១ សត្វ និង រុក្ខជាតិ ត្រូវការអុកស៊ីសែនសម្រាប់ការដកដង្ហើមចេញចូល ។
២ ឧស្ម័នអុកស៊ីសែលគ្មានពណ៌ ក្លិន និង រសជាតិឡើយ ។
៣ អុកស៊ីសែនក្នុងសភាពរាវ និង រឹង មានពណ៌ខៀវខ្ចី ។
៤ អុកស៊ីសែនគឺជាអលោហៈ ។
៥ ឧស្ម័នអុកស៊ីសែនជាទូទៅជាអង្គធាតុឌីវ៉ាឡង់ (O2) ហើយអូហ្សូន (O3) ជាទម្រង់មួយផ្សេងទៀតនៃអុកស៊ីសែនសុទ្ធ ។
៦ អុកស៊ីសែនជំរុញការឆេះ (ភ្លើង) ។
៧ ប្រហែល ២/៣ នៃទម្ងន់របស់រាងកាយមនុស្សគឺជាអុកស៊ីសែន ។
៨ អុកស៊ីសែនកកនៅសីតុណ្ហភាព -២២២,៦៥ អង្សាសេ ។
៩ គេអាចទាញយកអុកស៊ីសែនរាវពីខ្យល់ធម្មជាតិ ។
១០ អុកស៊ីសែនជាសារធាតុដែលសំបូរជាងគេលំដាប់លេខ ៣ នៅក្នុងចក្រវាឡបន្ទាប់ពីធាតុ អ៊ីដ្រូសែន និង ហេល្យូម ។