សារៈសំខាន់នៃការស្គាល់ដៃគូប្រកួតប្រជែង
នៅពេលដែលអ្នកបានស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង នោះអ្នកនឹងអាច៖
- កំណត់តម្លៃប្រកួតប្រជែងរបស់អ្នកនិងជួយអ្នកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទីផ្សារគូប្រកួតប្រជែងជាមួយនឹងគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន
- បង្កើតយុទ្ធសាស្រ្តទីផ្សារដែលទាញយកអត្ថប្រយោជន៍ពីចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនិងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង
- វាយតម្លៃការគំរាមកំហែងណាមួយដែលអាចបង្កឡើង
- មានភាពប្រាកដនិយមអំពីរបៀបដែលអ្នកអាចជោគជ័យនៅក្នុងអាជីវកម្ម
- កំណត់គោលដៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នកនៅលើទីផ្សារ ដើម្បីធ្វើឱ្យទីផ្សារកាន់តែប្រសើរ និងបង្កើនប្រសិទ្ធផលនៃការលក់
អ្វីដែលអ្នកត្រូវដឹងអំពីដៃគូប្រកួតប្រជែង
- ផលិតផលឬសេវាកម្មដែលពួកគេផ្ដល់ជូនអតិថិជន
- របៀបដែលពួកគេធ្វើទីផ្សារទៅកាន់អតិថិជន
- តម្លៃដែលពួកគេបានកំណត់
- របៀបដែលពួកគេចែកចាយ និងដឹកជញ្ជូន
- ម៉ាកយីហោ និងការរចនានូវគុណតម្លៃរបស់ពួកគេ
- ឧបករណ៍ដែលពួកគេប្រើ ដើម្បីបង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់ និងអ្វីដែលពួកគេផ្តល់ជូននូវសេវាកម្មបម្រុងទុកនានា
- ភាពច្នៃប្រឌិតថ្មីៗរបស់ពួកគេ
- ប្រភេទបណ្ដាញសង្គមដែលពួកគេមានសកម្មច្រើន
- ចំនួនបុគ្គលិករបស់ពួកគេ និងបុគ្គលិកទាំងនោះមានចំណុចលេចធ្លោរខ្លាំងលើអ្វី
- នរណាជាម្ចាស់ក្រុមហ៊ុន និងសង្ខេមពីប្រវត្តិរូបរបស់គេ
- ស្គាល់ពីទស្សនវិស័យ និងបេសកកម្មរបស់ពួកគេ
- របៀបដោះស្រាយបញ្ហាដល់អតិថិជន
របៀបស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង
- រៀបបញ្ជីអាជីវកម្មក្នុងស្រុកនៅក្នុងវិស័យរបស់អ្នក
- ស្វែងរកតាមអ៊ីនធឺណេតសម្រាប់ផលិតផលឬសេវាកម្មស្រដៀងគ្នា
- ព័ត៌មានដែលផ្តល់ដោយអតិថិជន (សួរអតិថិជន)
- ស្វែងរកផលិតផលដែលមានប៉ាតង់ស្រាប់ដែលស្រដៀងនឹងរបស់អ្នក
- ស្វែងរកតាមរយៈអ្នកផ្គត់ផ្គង់របស់អ្នក
- ធ្វើការស្ទង់មតិយោបល់នានាតាមប្រព័ន្ធអនឡាញ
- កត់ចំណាំដៃគូប្រកួតប្រជែង
- រៀបកម្រងសំណួរដើម្បីឈ្វេងយល់ពីដៃគូប្រកួតប្រជែង
- សិក្សាស្រាវជ្រាវលម្អិតអំពីយុទ្ធសាស្រ្តទីផ្សារ ការកំណត់តម្លៃ ការរៀបចំផលិតផល ការផ្ដល់សេវាកម្ម និងផ្សេងៗទៀត ដោយប្រើយុទ្ធសាស្រ្តវិភាគ SWOT (S=Strengths ស្គាល់ពីចំណុចខ្លាំងរបស់គេ W=Weaknesses ស្គាល់ពីចំណុចខ្សោយរបស់គេ O=Opportunities ស្គាល់ពីឱកាសនានាដែលពួកគេនឹងអាចបង្កើតឱ្យមាន និង T= Threats ស្គាល់ពីអ្វីដែលនឹងមកគំរាមគំហែងដល់អាជីវកម្មរបស់ពួកគេ)