តើអ្នកអាចទាយថាសារពាង្គកាយរបស់អ្នកផ្សំពីធាតុអី្វខ្លះទេ ? បើអ្នកចង់ដឹងអោយកាន់តែច្បាស់អ្នកគួរចំណាយពេលពីរនាទីអានអត្ថបទនេះ។ភាគច្រើននៃសារពាង្គកាយរបស់មនុស្សផ្សំពី ទឹក(H2O) ចំនួន៦៥-៩៥%នៃទំងន់របស់កោសិកាគឺទឹក ។ ដូចនេះវាគ្មានអី្វដែលគួរអោយភ្ញាក់ផ្អើលដែលភាគច្រើននៃទំងន់របស់សារពាង្គកាយជាអុកស៊ីសែន ។កាបូនដែលជាមូលដ្ឋានគ្រឹះរបស់បណ្តុំម៉ូលេគុលសរីរាង្គមានលេខរាងទី ២។ ៩៩% នៃសារពាង្គកាយរបស់មនុស្សផ្សំពីធាតុតែ ៦ប៉ុណ្ណោះមានដូចជា: អុកស៊ីសែន កាបូន អ៊ីដ្រូសែន អាសូត កាល់ស្យូម និងផូស្វ័រ ។
១. អុកស៊ីសែនោ: ៦៥%
២. កាបូន: ១៨%
៣. អ៊ីដ្រូសែន: ១០%
៤. អាសូត: ៣%
៥. កាល់ស្យូម: ១.៥%
៦. ផូស្វ័រ: ១.០%
៧. ប៉ូតាស្យូម: ០.៣៥%
៨. ស្ពាន់ធ័រ: ០.២៥%
៩. សូឌីយ៉ូម: ០.១៥%
១០. ម៉ាញ៉េស្យូម: ០.០៥%
១១. ទង់ដែង ស័ង្កសី ដែក អ៊ីយ៉ូដ ហ្វុយអ័រ ម៉ង់ហ្គាណែហ្ស គូប័ល ម៉ូលីដែន: ០.៧០%
១២. លីចូម ស្រ្តុងចូម អាលុយមីយ៉ូម អាសេនិក សំណរ ប្រូម (មានចំនួនតិចតួចបំផុត)
បកប្រែពី : http://chemistry.about.com/cs/howthingswork/f/blbodyelements.htm