ជំងឺ Covid-19 ជាជំងឺដ៏កាចសាហាវ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក ព្រមទាំងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងអាជីវកម្មមួយចំនួនធំ ហើយរហូតដល់ពេលបច្ចុប្បន្ន ជំងឺនេះ ក៏ពុំទាន់មានភាពល្អនៅឡើយ ដូច្នេះប្រសិនបើពិភពលោកចាប់ផ្តើមដំណើរការយឺតយ៉ាវក្នុងការគ្រប់គ្រងវិបត្តិកូវីដ 19 នេះឱ្យមានភាពប្រសើរបានលឿន ឬជាសះស្បើយ និងអាចបើកឡើងវិញនៃសេដ្ឋកិច្ច នាំឱ្យរយៈពេលនៃការជាប់គាំងមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបរស់នៅរបស់មនុស្ស។ លើសពីនេះ នឹងផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនទាំងរបៀបធ្វើការ របៀបទិញទំនិញ និងរបៀបផ្សេងៗទៀតដែលអាចមានផលប៉ះពាល់ដល់អ្នកលក់រាយនិងក្រុមហ៊ុនវេចខ្ចប់ទំនិញឱ្យអតិថិជនជាដើម។
បន្ថែមពីនេះ ការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនក្នុងរយៈពេលវែង នៅតែអាចផ្តល់ឱកាសឱ្យក្រុមហ៊ុននានា ដើម្បីជួយរៀបចំឱ្យមានទម្រង់លក្ខណៈធម្មតាវិញ ព្រមទាំងអាចទទួលបានភាពរីកចម្រើនជាងមុន ប្រសិនបើក្រុមហ៊ុនទាំងនោះ ចេះចាប់យកឱកាស និងបទបែនលឿន ទៅតាមការផ្លាស់ប្ដូរឥរិយាបថអតិថិជន។
អ្វីដែលម្ចាស់អាជីវកម្ម ត្រូវតែត្រៀមលក្ខណៈ និងកត់សម្គាល់បន្ថែមនោះ គឺ
- Covid-19 ផ្លាស់ប្ដូរនៃរបៀបរស់នៅរបស់អតិថិជន
- ការផ្លាស់ប្តូរឥរិយាបថ នៅតែពឹងអាស្រ័យលើការពេញចិត្តនៃបទពិសោធន៍ថ្មី
- ចាប់ផ្ដើមរៀបចំចំពោះការប្រើប្រាស់ណាឬជំនួញណាមានការធ្លាក់ចុះ
របៀបដែល Covid-19 បានផ្លាស់ប្ដូរឥរិយាបថអតិថិជននៅក្នុងជីវិតប្រចាំថ្ងៃ
1. ការធ្វើការ
- ការកើនឡើងនៃភាពអត់ការងារធ្វើ
- អាចធ្វើការពីចម្ងាយបាន ដោយពុំចាំបាច់ទៅការិយាល័យ
2. របៀបរៀន
- ចំណាយពេលវេលាច្រើនលើការរៀនសូត្រ
- អាចរៀនសូត្រតាមប្រព័ន្ធអនឡាញ
3. របៀបទំនាក់ទំនង និងផ្ដល់ព័ត៌មាន
- ផ្លាស់ប្ដូរនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
- ចេះរបៀបនៃការផ្ដល់ព័ត៌មាន និងទំនាក់ទំនងគ្នាបានល្អជាងមុន
4. របៀបទិញឥវ៉ាន់និងការប្រើប្រាស់
- កើនឡើងនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិច
- អាទិភាពសម្រាប់ម៉ាកដែលជឿទុកចិត្តតាមអនឡាញ
- កាត់បន្ថយភាពញឹកញាប់នៃការដើរទិញឥវ៉ាន់ដោយផ្ទាល់
- តែងតែចូលចិត្តទៅហាងដែលនៅជិតផ្ទះ
5. របៀបរស់នៅក្នុងផ្ទះ
- ចំណាយពេលវេលានៅក្នុងផ្ទះច្រើន
- ចំណាយពេលវេលាដែលនៅផ្ទះលើប្រព័ន្ធអនឡាញ
6. របៀបលេងនិងការកំសាន្ត
- ចំណូលចិត្តសម្រាប់ការកំសាន្តឌីជីថល
- ការផ្លាស់ប្តូរឆានែលកំសាន្ត
- មានពេលវេលាលេងបន្ថែមច្រើនសម្រាប់ខ្លួនឯង
7. របៀបថែទាំសុខភាព
- ផ្តោតលើសុខភាពនិងអនាម័យជាងមុន
- អាចទិញឱសថស្ថានតាមអនឡាញនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិត
ដូច្នេះក្រោយពីបានឈ្វេងយល់ពីឥរិយាបថដែលអតិថិជនមានការផ្លាស់ប្ដូរពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ម្ចាស់អាជីវកម្ម គួរតែបង្កើតជាដំណោះស្រាយ និងបម្លែងអាជីវកម្មឱ្យបានលឿន ព្រមទាំងមានភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការចិត្តអតិថិជនឱ្យត្រូវនឹងបរិបទ។