេនឆាយមួយនោះជាប្រភេទអាជីវម្មបែបណា ជាអាជីវកម្មរកស៊ីបានយូឆ្នាំ ឬក៏ជាអាជីវម្មបានតែមួយឆាវ? តើអាជីវកម្មនោះ មានកេរ្តិ៍ឈ្មោះល្អកម្រិតណា? តើអាជីវកម្មនោះ នឹងជួយអ្នកឱ្យដំណើរការអាជីវកម្មបានល្អឬទេ បន្ទាប់ពីទិញហ្វ្រេនឆាយបន្តរួច?

លើសពីនេះ អ្នកក៏ត្រូវមើលទៅលើរបៀបដំណើរការ និងរបៀបគ្រប់គ្រងនៅក្នុងអាជីវកម្មលក់ហ្វ្រេនឆាយមួយនោះផងដែរ។

4. សិក្សាអំពីសក្ដានុពលរបស់ហ្វ្រេនឆាយ

អ្នកត្រូវតែសិក្សាទៅលើសក្តានុពលរបស់ហ្វ្រេនឆាយដែលអ្នកចង់ទិញបន្តនោះ ថាតើហ្រ្វេនឆាយដែលយើងត្រៀមនឹងទិញនោះវាមានលក្ខណៈពិសេស និងកាវិវត្តទៅមុខយ៉ាងដូចម្តេចខ្លះ?