spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងអាថ៌កំបាំងទាំង 6 ធ្វើឱ្យកំពូលចុងភៅ លោក Salt bae ល្បីល្បាញ

អាថ៌កំបាំងទាំង 6 ធ្វើឱ្យកំពូលចុងភៅ លោក Salt bae ល្បីល្បាញ

-

Salt bae ជាកំពូលចុងភៅប្រចាំប្រទេសទួរគី ហើយក៏ជាមហាសេដ្ឋីជំនាន់ថ្មី ដែលមានចំនួនទឹកលុយសរុប 60 លានដុល្លារ​។ ទម្រាំក្លាយជាមហាសេដ្ឋី និងទទួលបានភាពល្បីល្បាញខ្លាំង លោកបានប្រើប្រាស់នូវតិចនិកចំនួន 6 ក្រៅពីភាពតស៊ូ និងឆ្លងកាត់ការលំបាកជាច្រើន ដែលម្ចាស់អាជីវកម្ម ឬអ្នកទើបនឹងចាប់ផ្ដើមអាជីវកម្ម អាចយកអនុវត្តបាន។

តិចនិកទាំងនោះ រួមមាន៖

1. ហ្វឹកហាត់ជំនាញផ្ទាល់ខ្លួន

លោកបានបម្លែងខ្លួនឯង ឱ្យក្លាយជាអ្នកជំនាញចម្អិនសាច់ដ៏ល្អឥតខ្ចោះ និងជំនាញហាន់សាច់ ដែលបុគ្គលផ្សេងទៀត ពិបាកនឹងធ្វើដូចគាត់។

2. ជ្រើសរើសសាច់ដែលល្អលេខមួយ

លោកបានជ្រើសរើសប្រភេទសាច់យ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលបានសាច់ដែលមានតម្លៃអាចទទួលយកបាន ថែមទាំងមានគុណភាពខ្ពស់ ដើម្បីយកមកចម្អិនដាក់លក់នៅក្នុងភោជនីយដ្ឋានរបស់គាត់។

3. បង្កើតស្ទាយចម្លែកដំបូងគេ

លោកបានបង្កើតស្ទាយមួយ ដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ជាខ្លាំង ហើយស្ទាយនោះ គឺ ជាស្ទាយរោយអំបិលនៅលើកំភួនដៃរបស់គាត់ដាក់នៅលើសាច់ដែលបានចម្អិតនិងហាន់រួច។

4. ជ្រើសរើសទីតាំងត្រូវ​

លោកបានបង្កើតឱ្យមានសាខាជាច្រើន នៅតាមបណ្ដាប្រទេសរីកចម្រើននានា ប៉ុន្តែអ្វីដែលគាត់បានជ្រើសរើសមួយកន្លែង ដែលអាចបង្កើតចំណូលឱ្យគាត់បានខ្លាំងជាងគេនោះ គឺគាត់បានជ្រើសរើសដាក់ទីតាំងសាខាមួយ នៅចំកណ្ដាលទីក្រុងឌូបៃ ដែលប្រជុំដោយអ្នកមានលុយជាច្រើន។

5. ទាញចំណាប់អារម្មណ៍បុគ្គលល្បីៗ

ការធ្វើសកម្មភាព ចម្អិន ហាន់សាច់ និងមានស្ទាយរោយ ដែលបានទាញចំណាប់អារម្មណ៍ភ្ញៀវក្នុងហាងផ្ទាល់ ដោយពួកគេក៏បានថត ឬ Live ជាវីដេអូ ផ្សព្វផ្សាយលើ Instagram និងបណ្ដាញសង្គមផ្សេងៗទៀត ដែលបណ្ដាលឱ្យកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែមានភាពបោះសម្លេងយ៉ាងខ្លាំង ព្រមទាំងអាចទាញចំណាប់អារម្មណ៍អ្នកមានលុយ តារាល្បីៗ និងមហាជនជាច្រើននាក់បានមកសាកនូវស្នាដៃរបស់គាត់។

ហើយភោជនីយដ្ឋានរបស់គាត់មានតារា និងបុគ្គលល្បីៗជាច្រើនរូបបានមកកន្លែងផ្ទាល់ ក៏ដូចជា ថតបង្ហោះពីការពេញចិត្តជាច្រើនលើស្នាដៃរបស់លោក Salt Bae តាមរយៈរសជាតិឆ្ងាញ់ ការចម្អិនល្អ និងមានស្ទាយគួរឱ្យទាក់ទាញ។

6. វាយលុកក្នុងបណ្ដាញសង្គម

លោកបាន ថតបង្ហាញពីរបៀបចម្អិន របៀបហាន់ និងស្ទាយរោយអំបិល ដើម្បីផ្សព្វផ្សាយលើបណ្ដាញសង្គមលើ Instagram ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ខ្លាំងពីគាត់ ទាំងស្ទាយចម្អិន ការហាន់សាច់ និងការរោយអំបិល។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ