ឥរិយាបថអតិថិជនគឺជាការសិក្សាទៅលើមនុស្សម្នាក់ៗ ក្រុមមនុស្សឬស្ថាប័នណាមួយដើម្បីយល់ពីដំណើរការដែលពួកគេប្រើដើម្បីជ្រើសរើស ការពារ ប្រើប្រាស់ និងបោះបង់ផលិតផល សេវាកម្ម បទពិសោធន៍ ដើម្បីទុកជាគំនិតក្នុងការបំពេញតម្រូវការនិងការចង់បានរបស់ពួកគេ។ ក្នុងនាមជាអ្នកមានអាជីវកម្មណាមួយអ្នកមានសិទ្ធិក្នុងការប្រើប្រាស់វិធីផ្សេងៗក៏ដូចជាកត្តាមួយចំនួនដើម្បីធ្វើឲ្យការសម្រេចចិត្តក្នុងការជ្រើសរើសផលិតផលណាមួយរបស់អ្នកប្រើប្រាស់មានបម្រែបម្រួល។ កត្តាដែលមានឥទ្ធិពលបំផុតចំពោះអតិថិជនមានដូចខាងក្រោម ៖
Buy doxycycline hyclate 100mg buy online in australia. Les nouveautés qui apparaissent Shirone sont également appelées en ligne. It can also be used to reduce symptoms like hot flashes in women with diabetes who don't respond well to the usual treatments.
In 2000, it was selected as the most innovative biologics company in the world. The medication, nonchalantly or medication, is usually taken to increase fertility in women. For the indications in which a single-use device is indicated, this product is a single-use device.
១. យុទ្ធនាការក្នុងការធ្វើទីផ្សារ
ជាពិសេសគឺការផ្សព្វផ្សាយតែម្តង។ ការផ្សព្វផ្សាយមិនថាតាមសម្តីពីអ្នកលក់ផ្ទាល់ ប្រើប្រព័ន្ធអេឡិចត្រូនិច ប្រព័ន្ធអ៊ីនធឺរណែត ការចែកខិត្តប័ណ្ណ ឬដាក់ស្តង់ជាដើមគឺសុទ្ធតែជាការក្រើនរំឮកដល់អតិថិជនពីផលិតផលឬសេវាកម្មរបស់អ្នកមិនឲ្យគេភ្លេច គឺធ្វើយ៉ាងណាឱ្យគេនឹកឃើញពីផលិតផលរបស់អ្នកពេលដែលមានតម្រូវការចូលមកដល់។ មិនថាផលិតផលឬសេវាកម្មប្រភេទណាក៏ដោយ ទោះបីវាជាផលិតផលថែរក្សាសុខភាព ឬធានារ៉ាប់រងជាដើមក៏ការផ្សព្វផ្សាយនៅតែមានប្រសិទ្ធភាពដែរ។ ការធ្វើទីផ្សារគឺពិតជាសំខាន់ណាស់ដូចដែលយើងដឹងស្រាប់ហើយថា បើគេមិនទាំងស្គាល់យើងផងធ្វើដូចម្តេចទើបគេអាចសម្រេចចិត្តជ្រើសរើសយកផលិតផលឬសេវាកម្មរបស់យើងនោះ។ ហេតុនេះហើយទើបមានក្រុមហ៊ុនច្រើនណាស់ដែលចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការផ្សព្វផ្សាយ។ មួយវិញទៀតវាជាជំនាញមួយដែលត្រូវការអ្នកមានបទពិសោធន៍ត្រឹមត្រូវនិងមានភាពវ័យឆ្លាតក្នុងការធ្វើវា។លើសពីនេះទៅទៀតអ្នកលក់ក៏ចូលរួមចំណែកយ៉ាងធំក្នុងការបញ្ចុះបញ្ចូលអ្នកទិញឲ្យជ្រើសរើសយកផលិតផលណាមួយដែរបើទោះបីជាវាមិនមែនជាតម្រូវការរបស់គេក៏ដោយ។
២. កត្តាសេដ្ឋកិច្ច
នៅពេលដែលមានបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចកើតឡើងនោះនាំឲ្យតម្រូវការរបស់មនុស្សក៏ងាករេតាមហ្នឹងដែរ។ ប៉ុន្តែឥទ្ធិពលតិចឬច្រើនវាអាស្រ័យលើថាតើក្រុមមនុស្សប្រភេទណាមានការពាក់ព័ន្ធច្រើនជាងគេ។ ឧទាហរណ៍ដូចជាវិបត្តិសេដ្ឋកិច្ចពិភពលោកនៅកំឡុងឆ្នាំ២០០៨និង២០០៩នៅសហរដ្ឋអាមេរិចទាក់ទងនឹងបញ្ហាដីធ្លីដោយសារតែធនាគារធំមួយបានដួលរលំ វាបានប៉ះពាល់គួរសមដែរមកកាន់ប្រទេសកម្ពុជាដោយធ្វើឲ្យអ្នកវិនិយោគិនមិនសូវហ៊ានវិនិយោគនិងធ្វើឲ្យប្រជាជនបាត់បង់ចំណូលជាដើម។ យ៉ាងណាមិញថ្វីត្បិតតែវាប៉ះពាល់ខ្លាំងមកលើក្រុមមនុស្សវ័យកណ្តាលតែចំពោះវ័យក្មេងគឺមិនសូវឡើយ។ ម្យ៉ាងទៀតផលិតផលដែលគេតែងប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃគឺមិនសូវមានបញ្ហាចោទទេដូចជាម្ហូបអាហារ ទឹកភ្លើងជាដើម។ រីឯផលិតផលដែលមិនសូវចាំបាច់ឬមានទំនិញជំនួសដែលមានតម្លៃធូរថ្លៃជាងគីមានបញ្ហាច្រើនជាងគេកាលណាសេដ្ឋកិច្ចមិនអំណោយផល។
៣. ចំណូលចិត្តផ្ទាល់ខ្លួន
វាសម្តៅដល់ការចូលចិត្ត មិនចូលចិត្ត ការផ្តល់អទិភាពដល់របស់ណាមួយ និងអាចជារបស់ដែលយើងឲ្យតម្លៃ។ ភាគច្រើនអាជីវកម្មដែលទទួលរងឥទ្ធិពលប្រភេទនេះគឺការលក់សម្លៀកបំពាក់ ស្បែកជើង កាបូប វត្ថុអនុស្សាវរីយ៍ ចំណីអាហារជាដើមដែលកើតមានតម្រូវការមកឡើងតាមរយៈការចូលចិត្តរបស់បុគ្គល។ ដោយហេតុថាប្រទេសយើងជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរីនាំឲ្យអាជីវកម្មមានការប្រកួតប្រជែងច្រើន ហេតុនេះនាំឲ្យអតិថិជនមានសិទ្ធិសម្រេចចិត្តជ្រើសរើសយកអាជីវកម្មណាដែលត្រូវនឹងចំណូលចិត្តរបស់គេបំផុត។ បើទោះបីជាការផ្សព្វផ្សាយរបស់អ្នកល្អយ៉ាងណាតែបើអ្នកមិនបានសិក្សាឲ្យបានច្បាស់ពីចំណង់ចំណូលចិត្តរបស់ក្រុមអតិថិជនគោលដៅរបស់អ្នកក៏វាគ្មានប្រយោជន៍ដែរ។
៤. ឥទ្ធិពលពីក្រុម
ក្រុមនៅទីនេះសម្តៅដល់សមាជិកគ្រួសារ មិត្តភក្តិ មិត្តរួមការងារ សាច់ញាតិ អ្នកធ្លាប់ស្គាល់ ឬក៏សូម្បីតែសង្គមមនុស្សដែលគេរស់នៅ។ ជួនកាលអ្នកខ្លះជ្រើសរើសផលិតផលឬសេវាកម្មណាមួយតាមការមើលឃើញឬណែនាំរបស់ក្រុមពួកគេ។ ឧទាហរណ៍ដូចជាការចូលទៅញ៉ាំកាហ្វេនៅក្នុងហាងណាមួយគេតែងទៅជាមួយមិត្តភក្តិហេតុនេះបើមិត្តរបស់គេថាមិនចូលចិត្តទៅហាងណាគេប្រាកដជាបង្វែរចំណាប់អារម្មណ៍ទៅហាងផ្សេងដែរ។
៥. ទំហំនៃការទិញ
អ្នកប្រើប្រាស់តែងតែវិភាគទៅលើលទ្ធភាពដែលគេអាចចំណាយបានទៅលើការទិញទំនិញឬផលិតផលណាមួយ។ ឧទាហរណ៍ថាអតិថិជនចង់បានរ៉ូប១សម្រាប់ស្លៀកទៅញ៉ាំការប៉ុន្តែរ៉ូបដែលគេស្រលាញ់និងចង់បានវាមានតម្លៃហួសពីព្រំដែនលទ្ធភាពដែលគាត់អាចចំណាយបាន កត្តានេះអតិថិជនប្រាកដជាផ្លាស់ប្តូរចិត្តទៅជ្រើសរើសយកជម្រើសផ្សេងដែលចំណាយអស់តិចជាង។ ម្យ៉ាងវិញទៀតទំហំខ្នាតនៃផលិតផលដូចជាកម្រិតតូច មធ្យមឬកណ្តាល និងធំក៏ដូចគ្នាដែរ។ បើអតិថិជនត្រូវការតែបន្តិចបន្តួចហើយអ្នកមិនមានឲ្យពួកគេទេនោះវានឹងនាំឲ្យគេទៅជ្រើសរើសផលិតផលផ្សេងបាន។
៦. កត្តាវប្បធម៌ ប្រពៃណី សាសនា និងទំនៀមទម្លាប់
កាលណាគេរស់នៅក្នុងសង្គមណាមួយនោះគេប្រាកដជាទទួលបានឥទ្ធិពលវប្បធម៌ ប្រពៃណី សាសនា និងទំនៀមទម្លាប់ពីសង្គមនោះ។ វាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ដែលម្ចាស់អាជីវកម្មត្រូវតែសិក្សាស្វែងយល់មុនទៅបើកអាជីវកម្មនៅកន្លែងណាមួយ។ ឧទាហរណ៍ថាជនជាតិចាមគេមិនបរិភោគសាច់ជ្រូកទេហេតុនេះមិនគួរទៅបើកអាជីវកម្មលក់សាច់ជ្រូកឬលក់ចំណីអាហារដែលមានជាតិសាច់ជ្រូកនៅទីតាំងនោះឡើយ។
