ប៉ុន្មានថ្ងៃមុនមកនេះអ្នកទាំងអស់គ្នាបានដឹងហើយថា មានមនុស្សជាច្រើនបាននាំគ្នាទៅទិញរបស់របរប្រើប្រាស់មួយចំនួននៅក្នុងម៉ាតមួយដែលទើបតែសម្ពោធនិងមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។ហើយដោយសារតែផលិតផលឬមុខទំនិញដែលមាននៅក្នុងម៉ាតនោះគឺមានរបស់របរប្រើប្រាស់សឹងតែគ្រប់មុខ ជាងហាងម៉ាតតូចៗធម្មតាទើបធ្វើឲ្យអតិថិជនចង់ទៅទិញនៅក្នុងម៉ាតមួយនោះ។
យ៉ាងណាមិញ បើសិនជាយើងក្រឡេកមកមើល Logo របស់ 7-ELEVEn មួយភ្លេត យើងប្រាកដជាឃើញលេខ 7 ធំជាងគេ ហើយមានពាក្យ Eleven នៅចំកណ្ដាលធម្មតាហើយមែនទេ? ប៉ុន្តែប្រសិនបើយើងពិនិត្យឲ្យលម្អិតទៅលើ Logo របស់ 7-ELEVEn អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ ថាហេតុអ្វីបានជាតួអក្សរ “N” ដែលមាននៅក្នុងពាក្យ ELEVEn នៅខាងចុងជាអក្សរ “n” តូចទៅវិញ? មួយវិញទៀតអ្នកទាំងអស់គ្នាក៏ប្រហែលជាមានចម្ងល់ពាក់ព័ន្ធទៅនឹងការដាក់ Logo របស់7-ELEVEn ដែរឬទេ ថាហេតុអ្វីបានជាម៉ាតដែលទើបតែនឹងបើកថ្មីនៅកម្ពុជានេះគេដាក់ឈ្មោះថា 7-ELEVEn មិនមែន 7-11 ឬ Seven-Eleven?
តោះមកស្វែងយល់ពីមូលហេតុ និងប្រវត្តិរបស់វាទាំងអស់គ្នា
ការពិតទៅ មូលហេតុដែលធ្វើឲ្យ Logo របស់ 7-ELEVEn មាន “n” នៅខាងចុងគឺដោយសារតែ ប្រពន្ធរបស់លោក Thompson គិតថាកាលដែលដាក់អក្សរធំទាំងអស់ (ELEVEN) វាមើលទៅហាក់ដូចជាស្កេះស្កះ ឬពិបាកមើលបន្តិច ដូចនេះហើយទើបគាត់សម្រេចចិត្តឲ្យគេប្ដូរអក្សរ “N” ចេញរួចដាក់ “n” វិញម្ដងព្រោះវាមើលទៅស្អាតជាង និងទាក់ទាញជាង។ មួយវិញទៀតបើយោងតាមក្បួនហុងស៊ុយវិញ បានលើកឡើងថា ដោយសារតែហាងម៉ាតមួយនេះភាគច្រើនមានទីតាំងកែងទៅនឹងផ្លូវ ទើបអក្សរ “n” នេះអាចនាំយកនូវលាភសំណាង លុយហូរចូលមកច្រើនមកកាន់ហាង។
ប្រែសម្រួលពី៖ https://www.wargabiz.com.my/2018/07/19/two-theories-about-7-eleven-name/