ពិតណាស់ក្នុងការធ្វើទីផ្សារ មានយុទ្ធសាស្រ្តជាច្រើនដែលលើកឡើងមក នៅក្នុងការប្រកួតប្រជែងជាមួយគូប្រជែងរបស់លោកអ្នក ។ ប៉ុន្តែមិនមែនគ្រប់ការធ្វើទីផ្សារ សុទ្ធតែត្រូវការប្រកួតប្រជែងនោះទេ ។ យុទ្ធសាស្រ្តមួយនៅប៉ែកអឺរ៉ុបតែងតែធ្វើនោះគឺ យុទ្ធសាស្រ្តឈ្នះៗ ។ យុទ្ធសាស្រ្តឈ្នះៗ គឺជាយុទ្ធសាស្រ្តដែលពួកគេសហការគ្នា ក្នុងគោលបំណងផ្សេងៗ ហើយការធ្វីទីផ្សាររបៀបនេះគឺ មិនមានអ្នកចាញ់ទេ គឺមានតែអ្នកឈ្នះនិងអ្នកឈ្នះ ។ ដូចនេះរាល់ការធ្វើអាជីរកម្មមិនមែនសុទ្ធតែចាំបាច់ត្រូវធ្វើការប្រកួតប្រជែងនោះទេ ព្រោះពេលខ្លះការបំលែងអាជីវកម្មផ្សេងទៅជាដៃគូសហការ គឺជាការធ្វើទីផ្សារមួយដ៏ឈ្លាសវៃបំផុត ។ ខាងក្រោមនេះគឺជាអត្ថបទមួយដែលនិយាយអំពី ការសហការដ៏ជោគជ័យមួយរវាង ក្រុមហ៊ុន ស្បែកជើង Nike និង ក្រុមហ៊ុនទូរស័ព្ទ Apple
កាលពីឆ្នាំ២០០៦ ក្រុមហ៊ុនស្បែកជើងដ៏ល្បីមួយគឺ Nike បានប្រកាសខ្លួនថានឹងសហការជាមួយនឹងក្រុមហ៊ុនទូរស័ព្ទapple។លោក Mark Parker ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្បែកជើង Nike និងលោក Steve Jobs ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនទូរស័ព្ទ Apple បានបង្កើតពាក្យស្លោកមួយដែលបាននិយាយថា “ការភ្ជាប់ពិភពនៃកីឡា និង តន្រ្តី” ដើម្បីកែប្រែនូវបទពិសោធន៍នៃការហាត់ប្រាណឲ្យកាន់តែប្រសើរ ។
នៅទីក្រុងញ៉ូយក ថ្ងៃ២៦ខែ៥ឆ្នាំ២០០៦ ពួកគេក៏បានប្រកាសជាផ្លូវការនូវផលិតផលរបស់ពួកគេ ដែលមានឈ្មោះថា “The Nike + iPod Sport Kit”។ ដោយពួកគេបានប្រើនូវបច្ចេកវិទ្យាប្រព័ន្ធឥតខ្សែដែលអនុញ្ញាតិឲ្យ ស្បែកជើងរបស់លោកអ្នកភ្ជាប់ជាមួយ iPod ។
Nike+iPod គឺជាការរួមសហការគ្នារវាងក្រុមហ៊ុន២ ដែលសុទ្ធតែជាក្រុមហ៊ុនដែលមានភាពពិសេសរៀងៗខ្លួននិងជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាល្បីនៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏មានចំណង់ចំណូលចិត្តក្នុង ការបង្កើតនូវបទពិសោធន៍ថ្មីៗដើម្បីធ្វើការចែករំលែកឲ្យទៅអតិថជន របស់ពួកគេតាមរយៈការផលិតនូវផលិតផល ការរចនានិង ការច្នៃប្រឌិតរបស់ពួកគេផងដែរ។
ពឹ្រត្តិការណ៏មួយនេះពិតជាធ្វើឲ្យមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដែលចូលចិត្តលេងកីឡា ជាពិសេស អតិថិជនដែលចូលចិត្តការរត់ ឬរត់ប្រណាំងផងដែរ ហើយធ្វើឲ្យ ក្រុមហ៊ុនស្បែកជើងមួយនេះមានការកើនឡើងនៃការលក់រហូតទៅដល់៨% ក្នុងរយៈពេលដ៏ខ្លី ៕
តើអ្វីទៅជាលក្ខណះពិសេសដែលធ្វើឲ្យមានការកើនឡើងយ៉ាងខ្លាំងបែបនេះ ?
ដោយក្នុងឆ្នាំ២០០៦ តន្រ្តីដែលនៅក្នុង iPod ត្រូវការប្រើលុយដើម្បីទាញយកនូវចម្រៀង ដែលលោកអ្នកពេញចិត្តតែបើសិនលោកអ្នកមាន The Nike + iPod Sport Kit ចម្រៀងទាំងអស់គឺមិនគិតលុយទេ ហើយវាមានសមត្ថភាពផ្សេងៗដូចជា កត់ត្រានូវការធ្វើលំហាត់ប្រាណ ចម្ងាយ រយៈពេល និង កាឡូរីដែលបានដុត ។ល។