spot_img
spot_img
Homeធុរកិច្ចគ្រប់គ្រងការងារទាំង21 របស់ HR នាពេលអនាគត

ការងារទាំង21 របស់ HR នាពេលអនាគត

-

នៅក្នុងរយៈពេល 5 – 10 ឆ្នាំទៀត មុខងារ HR ដែលយើងនិយាយជាភាសាខ្មែរថា ផ្នែកធនធានមនុស្ស នឹងបន្ថែមនូវកិច្ចការងារជាច្រើនទៀតនៅក្នុងយុគសម័យថ្មី ដូច្នេះថ្នាក់ដឹកនាំ និង HR ទាំងអស់​ត្រូវតែសិក្សាឈ្វេងយល់ និងស្គាល់ឱ្យបានច្បាស់អំពីការងារទាំង21 ខាងក្រោម ដែលនឹងមានជាចាំបាច់សម្រាប់ HR ទាំងអស់ ដើម្បីទទួលបានភាពរីកចម្រើនក្នុងអង្គភាព។

1. Strategic HR Business Continuity Director

សំដៅលើ ការរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស ដើម្បីជំនួយឱ្យផលិតភាពការងារកាន់តែខ្ពស់ ការប្រតិបត្តិការងារ ការទំនាក់ទំនងគ្នាក្នុងការបំពេញកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់តំណែង និងតាមដានស្ថានភាពជាក់ស្ដែងដើម្បីពង្រឹងឱ្យមានភាពប្រសើរ។

2. Chatbot and Human Facilitator

សំដៅលើ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទំនាក់ទំនង ការសម្របសម្រួល និងងាយស្រួលក្នុងការគ្រប់គ្រងក្រុមការងារបានគ្រប់ស្ថានភាព ថែមទាំងរក្សាផលិតភាពការងារ។ ក្នុងនោះ HR អាចបង្កើតឱ្យមានការផ្ញើសារស្វ័យប្រវត្តិ ដើម្បីឱ្យក្រុមការងារបានប្រើប្រាស់ក្នុងផ្ញើទៅកាន់អ្នកពាក់ព័ន្ធទាំងអស់។

3. HR Data Detective

សំដៅលើ ការផ្តល់នូវការយល់ដឹង និងការវិភាគដល់ CEO CFO COO និងCIO ជាដើម ដើម្បីធានាបាននូវផលិតភាពការងារ​និងមានដំណើរការល្អ។

4. Algorithm bias Auditor

សំដៅលើ ការបង្កើតឱ្យមានប្រព័ន្ធដោះស្រាយបញ្ហាអ្វីមួយដោយមានភាពយុត្តិធម៌ស្របច្បាប់ មានគុណតម្លៃ អាចត្រួតពិនិត្យកិច្ចសន្យាសំខាន់ៗ វិភាគការលក់ ការជ្រើសរើសបុគ្គលិក និងដោះស្រាយបញ្ហាប្រកបដោយក្រមសីលធម៌។

5. Human Bias Officer

សំដៅលើ ការបង្កើតឱ្យមានវប្បធម៌មួយដែលគ្មានភាពលំអៀងទៅតាមមុខតំណែងក្នុងអង្គភាព ដោយធានាថា រាល់ការប្រព្រឹត្តរបស់បុគ្គលិកត្រូវតែមានភាពយុត្តិធម៌ ដោយគ្មានការរើសអើងឬគិតពីពូជសាសន៍ សាសនា ជនជាតិ ភេទ អាយុ វប្បធម៌ ឬស្ថានភាពសេដ្ឋកិច្ចឡើយ។

6. Work From Home Facilitator

សំដៅលើ ការមានសមត្ថភាពគ្រប់គ្រង និងសម្របសម្រួលក្រុមការងារឱ្យមានផលិតភាពការងារ ទោះបីជាកំពុងធ្វើការនៅផ្ទះក៏ដោយ។

7. Future of work leader

សំដៅលើ ការវិភាគការងារ ការមានសមត្ថភាពខ្លាំងក្នុងការបង្កើតឱ្យមានយុទ្ធសាស្រ្តលើផ្នែកធនធានមនុស្ស ដោយអាចសម្លឹងឃើញពីបញ្ហា ឱកាសថ្មី តួនាទីថ្មី និងការការពារ ដើម្បីបំពេញតម្រូវការនៅក្នុងអាជីវកម្មនាពេលអនាគត ដូចជាបច្ចេកវិទ្យា ភូមិសាស្រ្តនយោបាយ ច្បាប់ និងការប្រកួតប្រជែងជាដើម។ បន្ទាប់មក អាចធ្វើអន្តរកម្មយ៉ាងទូលំទូលាយជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ អតិថិជននិងការរំពឹងទុក ដើម្បីស្វែងយល់ពីអនាគតរបស់ពួកគេឱ្យកាន់តែច្បាស់។

8. Second Act Coach

សំដៅលើ ការជួយក្រុមការងារក្នុងការរៀបចំផែនការនិងការកំណត់សកម្មភាពឡើងវិញលើការផ្លាស់ប្ដូរទាំងមុខតំណែង តួនាទី និងអាជីពការងាររបស់បុគ្គលិក ដើម្បីឱ្យបុគ្គលិកទាំងអស់មានការត្រៀមទុកមុនក្នុងការចាប់ផ្ដើមធ្វើសកម្មភាពថ្មី ក្រោយពីជួបវិបត្តិកូវីត ឬបញ្ហាណាមួយដែលរងផលប៉ះពាល់ខ្លាំងនៅក្នុងអង្គភាព។

9. Gig Economy Manager

សំដៅលើ ការបង្កើតនូវប្បធម៌រួម រចនាសម្ព័ន្ធក្រុមការងារ ដោយធ្វើយ៉ាងណាឱ្យដំណើរការងារមានភាពរលូនស្របតាមទេពកោសល្យរបស់បុគ្គលិក មានការផ្លាស់ប្ដូរតួនាទីតាមការកំណត់ជាក់លាក់ បង្កើនឆន្ទៈ គុណតម្លៃ និងជំរុញទឹកចិត្តរបស់បុគ្គលិកគ្រប់ផ្នែកឱ្យកាន់តែមានភាពរីកចម្រើនលើការងារ។

10. Human Machine Teaming Manager

សំដៅលើ ការមានសមត្ថភាពធ្វើឱ្យមានកិច្ចសហការរវាងមនុស្ស និងម៉ាស៊ីនបច្ចេកវិទ្យា ដើម្បីផលជាប្រយោជន៍លើសមត្ថភាពក្រុមការងារ ដំណើរការធ្វើការជាលក្ខណៈប្រព័ន្ធ និងគោលដៅរួមរបស់អង្គភាពទាំងមូល។

11. University 4 Life Coordinator

សំដៅលើ កម្មវិធីបច្ចេកវិទ្យា Uni4Life AI ក្នុងការប្រមូលទិន្នន័យអ្នករៀនអស់មួយជីវិត។ ហើយកម្មវិធីនេះ ធ្វើឱ្យមនុស្សមានភាពងប់ងល់នឹងការរៀនសូត្រ និងទទួលបានជំនាញថ្មីៗ ព្រមទាំងណែនាំពីរបៀបរៀន លើកម្មវិធីផ្សេងៗដែលល្អបំផុតទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ។ ដូច្នេះ HR មានទំនួលខុសត្រូវខ្លាំង ក្នុងការជួយដល់ក្រុមការងារក្នុងពង្រឹងសមត្ថភាព និងណែនាំការរៀនថ្មីៗតាមកម្មវិធីនេះ តាមរបៀបរៀងៗខ្លួនជាដើម។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ