ត្រៀមខ្លួនគិតហើយឬនៅ? ថ្ងៃនេះ «គំនិត»សូមលើកយកសំណួរជាពាក្យបណ្តៅមកជូនប្រិយមិត្តទុកជាការគិតកម្សាន្តដើម្បីដុះខាត់សមត្ថភាពខួរក្បាល។ ហើយប្រិយមិត្តក៏អាចយកសំណួរនេះ ទៅសាកសួរមិត្តភក្តិនិងក្រុមគ្រួសារបានផងដែរ គ្រាន់ទុកជាការកែអផ្សុក។ ឥឡូវនៅចាំអីទៀត ទៅឆ្លើយសំណួរជាមួយគំនិតទាំងអស់គ្នា!
មានបេក្ខជន៤នាក់អង្គុយជាជួរ ដើម្បីចូលរួមប្រកួតប្រជែងឆ្លើយពាក្យបណ្តៅយករង្វាន់។
-អ្នកអង្គុយនៅខាងមុខគេគឺពាក់មួកពណ៌ក្រហម
-អ្នកទីពីរបន្ទាប់ពីអ្នកអង្គុយខាងមុខគឺពាក់មួកពណ៌ខៀវ
-អ្នកទីបីរាប់ពីមុខមកគឺពាក់មួកពណ៌ក្រហម
-អ្នកដែលអង្គុយក្រោយគេបង្អស់គឺពាក់មួកពណ៌ខៀវហើយត្រូវបានគេចងបិទភ្នែកមិនឲ្យមើលឃើញ
អ្នកចូលរួមម្នាក់ៗត្រូវបានគេប្រាប់ឲ្យដឹងថា ពួកគេទាំងអស់សុទ្ធតែកំពុងតែពាក់មួកម្នាក់មួយ ហើយអ្នកចុងក្រោយត្រូវបានគេបិទភ្នែកជិត។ គេក៏បានប្រាប់ទៅបេក្ខជនចូលរួមបន្ថែមទៀតថា មួកទាំងអស់មានចំនួន៤ ដែលក្នុងនោះមានក្រហម២ និងខៀវ២។ ប្រសិនបើនរណាម្នាក់អាចទស្សន៍ទាយពណ៌មួកដែលខ្លួនឯងកំពុងតែពាក់ត្រូវ អ្នកនោះគឺជាអ្នកឈ្នះ។
សភាពស្ងប់ស្ងាត់បានប្រព្រឺត្តទៅអស់រយៈពេលយ៉ាងយូរ ប៉ុន្តែក្រោយមកមានបេក្ខជនម្នាក់បានទស្សន៍ទាយពណ៌មួកដែលខ្លួនកំពុងតែពាក់ត្រូវ។ តើបេក្ខជននោះជាបេក្ខជនមួយណា?
បញ្ចាក់៖ បេក្ខជនទាំងអស់អាចមើលឃើញតែមនុស្សដែលអង្គុយនៅពីមុខគេតែប៉ុណ្ណោះ ហើយពួកគេមិនអាចបែរក្រោយដើម្បីពិនិត្យមើលបេក្ខជនដែលនៅពីក្រោយគេឡើយ។
សាកល្បងឆ្លើយទៅមើល! តើបេក្ខជនមួណាជាអ្នកឆ្លើយត្រូវ? ប្រសិនបើអស់ចិត្តហើយ អ្នកអាចចុចទៅទំព័រទី២ដើម្បីមើលនូវចម្លើយ។ តែកុំប្រញាប់មើលចម្លើយអី សូមគិតឲ្យបានយូរបន្តិចសិន!