spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងសញ្ញាទាំង១៤យ៉ាងនេះនឹងបង្ហាញថាអ្នកមានភាពចាស់ទុំជាងមុន

សញ្ញាទាំង១៤យ៉ាងនេះនឹងបង្ហាញថាអ្នកមានភាពចាស់ទុំជាងមុន

-

អាយុខ្ទង់២០ឆ្នាំ វាគឺជាវ័យមួយដែលយើងគ្រប់គ្នាចាប់ផ្ដើមភ្លក់នូវរសជាតិជីវិត យើងចាប់ផ្ដើមរៀនដោះស្រាយបញ្ហាដោយខ្លួនឯង ចាប់ផ្ដើមទទួលសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ ខ្វល់ខ្វាយពីបញ្ហាលុយកាក់ និងមានការព្រួយបារម្ភពីអនាគត បារម្ភថាតើខ្លួននឹងទៅជាយ៉ាងណានាពេលបីបួនឆ្នាំខាងមុខទៀត? តើខ្លួនអាចសម្រេចក្ដីស្រមៃនោះបានដែរឬក៏អត់?

Unhappy thoughtful teen girl arms crossed in rainy day

ដូចនេះបញ្ហាកាន់តែច្រើន ឧបសគ្គកាន់តែច្រើនវាក៏ជារឿងមួយដែលល្អផងដែរ ព្រោះវានឹងបង្រៀនយើងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលចាស់ទុំជាងមុន ល្អប្រសើរជាងមុន រឹងមាំជាងមុន និងខ្លាំងជាងមុន។ ហើយដើម្បីឲ្យកាន់តែច្បាស់ថាអ្នកមានភាពចាស់ទុំឬនៅ ១៤ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់អ្នក៖

១. អ្នកចូលចិត្តជួបជុំគ្នាដើម្បីពិភាក្សានិងដោះដូរគ្នាអំពីគំនិត ក៏ដូចជារួមគ្នាត្រាយផ្លូវស្វែងរកដំណោះស្រាយមួយដ៏ល្អដើម្បីទប់ទល់ជាមួយនឹងបញ្ហាទាំងនោះ ជាជាងចំណាយពេលដ៏មានតម្លៃទៅនិយាយពីរឿងអ្នកដទៃ។

២. អ្នកមិនរង់ចាំឱកាសឲ្យមករកអ្នកមុនទេ គឺអ្នកនឹងដើរទៅរកវាដោយខ្លួនឯងហើយបង្កើតវាឲ្យចេញជារូបរាងតែម្ដង ព្រោះអ្នកមិនចង់ចំណាយពេលវេលាច្រើនទៅលើការរង់ចាំ។

៣. អ្នករំពឹងចង់បានជីវិតមួយដ៏ល្អ ជាជីវិតដែលពោរពេញទៅដោយសុភមង្គលនិងភាពស្ងប់សុខ ព្រោះអ្នកខិតខំប្រឹងប្រៀងរៀនសូត្រតាំងតែពីតូចក្រូចឆ្មារហូតមកដល់វ័យនេះ គឺមានគោលដៅតែមួយគត់គឺចង់ទទួលបាននូវអនាគតមួយដ៏ត្រចះត្រចង់ និងទទួលបានភាពជោគជ័យនៅក្នុងជីវិត។

៤. អ្នកលែងមានអារម្មណ៍ថាភ័យខ្លាចជាមួយនឹងការផ្លាស់ប្ដូរ ព្រោះអ្នកបានស៊ាំជាមួយនឹងស្ថានភាពបែបនេះជារឿយៗទៅហើយ ជាពិសេសនោះអ្នកគិតថា បើសិនជាអ្នកមិនហ៊ានផ្លាស់ប្ដូរនោះទេ ជីវិតរបស់អ្នកនឹងនៅតែដដែល មិនអាចរីកចម្រើនទៅមុខបានដូចគេនោះទេ។

៥. អ្នកចាប់ផ្ដើមដឹងថា ភាពសប្បាយរីករាយដ៏ពិតប្រាកដនោះគឺធ្វើអ្វីនូវដែលខ្លួនស្រលាញ់ ធ្វើអ្វីដែលខ្លួនពេញចិត្ត ទោះបីជានឿយហត់ប៉ុណ្ណាក៏ដោយក៏អ្នកនៅតែធ្វើវាដោយមិនត្អូញត្អែរ។

៦. អ្នកស៊ាំជាមួយនឹងការនៅម្នាក់ឯង ព្រោះវាបានបង្រៀនអ្នកឲ្យរឹងមាំ បង្រៀនអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលឯករាជ្យនិងបង្រៀនអ្នកឲ្យមានម្ចាស់ការលើខ្លួនឯង។

៧. អ្នកចាប់ផ្ដើមយល់ឃើញថាសម្ភារៈនិយមអាចធ្វើឲ្យអ្នកញញឹមបានតែមួយភ្លែតតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចធ្វើឲ្យអ្នកមានសុភមង្គលពេញមួយជីវិតបាននោះទេ។

៨. អ្នកចាប់ផ្ដើមគិតថា គ្រួសាររបស់អ្នកគឺជាមនុស្សដែលសំខាន់ជាងគេដែលត្រូវគិតគូរនិងយកចិត្តទុកដាក់។

៩. អ្នកលែងធ្វើឲ្យឱពុកម្ដាយរបស់អ្នកពិបាកចិត្តតទៀត ព្រោះអ្នកចេះគិតជាងមុន យល់ដឹងជាងមុន និងចេះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់

១០. អ្នកចាប់ផ្ដើមស្រលាញ់ខ្លួនឯងជាងមុន ចេះរៀបចំខ្លួនឲ្យមានសណ្ដាប់ធ្នាប់និងស្រស់ស្អាតជាងមុន និងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងមុន។

១១. អ្នកតែងតែផ្ដល់មុនពេលទទួលយកអ្វីមួយពីអ្នកដទៃ មិនមែនជាមនុស្សដែលចាំតែទទួលយកផលប្រយោជន៍ពីគេតែម្ខាងទៀតឡើយ គឺអ្នកចាប់ផ្ដើមចេះផ្ដល់ ចេះចែករំលែកទៅកាន់គ្នាទៅវិញទៅមក មិនថាចំណេះដឹង ការយកចិត្តទុកដាក់ឬសម្ភារៈអ្វីនោះឡើយ។

១២. អ្នកចាប់ផ្ដើមគិតថាការដ្រាម៉ារបស់អ្នកនៅលើបណ្ដាញសង្គមគឺជារឿងមួយដែលឥតប្រយោជន៍ គ្មានបានផល ជាពិសេសនោះគឺអ្នកគិតថាការធ្វើបែបនេះគឺជាការលាត្រដាងពីរឿងរ៉ាវផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹង។

១៣. អ្នកចាប់ផ្ដើមចង់នៅស្ញៀមស្ងាត់ជាមួយខ្លួនឯងនិងគ្រួសារច្រើនជាងទៅដើរលេងសប្បាយក្អាកក្អាយឥតប្រយោជន៍។

១៤. អ្នកចាប់ផ្ដើមគិតពីការរកចំណូលជាជាងចំណាយទៅលើអ្វីដែលមិនចាំបាច់

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ