ចុងបញ្ចប់នៃឆ្នាំកំពុងតែខិតជិតមកដល់យ៉ាងឆាប់រហ័ស។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះគឺឆ្នាំ២០១៨ហើយ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់ឱកាសក្នុងការទាក់ទាញនូវចំណាប់អារម្មណ៍ដ៏មិនគួរឲ្យជឿចំពោះម៉ាកសញ្ញានៃផលិតផលរបស់អ្នក។ តើអ្នកនឹងទទួលយកអត្ថប្រយោជន៍នេះ ឬក៏ឲ្យដៃគូអាជីវកម្មរបស់អ្នកជាអ្នកទទួលយកនូវអត្ថប្រយោជន៍នេះ?
This medication has made a big difference to me in that i do not get any side effects and the only thing that it really does is stop me from feeling so tired and sleepy during the day. Diese gebühren für cilacitre sind günstig, da sie in den verzeichnissen des clomiphene citrate nicht durch gebühren uniformly aufgeschoben werden. The first drug was clomiphene citrate, a derivative of clom.
We are looking to recruit a child who may show a different phenotype, and for whom an accurate diagnosis is important. L'île du nord de l'afrique Aţ Ţaraf noire, l'éthiopie, compte dix pays, d'abord les éthiopiens. Acheter cytotec en espagne et en français : qu'en a-t-il fait, à ce moment-là, d'une méthode pour faire évacuer les enfants?
ស្ថានភាពមានការផ្លាស់ប្តូរជានិច្ចហើយវាដល់ពេលហើយដើម្បីចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកសម្រាប់ឆ្នាំខាងមុខនេះ។ ដើម្បីឈានទៅកាន់ភាពជោគជ័យ អ្នកត្រូវតែដឹងអំពីនិន្នាការចុងក្រោយបំផុត។ ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុនក្នុងការបង្កើនដើមទុននៅពេលឈានដល់ឆ្នាំ ២០១៨។ ទាំងនេះគឺជានិន្នាការនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៤ដែលអ្នកគួរតែចាប់ផ្តើមធ្វើការផ្តោតទៅលើឲ្យបានឆាប់រហ័ស៖
#១ ការមកដល់របស់ Chatbots ដែលអ្នកត្រូវតែមានជំនាញក្នុងការប្រើប្រាស់
Chatbotsគឺជាកម្មវិធីរបស់កុំព្យូទ័រដែលគេបង្កើតឡើងសម្រាប់ធ្វើការសន្ទនាជាមួយនឹងអ្នកប្រើបា្រស់ជាពិសេសតាមរយៈប្រព័ន្ធអ៊ីនធើណេត។ បើសិនជាអ្នកមិនស្គាល់ Chatbotsនោះទេ អ្នកត្រូវតែរៀនពីរបៀបដែលបច្ចេកវិទ្យានេះអាចផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់ទីផ្សារនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ សេវាបម្រើអតិថិជនបានផ្លាស់ប្តូរពីការខលទូរស័ព្ទនិងអ៊ីម៉ែលទៅជាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជំនួសវិញ។ Chatbotsអាចជួយឲ្យអ្នកអាចឆ្លើយតបទៅកាន់អតិថិជនបានឆាប់រហ័សហើយអ្នកនឹងទទួលបានការពេញចិត្ត។ នេះជាមូលហេតុដែល Facebook Messenger bots ទទួលបានការពេញនិយមជាពិសេស។ ការដំឡើងវាគឺមានភាពសាមញ្ញណាស់ហើយអ្នកអាចធ្វើវាដោយមិនគិតថ្លៃ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកន្លែងសម្រាប់ទំនាក់ទំនងដ៏មានប្រជាប្រិយភាពសម្រាប់អតិថិជន។ វាចាំបាច់ណាស់ចំពោះគ្រប់អាជីវកម្មទាំងអស់ក្នុងការប្រើប្រាស់សេវាកម្មនេះ។ ចំណុចទាក់ទាញបំផុតនៃការប្រើប្រាស់ Chatbots គឺសមត្ថភាពក្នុងការផ្តល់ការភ្ជាប់បន្ទាន់ភ្លាមៗទៅកាន់អតិថិជន។ “Chatbots គឺតែងតែនៅជាមួយអតិថិជនគ្រប់ពេលវេលា” សម្តីរបស់លោក James Memije ស្ថាបនិកនៃ AccuServ Heating & Air Conditioning។
#២ ប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវតែផ្តោតទៅលើទូរស័ព្ទចល័តភាគច្រើន
Snapchat និង Instagram គឺសុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទម្រង់ផ្តោតទៅលើទូរស័ព្ទចល័តនិងនៅខណ:ដែល Instagram អាចភ្ជាប់ដំណើរការតាមរយៈកុំព្យូទ័រគឺមានអ្នកប្រើប្រាស់តិចជាងអ្នកដែលភ្ជាប់តាមរយ:ទូរស័ព្ទ។ Facebook ទទួលបានប្រាក់ចំណូល៨៤ភាគរយពីការផ្សព្វផ្សាយតាមរយៈទូរស័ព្ទដែលនេះបង្ហាញឲ្យឃើញថាភាគច្រើននៃអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺនៅលើទូរស័ព្ទរបស់ខ្លួន។
“មាតិកា(Content)ដែលអ្នកផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវរំលេចcalls-to-actionហើយអ្នកត្រូវចាំទុកក្នុងចិត្តថាមនុស្សដែលអ្នកផុសទៅដល់គឺជាអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ ពួកគេមានទូរស័ព្ទនៅក្នុងដៃស្រាប់ ដូច្នេះអ្នកគួរទាញយកឱកាសនិងបង្កើតមាតិកាដែលជម្រុញឲ្យគេធ្វើសកម្មភាព” Catherine Jacobs, COO នៃ McQuarries Hunter LLP។
Facebook ពីដំបូងឡើយគឺបង្កើតឡើងសម្រាប់ការប្រើប្រាស់នៅលើកុំព្យូទ័រ បន្ទាប់មកវាបានវិវត្តក្លាយជាការពេញនិយមប្រើប្រាស់នៅលើទូរស័ព្ទ។ និន្នាការនៃទូរស័ព្ទចល័តដែលគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងកាន់តែកើនឡើង ដូច្នេះចូរត្រៀមខ្លួនអ្នកឥឡូវនេះ។
#៣ កុំលុបបំបាត់ platforms ដោយសារតែវាមានលក្ខណៈពិសេសស្រដៀងគ្នា
វាមិនមែនជារឿងអាថ៌កំបាំងនោះទេដែល Facebook និង Instagram ចម្លងតាម Snapchat។ ឥឡូវនេះពួកវាមាននូវលក្ខណៈពិសេសស្រដៀងគ្នា ប៉ុន្តែគេមិនចាំបាច់ធ្វើឱ្យពួកវាដូចគ្នានោះទេ។ បើយើងមើលពីខាងក្រៅ ពួកវាហាក់ដូចជាមានភាពស្រដៀងគ្នាខ្លាំងរហូតដល់យើងអាចលុបចោលមួយណាក៏បាន ប៉ុន្តែ platform នីមួយៗក៏មានសមត្ថភាពនិងអ្នកប្រើប្រាស់ផ្សេងៗគ្នា។
“Snapchat គឺនៅតែជាជម្រើសដ៏ពេញនិយមជាងក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង នៅខណ:ដែល Instagram គឺជាជម្រើសថ្មីនៃបណ្តាញសង្គម។ Facebook គឺជាជម្រើសដែលប្រជាជនស្ទើរតែគ្រប់វ័យមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់។ ដូចនេះ ខណ:ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងបីនេះមានលក្ខណៈពិសេសដូចគ្នា វានៅតែមានការចូលចិត្តទៅតាមអ្នកប្រភេទប្រើប្រាស់ផ្សេងៗគ្នា” បកស្រាយដោយ Yosef Adelman, CEO នៃ Falcon Marketing។
នៅខណ:ដែលfeaturesអាចកាន់តែនឹងមានលក្ខណ:ស្រដៀងគ្នាច្រើនទៅនឹងplatformsនៃប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា។ អ្នកមិនអាចលុបចោលនូវច្រកនៃប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយដោយផ្អែកលើលក្ខណៈពិសេសតែម្យ៉ាងនោះទេ។ ការធ្វើបែបនេះអាចនាំឲ្យអ្នកបាត់បង់សមត្ថភាពរបស់អ្នកដើម្បីឈានទៅដល់អ្នកប្រើប្រាស់។
#៤ វីដេអូត្រូវតែក្លាយជាផ្នែកមួយនៃយុទ្ធសាស្រ្តមាតិការបស់អ្នក
អ្នករាល់គ្នាពិតជាដឹងស្រាប់ហើយថាវីដេអូគឺកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ហើយការដាក់ Facebook ads នៅក្នុងវីដេអូគឺកំពុងតែមានការទាក់ទាញនិងមានការចូលរួមកាន់តែច្រើន។ នៅពេលដែលអ្នកធ្វើវាបានល្អហើយ អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើននោះទេ។
“Snapchat ផ្អែកទៅលើមាតិកាវីដេអូយ៉ាងខ្លាំងដូចជា Stories របស់ Instagramដែរ វាជាការបង្ហាញថាមាតិកាជាវីដេអូកំពុងតែគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយសង្គមបច្ចុប្បន្ន។ អាជីវកម្មដែលរៀនយ៉ាងឆាប់រហ័សអំពីរបៀបផ្សព្វផ្សាយតាមរយៈមាតិកាវីដេអូនឹងទទួលបានជោគជ័យក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងអ្នកដែលមិនអើពើពីវាសោះ” សម្តីរបស់លោក Brain Gwinn, CEO នៃ Greenview Investment Partners។
ប្រភព៖ www.entrepreneur.com
