spot_img
spot_img
Homeទូទៅសំលៀងខួរក្បាល៖ អ្នកបើកឡានក្រុង

សំលៀងខួរក្បាល៖ អ្នកបើកឡានក្រុង

-

អត្ថបទ​សំលៀង​ខួរក្បាល​បាន​វិល​មកជួប​លោក​អ្នក​ទៀត​ហើយ។ ថ្ងៃ​នេះ​ «គំនិត»​នឹងលើកយក​សំណួរ​ដ៏សែនពិបាក​មកជូន​ប្រិយមិត្ត​ដើម្បី​ធ្វើការ​គិត​ និង​ឆ្លើយដើម្បី​បង្កើន​សមត្ថភាពការគិត​របស់​អ្នក។ ត្រៀម​ខ្លួន​ហើយឬនៅ? តោះទៅពិនិត្យ​សំណួរ​ទាំងអស់គ្នា!

អ្នកគឺជាអ្នកបើកឡាន​ក្រុង។ នៅក្នុង​ចំណត​ទីមួយ មាន​អ្នកជិះ​២៩នាក់​ឡើង​មកលើ​ឡានក្រុង។ នៅចំណត​ទី២ អ្នកជិះ​១៨​ ក្នុងចំណោម​២៩នាក់​បាន​ចុះ​ពីឡានក្រុង ហើយ​ក្នុង​ពេល​តែមួយ​នោះដែរ មាន​អ្នក​ជិះ​ថ្មី១០នាក់​ក៏បានឡើង​មក​ជិះ​ឡានក្រុងវិញ។ នៅចំណត​បន្ទាប់ អ្នកជិះ៣នាក់​ក្នុង​ចំណោម​អ្នកដែរឡើងជិះ​នៅ​ចំណត​មុន​១០នាក់​បានចុះពីឡានក្រុង និង​អ្នក​ជិះ​ថ្មី១៣នាក់​បាន​ឡើងមកវិញ។ នៅក្នុង​ចំណត​ទី៤ អ្នកជិះ​ដែលនៅសល់​១០នាក់​បាន​ចុះ​ពីឡានក្រុង ៦នាក់​គឺជាអ្នកជិះ​ក្នុង​ចំណោម​អ្នកឡើង​ជិះ​នៅចំណត​មុន​១៣នាក់​ក៏បានចុះ​ផងដែរ ហើយ​អ្នកជិះថ្មី១៧នាក់​ក៏បានឡើង​មក​ទៀត។ សំណូរ​សួរ​ថាតើភ្នែក​របស់អ្នកបើកឡាន​ក្រុង​មាន​ពណ៌អ្វី? អាន​តែ​ម្តង​ហើយ​ សាក​ឆ្លើយ​ទៅមើល! អ្នក​អាច​​commentនៅខាងក្រោម​អត្ថបទនេះ ហើយសូម​កុំភ្លេច​ធ្វើការ​បកស្រាយ​ការពារ​ចម្លើយ​របស់អ្នកផងណា!  ដើម្បី​ផ្ទៀត​ផ្ទាត់​ចម្លើយ សូម​ចុច​នៅ Page 2។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ