១. Hire fast, fire faster, promote fastest.
ក្រុមការងាររបស់អ្នកប្រៀបដូចជាសរសៃឈាមរបស់ក្រុមហ៊ុនរបស់អ្នកអញ្ចឹង ក្រុមការងារអ្នកខ្លាំង អាជីវកម្មអ្នកនឹងស្ទុះងើបឡើងលឿន។ ក្រុមការងារអ្នកខ្សោយ ឬពូកែរអ៊ូរទាំច្រើន អាជីវកម្មរបស់អ្នកនឹងនៅនឹងថ្កល់ ឬទន់ខ្សោយជាងមុនជាមិនខាន។ រក្សាទុកអ្នកខ្លាំង ដកចេញអ្នកខ្សោយ ហើយតម្លើងតំណែងសម្រាប់អ្នកខិតខំ ឬអ្នកខ្លាំងពិតប្រាកដ។
២. ថែរក្សាអតិថិជនអ្នកឲ្យបានល្អ
នៅពេលអាជីវកម្មរបស់អ្នកបានដើរដល់ចំណុចមួយល្អប្រសើរហើយ មានចំណូលចូលច្រើនហើយ កុំភ្លេចថែរក្សាអតិថិជនចាស់ៗ អតិថិជនទ្រព្យរបស់អ្នក និងកុំទុកពួកគាត់ចោលដោយមិនខ្វល់ និងមិនព្យាយាមបង្កើតអ្វីៗថ្មីៗដល់គាត់។ រក្សាពួកគាត់ បំពេញតម្រូវការរបស់ពួកគាត់ និងបង្ហាញភាពស្មោះត្រង់របស់អាជីវកម្មអ្នកដល់ពួកគាត់។
៣. កុំចង់បានលុយឆាប់រហ័សពេក
បង្កើតគុណតម្លៃ និងកសាងទំនុកចិត្តពីអតិថិជន មិនមែនផ្ដោតទៅលើរឿងលុយតែមួយមុខនោះទេ (ព្រោះវានឹងមកតាមក្រោយនៅពេលដែលអតិថិជនជឿជាក់លើអ្នក) ត្រូវមានភាពអត់ធ្មត់ ដើម្បីគោលដៅរយៈពេលវែងរបស់អាជីវកម្មអ្នក ជាជាងការទទួលបានផល ឬទទួលបានលាភបានតែមួយរយៈពេលខ្លី!
៤. មានគំនិតច្រើន តែមិនរៀបចំផែនការ និង មិនប្រតិបត្តិការ គឺស្មើរសូន្យ!
គិតច្រើនហូរហែរ មានគំនិតច្រើនរាប់មិនអស់ ប៉ុន្តែបើអ្នកមិនព្រមយកគំនិតទាំងអស់នោះមកធ្វើជាសកម្មភាពទេ គំនិតល្អរបស់អ្នកនឹងក្លាយជាអាសារបង់ និងគ្មានប្រយោជន៍!
៥. អភិវឌ្ឍខ្លួនអ្នកជាប្រចាំដើម្បីឆ្ពោះដល់គោលដៅ
គោលដៅគឺជាចំណុចគោលមួយដែលអ្នកចង់ដើរទៅដល់។ ហើយការមានគោលដៅគឺជារឿងមួយដែលសំខាន់!! ប៉ុន្តែកុំបង្ខំ កុំឈ្លក់វង្វេងនឹងវាខ្លាំងពេក សន្សឹមៗ បន្តិចម្ដងៗ ដល់ពេលអ្នកគង់តែទៅដល់ទេ អ្វីដែសំខាន់គឺត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងជារៀងរាល់ថ្ងៃ!
៦. បញ្ឈប់ការប្រៀបធៀប បែរងាកមកបង្កើតវាម្ដង
កុំអនុញ្ញាតិឲ្យការប្រៀបធៀបធ្វើឲ្យអ្នកបាក់ទឹកចិត្ត និងធ្វើឲ្យអ្នកថមថយនូវគំនិតច្នៃប្រឌិតអី! ទទួលស្គាល់ពីភាពខ្លាំង ភាពខ្សោយរបស់អ្នក រួចចាប់ផ្ដើមកសាងឡើងនូវអ្វីដែលអ្នកចង់បាន និងគោលដៅដែលអ្នកចង់ឆ្ពោះទៅរក!
៧.បត់បែន និងរវៀសរវៃ
កុំអនុញ្ញាតិឲ្យភាពឥតខ្ចោះមកធ្វើជាសត្រូវ និងមកធ្វើជារនាំងដល់ការអភិវឌ្ឍខ្លួន ឬអាជីវកម្មរបស់អ្នកខ្លាំងពេក។ ត្រូវបត់បែន រវៀសរវៃ និងហ៊ានសាកល្បងគ្រប់ទិដ្ឋភាពនៃស្ថានភាពអាជីវកម្មរបស់អ្នក!
៨. មនុស្សគ្រប់រូបគួរតែមានលក្ខណៈសម្បត្តិពិសេសដើម្បីធ្វើការជាមួយអ្នក
កុំគ្រាន់តែជួលមនុស្សឆ្លាត ឬខ្លាំងតែមួយមុខ ; ជួលអ្នកដែលមានលក្ខណៈសម្បត្តិពិសេស ស្មោះត្រង់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីភាពរីកលូតលាស់ទាំងអស់គ្នាក្នុងកន្លែងការងារ។
៩. MIT: Market Idea Team
Market ៖ វិភាគរកមើលរាល់ឱកាសអាជីវកម្ម តាមរយៈការពិចារណាទៅលើទីផ្សារ ថាតើអ្វីជាទីផ្សារ? តើវាធំប៉ុណ្ណា?
Idea៖ តើអ្វីជាគំនិត? តើគំនិតមួយណាដែលល្អជាងគេ គួរតែយកទៅអនុវត្តន៍??
Team៖ តើនរណាដែលនឹងមកធ្វើ ឬគ្រប់គ្រងការងារទាំងអស់នោះ?
3 ចំណុចនេះសុទ្ធតែជាកត្តាដែលសំខាន់ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម
១០. ផ្ដល់នូវអ្វីដែលអតិថិជនត្រូវការ មិនមែនជាអ្វីដែលអ្នកគិតថាគាត់នឹងត្រូវការនោះទេ!
កុំសន្និដ្ឋានថាអ្នកដឹងគ្រប់យ៉ាងអំពីតម្រូវការអតិថិជននោះ សួរពួកគាត់ទៅដើម្បីដឹងច្បាស់! យករាល់ Feedback ដែលអតិថិជនមានដើម្បីផ្ដល់ជូននូវដំណោះស្រាយជូនគាត់ ឬបង្កើតអ្វីដែលថ្មីជូនគាត់តែម្ដង។
១១.សម្ដែងការគោរពនិងឲ្យតម្លៃដល់មនុស្សជុំវិញខ្លួន
សូម្បតែអតិថិជនដែលពិបាកផ្គាប់ចិត្តបំផុត និងបុគ្គលិកដែលពិបាកបំផុត ក៏ត្រូវការការគោរពពីមនុស្សជុំវិញខ្លួនដែរ។ ដូច្នេះបង្ហាញពីការគោរពទៅកាន់មនុស្សគ្រប់គ្នាឲ្យស្មើភាពគ្នាទៅ ទោះអ្នកដទៃមិនឃើញពីតម្លៃនៃការគោរពរបស់អ្នក ក៏អ្នកមើលឃើញដែរ!