spot_img
spot_img
Homeទូទៅអាថ៌កំបាំងទាំង8 សហគ្រិនជោគជ័យតែងតែអនុវត្តន៍ ដើម្បីរក្សាឋានៈនិងទ្រព្យសម្បត្តិ ទោះបីជាពួកគេបានបង្កើតកំហុសក៏ដោយ

អាថ៌កំបាំងទាំង8 សហគ្រិនជោគជ័យតែងតែអនុវត្តន៍ ដើម្បីរក្សាឋានៈនិងទ្រព្យសម្បត្តិ ទោះបីជាពួកគេបានបង្កើតកំហុសក៏ដោយ

-

សហគ្រិនល្បីៗទូទាំងពិភពលោក ដូចជាលោក Steve Jobs លោកJeff Bezos លោកBill Gates លោក Jack Ma និងជាច្រើនទៀត សុទ្ធតែធ្លាប់បង្កើតឱ្យមានកំហុសរាប់មិនអស់ ប៉ុន្តែពួកគាត់នៅតែអាចជំនះរហូតក្លាយជាមហាសេដ្ឋី និងពេលខ្លះអាចដោះស្រាយបញ្ហាបានដោយយ៉ាងរលូនដោយគ្មានការបាត់បង់ឋានៈតួនាទី និងទ្រព្យសម្បត្តិជាដើម។ តើពួកគាត់មានអាថ៌កំបាំងអ្វីដើម្បីអាចធ្វើបែបនេះបាន?

ខាងក្រោមនេះ ជាអាថ៌កំបាំងទាំង8យ៉ាងដែលសហគ្រិនជោគជ័យភាគច្រើនតែងតែអនុវត្តន៍ទោះបីជាពួកគេបង្កើតឱ្យមានកំហុសឆ្គងកម្រិតប៉ុណ្ណាក៏ដោយ។

1. មានដំបូន្មានផ្នែកច្បាប់ល្អ

សហគ្រិនជោគជ័យ តែងតែរៀបចំឱ្យមានព័ត៌មានផ្លូវច្បាប់យ៉ាងល្អ តាមរយៈការស្វែងរកអ្នកផ្ដល់ប្រឹក្សាយោបល់ ផ្ដល់ដំបូន្មានលើផ្នែកច្បាប់ ដើម្បីដោះស្រាយបញ្ហានានា បន្ទាប់ពីពួកគេរងនូវវិបត្តិធ្ងន់ធ្ងរណាមួយ។ ធ្វើបែបនេះ គឺជាការផ្ដល់ជម្រើសច្រើន ដើម្បីទទួលដំណោះស្រាយដ៏សមស្របសម្រាប់ការពារខ្លួនពីស្ថានភាពអាក្រក់ផ្សេងៗ។

2. បង្កើតទំនាក់ទំនងដ៏រឹងមាំ

សហគ្រិនជោគជ័យ តែងតែបង្កើតចំណងទាក់ទងជាមួយមនុស្សដែលអាចក្លាយជាមិត្តស្លាប់រស់ ជាជំនួយឱ្យគ្នាទៅវិញទៅមក និងជាដៃគូគ្នាដ៏ស្មោះស្ម័គ្របានយូរអង្វែង។ ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអាចសម្រេចចិត្តផ្តល់មូលនិធិដល់គម្រោងរបស់ពួកគេ។

ការធ្វើបែបនេះ ជារឿងសំខាន់ណាស់ ដើម្បីការពារនិងជាជំនួយដ៏សំខាន់នៅពេលដែលពួកគេជួបការលំបាកណាមួយ ហើយត្រូវការជំនួយជាលុយ ឬធនធានផ្សេងៗ។

3. សេពគប់ជាមួយមនុស្សខ្លាំងលើឧស្សាហកម្មនានាឱ្យបានច្រើន

សហគ្រិនជោគជ័យ តែងតែបង្កើតនិងពង្រីកទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ មានចំណេះជំនាញ និងមានសមត្ថភាពខ្លាំងពិតៗ ដែលមាននៅក្នុងឧស្សាហកម្មមួយចំនួនឱ្យបានច្រើន​។ ការធ្វើបែបនេះ គឺបង្កការងាយស្រួលនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន និងងាយស្រួលដោះស្រាយនៃគុណវិបត្តិនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនបានទាន់ពេលវេលាហើយមានភាពកាន់តែល្អប្រសើរ។ លើសពីនេះ គឺមិនងាយមានភាពជាប់គាំងលើអ្វីមួយនៅក្នុងអាជីវកម្មឡើយ។

4. វិនិយោគផ្សេងៗគ្នា

សហគ្រិនជោគជ័យ តែងតែមានការកំណត់ផែនការសកម្មភាពលើការវិនិយោគច្បាស់លាស់ ដោយដាក់ការវិនិយោគច្រើនកន្លែង ដោយមិនសម្រុកវិនិយោគតែមួយច្រកឡើយ។ ធ្វើបែបនេះ ជាការពារខ្លួនដ៏ល្អ ក្នុងករណីថា មានកន្លែងវិនិយោគមួយត្រូវបានខាត ប៉ុន្តែអ្នកនៅតែមានកន្លែងមួយទៀតដែលអាចទប់ទល់បាន សូម្បីតែលោក Warren Buffet ក៏ធ្លាប់ទូន្មានដែរថា “កុំយកពងទាដាក់តែមួយកន្ទ្រក តែត្រូវដាក់ជា2 ឬ3 តាមការបែងចែក”។

5. ជួយផ្ដល់ជំនួយដល់អ្នកត្រូវការពិតប្រាកដ

សហគ្រិនជោគជ័យ តែងតែចូលចិត្តជួយមនុស្សនៅក្នុងបរិបទមួយដ៏ត្រឹមត្រូវ និងត្រូវនឹងកាលៈទេសៈ ព្រមទាំងជួយអស់ពីចិត្ត ពីកាយ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថា ជំពាក់គុណ។ ការធ្វើបែបនេះ នៅពេលពួកគេត្រូវការជំនួយវិញ នោះមនុស្សគ្រប់គ្នាដែលពួកគេបានជួយ នឹងមិនឈរនៅស្ងៀមឡើយ ច្បាស់ជាផ្ដល់ជំនួយត្រលប់មកវិញ។

6. រក្សាទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាល

ការកសាងទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលមានសារៈសំខាន់នៅគ្រប់ប្រទេស ពីព្រោះប្រតិបត្តិការអាជីវកម្មមួយចំនួន គឺភ្ជាប់ទំនាក់ទំនងជាមួយមេធាវី អ្នកធនាគា គណនេយ្យករ ទីប្រឹក្សាច្បាប់ និងអ្នកនយោបាយជាដើម។ ហើយសហគ្រិនជោគជ័យ តែងតែបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល ដើម្បីជាផ្នែកមួយ ដើម្បីជួយអាជីវកម្មផ្ទាល់ខ្លួនមានភាពរីកចម្រើនទៅមុខជានិរន្ត។

7. បង្កើតក្រុមស្មោះត្រង់ឱ្យនៅក្បែរពួកគេ

មានន័យថា នៅពេលដែលពួកគេមានក្រុមរឹងមាំនិងស្មោះត្រង់ នោះស្ទើរតែគ្រប់បញ្ហាអាជីវកម្មអាចត្រូវបានគ្រប់គ្រងនិងដោះស្រាយបានដោយជោគជ័យ។ ដូច្នេះនៅពីក្រោយសហគ្រិនជោគជ័យគ្រប់រូប គឺតែងតែមានក្រុមដែលធ្វើការឥតឈប់ឈរ ហើយមានភាពស្មោះត្រង់ជានិច្ច។

8. ដឹងពីរបៀបធ្វើអាជីវកម្ម

សហគ្រិនជោគជ័យ តែងតែកំណត់គោលដៅខ្ពស់បំផុតនៃអាជីវកម្មផ្ទាល់ខ្លួន និងកំណត់ឱ្យមានប្រតិបត្តិការទៅតាមវិធីដ៏ល្អប្រសើរបំផុត ព្រមទាំងមានភាពបទបែនដោយប្ដូរយុទ្ធសាស្រ្តទៅតាមស្ថានភាពជាក់ស្ដែង។ ហើយពួកគេតែងតែជាអ្នកលក់ដ៏ពូកែបំផុត និងធ្វើជាម្ចាស់។

 

ប្រភព៖ https://worldnews52.com/8-reasons-successful-entrepreneurs-make-mistakes-but-still-dont-lose-their-status-and-weath/?fbclid=IwAR0LFt7w7aamG0bXzCSg_sq5b7f1jSDJH7rlMmaRf7fFqiOzBcNVQ9BhdeA

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ