បន្តពីភាគ1 ស្ដីអំពី ការងារដែល HR នឹងមានជាចាំបាច់នាពេលអនាគត ដូច្នេះម្ចាស់អាជីវកម្ម និងអ្នកដែលកំពុងធ្វើការងារផ្នែកនេះ ត្រូវតែឈ្វេងយល់បន្ថែមលើការងារទាំងនោះ។
12. Head of Business Behavior
សំដៅលើ ការមានសមត្ថភាព និងបង្កើតឱ្យមានបច្ចេកវិទ្យានៅកន្លែងធ្វើការ ដើម្បីអាចយល់ដឹងអំពីអាកប្បកិរិយារបស់បុគ្គលិកទាំងអស់។
13. Workplace Environment Architect
សំដៅលើ ការបង្កើតកន្លែងធ្វើការប្រកបដោយភាពរីករាយ និងមានសុខភាពល្អ សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ដោយកន្លែងធ្វើការត្រូវបានរចនាឡើងដោយភ្ជាប់នឹងការរស់នៅជាមួយពិភពធម្មជាតិ និងបណ្តុះទម្លាប់សុខភាពដល់ក្រុមការងារ។
14. Climate Change Response Leader
សំដៅលើ មេដឹកនាំ ឬប្រធានធនធានមនុស្ស មានតួនាទីឆ្លើយតបនឹងបម្រែបម្រួលនៃការផ្លាស់ប្ដូរនានា ដូចជាតេស្តសមត្ថភាពទេពកោសល្យរបស់ក្រុមការងារជារៀងរាល់ខែ បន្តឈ្វេងយល់ពីគូប្រកួតប្រជែង និងជាច្រើនទៀតដែលនឹងអាចកើតមាននៅក្នុងអង្គភាព។ បន្ទាប់មកត្រូវកសាងយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព និងមានទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានភាពល្អទៅតាមសម័យកាល។
15. Genetic Diversity Officer
សំដៅលើ ការមានការយល់ដឹងខ្លាំងលើផ្នែកជីវវិទ្យា និងហ្សែន ដើម្បីជួយក្រុមការងារ និងអង្គភាពកាន់តែរីកចម្រើន តាមរយៈជួយក្រុមការងារឱ្យស្គាល់ខ្លួនឯងច្បាស់ ដើម្បីអាចហ្វឹកហាត់សមត្ថភាពឱ្យខ្លាំង និងការពារនូវហានិភ័យនានា។ នៅពេលបុគ្គលិកខ្លាំង នាំឱ្យអង្គភាពក៏កាន់តែរីកចម្រើន។
16. VR Immersion Counselor
សំដៅលើ ការមានសមត្ថភាពយល់ដឹងពីការប្រើបច្ចេកវិទ្យា VR បន្ទាប់មកអាចធ្វើជាទីប្រឹក្សា ដើម្បីពង្រឹងផែនការ ពង្រីកឱ្យមានការបណ្ដុះបណ្ដាល និងសហការគ្នាដើម្បីធ្វើកិច្ចការឱ្យកាន់តែមានផលិតភាពជាដើម។
17. Human Network Analyst
សំដៅលើការមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធរៀបចំការវិភាគពីដំណើរការធ្វើការរបស់មនុស្ស ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពការងារបុគ្គលិក ងាយស្រួលទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ និងស្គាល់ច្បាស់ពីអាកប្បកិរិយារបស់ក្រុមការងារ (ចេះប្រើ ONA= organizational network analysis)។
18. Distraction Prevention Coach
សំដៅលើ ការមានសមត្ថភាពធ្វើជាគ្រូបង្វឹកដើម្បីការពារការរំខាននានានៅក្នុងអង្គភាព ដើម្បីបង្កើនផលិតភាពការងារ និងចំណេញពេលវេលាច្រើន តាមរយៈ៖
ទី1. ការពង្រឹងលើការវាយតម្លៃក្រុមការងារជាលក្ខណៈបុគ្គល ឬជាក្រុម
ទី2. បង្រៀនឱ្យក្រុមការងារចេះគ្រប់គ្រងភាពស្រ្តេស ការរំខាន ការខាតពេលច្រើនក្នុងការអានសារនានា និងអាចបង្កើតការផ្ដោត ផលិតភាពការងារ ហើយមានប្រសិទ្ធភាព
ទី3. ដំណើរការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីបំពេញការងារ ដោយមានភាពស្ងៀមស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ថែមទាំងមិនរំខានដល់អ្នកដទៃនៅក្នុងអង្គភាព
19. Director of well Being
សំដៅលើ ការមានសមត្ថភាពរៀបចំយុទ្ធសាស្រ្តដើម្បីរក្សាបុគ្គលិកខ្លាំងៗ បង្កើនផលិតភាពការងារ បុគ្គលិកគ្មានការធុញថប់នឹងការងារ និងមានការចូលរួមពីបុគ្គលិកបានគ្រប់ស្ថានភាព ទោះបីជាអង្គភាព ទទួលរងផលប៉ះពាល់ពីអ្វីក៏ដោយ ដូចជាជំងឺកូវីត 19 ជាដើម។ គោលបំណងនៅក្នុងតំណែងនេះ គឺការអាចជំរុញឱ្យមានវប្បធម៌នៃការប្រាស្រ័យទាក់ទងគ្នាល្អ និងមានភាពស្មោះត្រង់ដើម្បីបង្កើតផលិតភាពការងារ មុខងារ និងបរិយាកាសវិជ្ជមានសម្រាប់បុគ្គលិកគ្រប់រូបនៅក្នុងអង្គភាព។
20. Chief Purpose Planner
សំដៅលើ ការរៀបចំផែនការដោយមានគោលបំណងច្បាស់លាស់ ដើម្បីងាយស្រួលបំពេញកិច្ចការងារឱ្យមានប្រសិទ្ធភាព យល់ច្បាស់ពីអ្វីដែលអង្គភាពចង់បាន និងធ្វើឱ្យក្រុមការងារមានទំនួលខុសត្រូវ យល់ពីតួនាទីផ្ទាល់ខ្លួនជាដើម។ លើសពីនេះ ងាយស្រួលក្នុងការធ្វើយុទ្ធសាស្រ្តទីផ្សារឱ្យត្រូវនឹងអ្វីដែលចង់បាន។
21. Employee Enablement Coach
សំដៅលើ ការមានសមត្ថភាពជួយក្រុមការងារឱ្យកាន់តែមានសមត្ថភាពខ្លាំង ដូច្នេះអ្នកធនធានមនុស្ស ត្រូវផ្ដល់អ្វីដែលលើសពីអត្ថប្រយោជន៍ដូចជាប្រាក់លើកទឹកចិត្ត និងរង្វាន់ផ្សេងៗ ប៉ុន្តែត្រូវផ្ដោតលើការបង្កើនសមត្ថភាពឱ្យមានភាពប្រសើរជាងមុន ការទទួលស្គាល់ពីគុណតម្លៃ និងលើកកម្ពស់ការចូលរួមរបស់ក្រុមការងារនៅក្នុងសកម្មភាពសង្គម និងផ្ដល់ឱកាសឱ្យពួកគេមានក្ដីស្រមៃ គោលដៅជីវិតផ្ទាល់ខ្លួន ថែមទាំងមានការច្នៃប្រឌិត។