spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងហេតុអ្វីគណនីផ្សាយពាណិជ្ជកម្មFacebookខ្ញុំលែងដំណើរការ?

ហេតុអ្វីគណនីផ្សាយពាណិជ្ជកម្មFacebookខ្ញុំលែងដំណើរការ?

-

ថ្មីៗនេះ​មាន​គណនី​ផេក​Facebookជាច្រើនមានបញ្ហាដោយ​មិនអាច​ប្រើប្រាស់​ការផ្សាយពាណិជ្ជកម្ម​បាន​បន្តទៅទៀត (Ad Account Disable)។ ប្រសិន​បើគណនីអ្នក​មានបញ្ហា​ត្រូវបានFacebookបិទ អ្នកនឹងទទួលសារ​ដូចខាងក្រោមនេះ៖

Your account has been disabled. Your ads have been stopped and should not be run again. We disable an account if too many of its ads violate our Terms of Use. We cannot provide you with the specific violations that have been deemed abusive. Please review our Terms of Use and Advertising Guidelines if you have further questions.

Your ad account has recently been flagged because of unusual activity. For security reasons, any ads you’re running will be paused until you can confirm your account information by contacting Facebook.

ប្រសិនបើមានបញ្ហានេះ អ្នកអាចចូលទៅទំព័រព័ត៌មាន​ ការបិទផ្អាកគណនី របស់Facebook ដើម្បីត្រួតពិនិត្យមើលពី​លក្ខខណ្ឌ​របស់​Facebook ដើម្បី​ធ្វើការ​សិក្សាពីបញ្ហា​ដែលអ្នកកំពុងតែមាន​ និងរកដំណោះស្រាយ។ គំនិត​មិនមានសិទ្ធិអំណាចក្នុងការដោះស្រាយអំពីបញ្ហានេះជំនួសបានទេ លុះត្រាតែអ្នកខ្លួនឯង​ធ្វើការទំនាក់ទំនង​ និង​ធ្វើការរកដំណោះស្រាយជាមួយFacebook ព្រោះវាជាដែនសមត្ថកិច្ច​របស់បណ្តាញសង្គមយក្សមួយនេះ។

ហេតុអ្វីទើបគណនីរបស់អ្នកត្រូវបាន​ផ្អាក​មិនអាច​ប្រើប្រាស់​ការផ្សាយពាណិជ្ជកម្មបាន?

ខាងក្រោមនេះគឺជា​មូលហេតុមួយចំនួន​ដែលកំពុងតែកើតមានក្នុងគណនីរបស់អ្នក៖

  • Facebook​បិទគណនីពាណិជ្ជកម្មរបស់អ្នក​ដោយសារតែមិនបាន​បង់ប្រាក់ថ្លៃផ្សព្វផ្សាយ​ត្រឹមត្រូវ មានន័យថា ក្រុមហ៊ុនបណ្តាញសង្គមនេះ​មិនអាចធ្វើការ​កាត់លុយ​ចេញពី​កាតដែលអ្នកបានភ្ជាប់ជាមួយ​គណនីពាណិជ្ជកម្ម។ ត្រូវ​ច្បាស់ថា អ្នកបាន​ដាក់បញ្ចូល​មធ្យោបាយទូទាត់ប្រាក់ដែលត្រឹមត្រូវ និង​មិនហួសកាលបរិច្ឆេទ។
  • ដោយសារតែអ្នកបានធ្វើការស្ម័គ្រចិត្តផ្អាកការប្រើប្រាស់ដោយខ្លួនឯង (ពេលខ្លះអាចមកពីអ្នកចុចច្រឡំ) ហើយ​អ្នកមិនទាន់បាន​បង់លុយដែលអ្នកជំពាក់Facebookដែលមានកន្លងមក។ ដូចនេះដើម្បីអាចប្រើប្រាស់បានវិញ អ្នកត្រូវតែ​ធ្វើការទូទាត់សង​ថ្លៃជំពាក់ការផ្សាយពាណិជ្ជកម្មជាមុនសិនទើបអាច​បន្តការប្រើប្រាស់បានឡើងវិញ។
  • មានរឿងរ៉ាវជាច្រើនទៀតដែល​ធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាព​ដែលត្រូវបាន​ក្រុមហ៊ុនFacebook ផ្អាកលទ្ធភាព​ផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកដោយសារតែអ្នកមិនបានអនុវត្ត​ឱ្យបានត្រឹមត្រូវតាមគោលការណ៍​ផ្សព្វផ្សាយដែលបណ្តាញសង្គមមួយនេះតម្រូវដែឡមានដូចជា៖
    • ធ្វើការផ្សព្វផ្សាយ​ពាណិជ្ជកម្មរឿងរកដៃគូរស្នេហា ឬក៏ការផ្សព្វផ្សាយដែលប្រហាក់ប្រហែល
    • ធ្វើការផ្សព្វផ្សាយពណិជ្ជកម្ម​បែបទីផ្សារបណ្តាញ ឬក៏​ឱកាស​ជាដៃគូររកលុយតាមរយៈការផ្សព្វផ្សាយពី​ភាគី​ទី៣
    • ព្យាយាម​ចង់បានចំនួនLikeច្រើន​ដោយ​បង្កើតការផ្សព្វផ្សាយថា​រកលុយតាមអនឡាញ ធ្វើការពីផ្ទះ ប្រមូលអ៊ីម៉ែល រក​ទិន្នន័យទំនាក់ទំនង និយាយពីឱកាសវិនិយោគ ឬទាក់ទងនឹង​ផ្នែកហិរញ្ញវត្ថុ
    • ធ្វើការ​ផ្សព្វផ្សាយ​តំណភ្ជាប់ដែល​នាំ​ទៅកាន់​ទំព័រផ្សេងខុសពីការពិត
    • បង្កើត​Facebookកូប៉ុង​ដែលខុសច្បាប់
    • បង្កើត​គណនីFacebook ថ្មីហើយព្យាយាម​បង្កើតការផ្សព្វផ្សាយជាច្រើនជាន់គ្នា
    • ប្រើប្រាស់គណនីពាណិជ្ជកម្មច្រើន​សម្រាប់ផ្សព្វផ្សាយPage តែមួយក្នុងពេលដ៏ខ្លី
    • មានការផ្សាយពាណិជ្ជកម្មជាច្រើន​មានបញ្ហាក្នុងពេលកន្លងមក ហើយត្រូវបាន​បិទដោយFacebook

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីចៀសវាងហានិភ័យខាងលើកើតឡើង៖

  • ចៀសវាងការប្រើប្រាស់កាតឥណទាន(Credit Card)​ដែលបានភ្ជាប់ជាមួយគណនីដែលបាន​បិទ​ដោយFacebookកាលពីមុន
  • សម្រាប់គណនីFacebookថ្មី ចូរកុំព្យាយាមបង្កើតការផ្សាយពាណិជ្ជកម្ម​ច្រើនពេកក្នុង​ពេលតែមួយ ជាពិសេសនៅ​ពេលទើបតែចាប់ផ្តើមប្រើប្រាស់។ ត្រូវចាប់ផ្តើមបង្កើត​ការផ្សាយពាណិជកម្ម​ចាប់ពីចំនួនតិចទៅច្រើន ហើយចៀសវាង​ការផ្លាស់ប្តូរទម្លាប់​ផ្សព្វផ្សាយ​ខុសពីសព្វមួយដងខ្លាំងពេក។
  • ត្រូវច្បាស់ថាអាសយដ្ឋានដែលអ្នកដាក់នៅក្នុងFacebookអំពីព័ត៌មានកាតឥណទាន ត្រូវតែដូចនឹង​ទិន្នន័យដែលអ្នកបានចុះជាមួយធនាគារជាក់ស្តែង។
  • ត្រូវចាំថា អ្នកមានទឹកប្រាក់គ្រប់គ្រាន់នៅក្នុងកាតដែលអាច​ឱ្យFacebookកាត់ទឹកប្រាក់បាន។
  • កុំព្យាយាម​ផ្លាស់ប្តូរ​កាតឥនទានញឹកញាប់ពេក
  • កុំផ្សព្វផ្សាយ​ពាណិជ្ជកម្មណាដែលខុសនឹងគោលការណ៍Facebook

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ