spot_img
spot_img
Homeទូទៅអ្វី​ទៅ​ជា​អាហារ​សរីរាង្គ?

អ្វី​ទៅ​ជា​អាហារ​សរីរាង្គ?

-

organic food
បន្លែសរីរាង្គ

បច្ចុប្បន្ន​នេះ​អាហារ​សរីរាង្គ​កំពុង​តែ​មាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ជា​ពិសេស​អ្នក​ដែល​មាន​លទ្ធភាព​ថវិកា ។​ បើ​យើង​និយាយ​តាម​លក្ខណ​វិទ្យាសាស្រ្ត​គីមី​ វត្ថុធាតុ​សរីរាង្គ​គឺ​ជា​វត្ថុធាតុ​ដែលមាន​ផ្ទុកធាតុ​កាបូន ។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​អាហារ​សរីរាង្គ​វិញ​គឺវា​​ជា​ប្រភេទ​អាហារ​ដែល​បាន​មក​ពី​ការ​ដាំដុះ​ដោយ​មិន​មាន​ការប្រើប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត រឺ សារធាតុ​គីមីផ្សេងៗ ឬនិយាយ​ជា​ខ្លី​ថា​ការ​ដាំដុះ​តាម​លក្ខណៈធម្មជាតិ ​។

បើ​យើង​និយាយ​អោយ​ស៊ី​ជម្រៅ​ជាងនេះ​ទៅទៀត អាហារ​សរីរាង្គ​មិនមែន​គ្រាន់​តែ​ជា​អាហារ​ដែល​ដាំដុះ​ដោយ​មិនមាន​ការ​ប្រើប្រាស់សារធាតុ​គីមី​ប៉ុណ្ណោះ​ទេ តែ​វា​ទាមទារ​អោយ​ការ​ដាំដុះ​នោះ​មិន​ត្រូវ​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ការបំពុលទឹក ឬ ធ្វើ​អោយ​ដី​បាត់បង់​ជីវជាតិ​ជាដើម ។ល។

ជាទូទៅ​ដើម្បី​អោយ​ផលិតផល​អាហារ​មួយ​ក្លាយ​ទៅ​ជា​ប្រភេទ​អាហារ​សរីរាង្គ​ដ៏​ត្រឹមត្រូវ​គឺ​ត្រូវ​មាន​ការ​ត្រួតពិនិត្យ​និង​វាយ​តំលៃ​ពី​ក្រសួង​ជំនាញ​អោយ​បាន​ច្បាស់លាស់ និង មាន​ការ​បែងចែក​ទៅ​តាម​ប្រភេទ​អាហារ​សរីរាង្គ​ដូចខាងក្រោម ៖

១ សរីរាង្គ ១០០% : ១០០% នៃ​គ្រឿង​ផ្សំ​ជា​សារធាតុសរីរាង្គ

២ សរីរាង្គ​: យ៉ាង​ហោច​ណាស់ ៩៥% នៃ​គ្រឿង​ផ្សំ​ជា​សារធាតុ​សរីរាង្គ

៣ មាន​ផ្ទុក​សារធាតុ​សរីរាង្គ: អាច​មាន​ផ្ទុក ៧០% ចុះ​ក្រោម​នៃ​គ្រឿង​ផ្សំ​ជា​សារធាតុ​សរីរាង្គ

ទិសទៅ​នៃ​ការ​ប្រើប្រាស់​អាហារ​សរីរាង្គ រឺ អាហារ​គ្មាន​ជាតិគីមី គឺ​ជា​ជម្រើស​ក្នុង​ការ​ទទួល​ទាន​អាហារ​ដ៏​ល្អ​សំរាប់​សុខភាព ។ ទោះបី​អាហារ​សរីរាង្គ​មាន​តំលៃ​ថ្លៃជាង​អាហារ​ធម្មតាក្តី ប៉ុន្តែ​វា​បាន​ផ្តល់​ឲ្យយើង​មក​វិញ​នូវ​សុខភាព​ល្អ ដូចនេះ​វា​ជាជម្រើសដ៏ល្អមួយ​​របស់​លោក​អ្នក៕

ដកស្រង់ និង កែសំរួលពី http://www.organicfacts.net/organic-food/organic-food-basics/what-is-organic.html

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ