spot_img
spot_img
Homeទូទៅរបៀបក្លាយជា Copywriter

របៀបក្លាយជា Copywriter

-

បើយើងតាមពាក្យសម្ដីរបស់ Susie Felber ជា Global Content Directorសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកសុខភាពនៃក្រុមហ៊ុន  Withings បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “អ្នកត្រូវតែជាអ្នកនិពន្ធដ៏រឹងមាំម្នាក់ ដើម្បីក្លាយជាអ្នកនិពន្ធចម្លង (Copywriter) ប៉ុន្តែនេះមិនមែនជាជំនាញចាំបាច់តែមួយគត់ទេ អ្នកក៏ត្រូវជាមនុស្សសម្បូរដោយគំនិត ខ្លាំងលើទស្សនៈ អាចសម្របខ្លួនបាន និងមានជំនាញស្តាប់ខ្លាំង”។

បើយោងតាម Sondra អ្នកជំនាញលើការនិពន្ធនិងកែសម្រួល បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “ដើម្បីអភិវឌ្ឍន៍លើជំនាញនេះឱ្យកាន់តែច្បាស់ អ្នកអាចចាប់ផ្ដើមធ្វើការជា Copywriter និងបន្តការអប់រំនិងការបណ្តុះបណ្តាលពីអ្នកអាជីពលើជំនាញ Copywriting នេះ  ប៉ុន្តែត្រូវចងចាំថា មានទិដ្ឋភាពសាកល្បងនិងកំហុសក្នុងការធ្វើជា Copywriter ទោះបែបនេះក្ដី វិធីល្អបំផុតគឺរៀនធ្វើ” ។

ជារួមមក ចូរស្វែងរកកម្មសិក្សាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដាក់ពាក្យស្នើសុំមុខតំណែងជា Copywriter និងរៀនពី Copywriter ជាន់ខ្ពស់បន្ថែម និងស្វែងរកអ្នកណែនាំដែលមានឆន្ទៈជួយអ្នកក្នុងការដោះស្រាយបញ្ហា(problem-solving)និងជំនាញអន្តរបុគ្គលរបស់អ្នក( interpersonal skills)។

ចំណេះដឹង និងលិខិតបញ្ជាក់ ដែលអ្នកត្រូវការដើម្បីក្លាយជា Copywriter

  • Marketing ៖ ទីផ្សារ
  • Communications ៖ ទំនាក់ទំនង
  • Journalism ៖ សារព័ត៌មាន
  • English ៖ ភាសាអង់គ្លេស
  • Creative writing ៖ ការសរសេរដែលមានគំនិតច្នៃប្រឌិត
  • Education ៖ការអប់រំល្អ

វិញ្ញាបនប័ត្រអប់រំបន្តមួយចំនួនដែលអ្នកអាចគិតពិចារណាដើម្បីចុះឈ្មោះរៀន រួមមាន៖

  • កម្មវិធីវិញ្ញាបនប័ត្រទីផ្សារ ពីសាកលវិទ្យាល័យ មហាវិទ្យាល័យឬ online platforms
  • ការបណ្តុះបណ្តាលបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) ពី Hubspot Academyor SEMrush Academy
  • ការបញ្ជាក់ពីការផ្សាយពាណិជ្ជកម្មតាម Google ពី Google Skillshop

ជំនាញដែល Copywriter ចាំបាច់ត្រូវតែមាន

ប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការបន្តការ Copywriting វានឹងជួយអ្នកឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើអ្នកសរសេរជាប់ជានិច្ចទោះបីជាមិនមានវិជ្ជាជីវៈក៏ដោយ។ ដូច្នេះត្រូវខិតខំពង្រឹងជំនាញសរសេររបស់អ្នកនៅពេលអ្នកត្រៀមខ្លួនសម្រាប់អាជីពមួយនេះ។

ជំនាញសរសេរដ៏រឹងមាំ គឺជារឿងចាំបាច់ ហើយដើម្បីធ្វើឱ្យការសរសេរកាន់តែល្អ ត្រូវបញ្ចូលគ្នារវាងជំនាញទន់ (soft skills) និងជំនាញរឹង ( hard skills) ។

ជំនាញទន់ដែល Copywriter ត្រូវការ

  • សមត្ថភាពក្នុងការដឹកនាំ ឬណែនាំផ្លូវ
  • ការច្នៃប្រឌិត
  • ការចង់ចេះ ចង់ដឹង
  • ការយល់ចិត្តនិងមានបញ្ញាអារម្មណ៍
  • សមត្ថភាពរៀនលឿនជាមួយផ្នត់គំនិតរីកចម្រើន
  • ភាពបត់បែននិងបើកចិត្ត
  • វិចារណញាណ
  • ការទំនាក់ទំនងល្អ
  • អាចមានភាពកំប្លុកកំប្លែងខ្លះ

ជំនាញរឹង ដែល Copywriter ត្រូវការ

  • ជំនាញនិពន្ធ និងសរសេរពាក្យ រួមបញ្ចូលជំនាញ Copywriting និងចំណេះដឹងជាក់លាក់
  • ជំនាញស្រាវជ្រាវ
  • ចំណេះដឹងអំពីអក្ខរាវិរុទ្ធ ខ្លឹមសារ និងវេយ្យាករណ៍
  • ចំណេះដឹងអំពីយុទ្ធសាស្ត្រទីផ្សារ
  • ជំនាញ មូលដ្ឋាន SEO
  • យល់ដឹងពីប្រព័ន្ធគ្រប់គ្រងមាតិកា
  • យល់ដឹងពីdigital publishing platforms
  • ចំណេះដឹងអំពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម (Twitter, Instagram, Facebook ជាដើម)
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ