spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងកន្លែងល្អបំផុត ដើម្បីអាចរៀនជំនាញថ្មីៗ

កន្លែងល្អបំផុត ដើម្បីអាចរៀនជំនាញថ្មីៗ

-

បច្ចេកវិទ្យាកាន់តែជឿនលឿន ហើយមនុស្សក៏កាន់តែត្រូវការដើម្បីសិក្សានូវជំនាញថ្មីៗផងដែរ ដោយមិនអាចរក្សានូវអ្វីដដែលៗបានឡើយ ពីព្រោះអ្នកអាចនឹងដើរមិនទាន់សម័យកាលនាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក៏កាន់តែមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការសិក្សានូវជំនាញថ្មីៗដោយមិនចាំបាច់ទៅសាលាផ្ទាល់ ដោយអាចសិក្សានៅផ្ទះតាមប្រព័ន្ធអនឡាញបាន។ ដូច្នេះខាងក្រោមនេះ យើងក៏នឹងបង្ហាញនូវគេហទំព័រល្អៗមួយចំនួនដែលអ្នកអាចជ្រើសរើសដើម្បីសិក្សានូវជំនាញថ្មីៗបានតាមរយៈអនឡាញ។

1. Udemy

Udemy មានវគ្គបណ្តុះបណ្តាលជាវីដេអូចំនួន 183,000 ដោយផ្ដោតលើជំនាញដែលមានចាប់ពីការរចនា ផ្នែកតន្ត្រី ការថតរូប IT កម្មវិធី និងអាជីវកម្ម។ លើសពីនេះ មិនថាអ្នកចង់ពង្រឹងជំនាញ ផ្នែក Photoshop ឬអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកក្នុងការសរសេរកម្មវិធី និង machine learning នោះទេ គេហទំព័រនេះពិតជាមានវគ្គសិក្សាដែលអ្នកត្រូវការជាច្រើន ដើម្បីឆ្ពោះទៅការសម្រេចបាននូវគោលដៅអាជីពរបស់អ្នក។

គេហទំព័រ Udemy: https://www.udemy.com/

2. Coursera

គេហទំព័រ Coursera ផ្តល់ជូននូវវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើនប្រភេទ ដោយក្នុងនោះក៏មានថ្នាក់សិក្សាដែលមានការគាំទ្រដោយសាកលវិទ្យាល័យនានា ដែលអាចផ្ដល់នូវសញ្ញាបត្រជូនអ្នកក្រោយពីបញ្ចប់ការសិក្សា និងផ្ដល់វគ្គសិក្សាផ្សេងទៀតដើម្បីបង្កើនជំនាញរបស់អ្នក។ វគ្គសិក្សានីមួយៗភាគច្រើនផ្ដោតលើ វិទ្យាសាស្ត្រកុំព្យូទ័រ ឬទិន្នន័យ អាជីវកម្ម IT និងការអភិវឌ្ឍន៍ខ្លួនឯង។

គេហទំព័រ Coursera: https://www.coursera.org/

3. Skillshare

ការផ្តល់ជូនវគ្គសិក្សារបស់ Skillshare បានបញ្ចូលនូវកម្មវិធីរាប់ពាន់ ដោយអាចជួយអ្នកក្នុងការអភិវឌ្ឍផ្នែកអាជីវកម្ម បច្ចេកវិទ្យា និងជំនាញច្នៃប្រឌិតជាច្រើន ក្នុងនោះក៏មានវគ្គសិក្សាវិទ្យាសាស្ត្រទិន្នន័យ និងការអភិវឌ្ឍន៍ទូរស័ព្ទទៅទីផ្សារ ភាពជាសហគ្រិន និងការរចនាក្រាហ្វិក។ បន្ថែមពីនេះ វគ្គសិក្សារបស់ Skillshare ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ជំនាញដោយផ្ដោតលើសិស្សនិស្សិត។

គេហទំព័រ Skillshare: https://www.skillshare.com/

4. LinkedIn Learning

LinkedIn Learning គឺជាគេហទំព័រដែលផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលច្រើនជាង 10,000 ដើម្បីឱ្យសិស្សនិស្សិតទទួលបាននូវជំនាញថ្មីៗស្របតាមតម្រូវការរបស់ពួកគេ។

គេហទំព័រ LinkedIn Learning: https://www.linkedin.com/learning/

5. Alison

Alison ផ្ដល់នូវថ្នាក់សិក្សាអនឡាញឥតគិតថ្លៃជាច្រើន ដោយវគ្គសិក្សានីមួយៗផ្ដោតលើបច្ចេកវិទ្យា ភាសា វិទ្យាសាស្ត្រ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញផ្ទាល់ខ្លួន ជំនាញទន់ ភាពជាសហគ្រិន និងជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ គេហទំព័រនេះក៏ផ្តោតលើអ្នកសិក្សាគ្រប់ប្រភេទ ចាប់ពីអ្នកជំនាញ អ្នកគ្រប់គ្រង រហូតដល់គ្រូបង្រៀន និងអ្នកធ្វើការឯករាជ្យ។ អ្នកក៏អាចស្វែងរកវគ្គសិក្សាតាមអាជីពដែលអ្នកមាន ឬចង់ស្វែងរកវគ្គសិក្សាផ្សេងទៀតដែលអ្នកគិតថាមានប្រយោជន៍បំផុតសម្រាប់អ្នកបានផងដែរ។

គេហទំព័រ Alison: https://alison.com/

6. Codecademy

Codecademy ផ្តល់ទាំងវគ្គសិក្សាឥតគិតថ្លៃ និងការបង់ប្រាក់ ដែលជួយអ្នកប្រើប្រាស់ក្នុងការអភិវឌ្ឍជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហើយក៏មានវគ្គសិក្សាដែលបង្រៀនអ្នកពីរបៀបសរសេរកូដផងដែរ។

គេហទំព័រ Codecademy: https://www.codecademy.com/

7. Masterclass

ប្រសិនបើអ្នកពិតជាចង់រៀនពីអ្នកជំនាញដើម្បីពង្រឹងជំនាញថ្មីៗរបស់អ្នក នោះ Masterclass គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ដោយក្នុងនោះវគ្គសិក្សានឹងបង្រៀនដោយ Gordon Ramsay, Neil Gaiman, និងChris Voss។

គេហទំព័រ MasterClass: https://www.masterclass.com/

8. FutureLearn

FutureLearn ភាគច្រើនសម្បូរទៅដោយវគ្គសិក្សាដោយឥតគិតថ្លៃស្ទើរទាំងស្រុង។ អ្នកអាចស្វែងរកប្រភេទវគ្គសិក្សាជាច្រើនដែលបង្រៀនដោយសាកលវិទ្យាល័យ និងក្រុមហ៊ុនល្អៗជាច្រើន ដែលផ្ដោតលើជំនាញ ដូចជាអាជីវកម្មអេឡិចត្រូនិច ការគ្រប់គ្រង សិល្បៈច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ ច្បាប់ IT វិទ្យាសាស្ត្រកុំព្យូទ័រ ការថែទាំសុខភាព វិស្វកម្ម នយោបាយ ចិត្តវិទ្យា និងជាច្រើនទៀត។

គេហទំព័រ FutureLearn:

https://www.futurelearn.com/courses?filter_availability=upcoming

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ