បូរ៉ាក់ជាសារធាតុដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះសូដ្យូមបូរ៉ាត ។ ម្សៅបូរ៉ាក់មានតួនាទីច្រើនយ៉ាងដែលគេអាចប្រើប្រាស់ក្នុងគ្រឿងសំអាង ឬ ជាភ្នាក់ងារសំអាតផ្សេងៗ ។ ជាទូទៅសារធាតុបូរ៉ាក់មានប្រសិទ្ធិភាព ២ ទៅ ៣ ឆ្នាំ ហើយត្រូវតែរក្សាឲឆ្ងាយពីសំនើម ។
សារធាតុបូរ៉ាក់ត្រូវបានរកឃើញប្រើប្រាស់មុនដំបូងគេនៅសតវត្សទី ១០ នៅប្រទេសចិនដែលវាត្រូវបានប្រើប្រាស់សម្រាប់ធ្វើឲ្យក្អមឆ្នាំងរលោង ។ ចាប់តាំងពីពេលនោះមកសារធាតុបូរ៉ាក់ត្រូងបានគេប្រើប្រាស់ធ្វើជាសារធាតុសម្អាត គ្រឿងសំអាង និង ថ្នាំការពារសត្វល្អិតជាដើម ។
សារធាតុបូរ៉ាក់មានមុខងារដូចជា៖
សារធាតុសម្អាត: នៅក្នុងសាប៊ូសម្អាតសំលៀកបំពាក់ភាគច្រើនមានផ្ទុកសារធាតុបូរ៉ាក់។ ដោយសារសារធាតុបូរ៉ាក់មិនមានផ្ទុកសារធាតុ ផ្វស្វាត និង ក្លរ ដូចនេះវាជាភ្នាក់ងារលាងជំរះយ៉ាងមានប្រសិទ្ធិភាព និង ធ្វើឲសំលៀកបំពាក់ទន់ក្រោយពេលសម្អាត។
គ្រឿងសំអាង: សារធាតុបូរ៉ាក់ជាគ្រឿងផ្សំរបស់ ឡេលាបខ្លួន សាប៊ូអប់ ឬ សាប៊ូលាងខ្លួនជាដើម ។ វាមានមុខងារ ការពារ ឬ លាងសម្អាតជាតិខ្លាញ់ ។
ថ្នាំសម្លាប់សត្វល្អិត: សារធាតុបូរ៉ាក់ជាសារធាតុដែលមានជាតិពុលហើយមានប្រសិទ្ធិភាពក្នុងការសម្លាប់សត្វ ស្រមោច កន្លាត និង សត្វល្អិតផ្សេងៗទៀត ។ល។
សារធាតុបូរ៉ាក់ក៏អាចបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាព និង អាយុជីវិតបានដែរ ។ ការប៉ះពាល់សារធាតុបូរ៉ាក់អាចបង្ករឲ្យមានជំងឺ របកស្បែក ប្រគ្រីវកាច់ និង ខ្សោយក្រលៀន ។ល។ ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ ១៥ ទៅ ២០ ក្រាម អាចសម្លាប់មនុស្សពេញវ័យបាន ហើយត្រឹមតែ ៥ ក្រាមប៉ុណ្ណោះសំរាប់កុមារ ។ ដូចនេះសារធាតុបូរ៉ាក់ត្រូវតែរក្សាឲ្យឆ្ងាយពីគ្រឿងបរិភោគ ៕