១- ទឹកខ្មេះជាអាស៊ីតដែលខ្លាំងជាគេដែលគេបានដឹងក្នុងសម័យបុរាណ។
២- សត្វត្រីដូហ្វាំង និងត្រីបាឡែន ជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះដែលមិនផឹកទឹក។
៣- ក្នុងញាណទាំងអស់ឃានវិញ្ញាណមានទំនាក់ទំនងជិតជាងគេបង្អស់ទៅនឹងប្រព័ន្ធចងចាំ។
៤- ថ្លើមជាសរីរាង្កតែមួយគត់ដែលអាចលូតលាស់មកវិញបានទាំងស្រុង។
៥- សត្វសេះសមុទ្រឈ្មោលអាចមានផ្ទៃពោះបាន។
៦-វាត្រូវការរយៈពេលដល់ទៅ ៥០,០០០ ឆ្នាំសម្រាប់ដបប្លាស្ទិកដើម្បីចាប់ផ្តើមបំបែកធាតុ (ពុកផុយ) ។
៧- សត្វខ្លាឃ្មុំទឹកកកអាចរត់ក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយលោតបានកម្ពស់ប្រមាណ ២ ម៉ែត្រ ។
៨- ពពកហោះខ្ពស់នៅពេលថ្ងៃជាងពេលយប់ ។
៩- ផែនដីត្រូវបានគេប៉ាន់ប្រមាណថាមានអាយុកាល ៤,៥៥ ពាន់លានឆ្នាំ។
១០- បេះដូងមនុស្សមានសំពាធគ្រប់គ្រាន់ក្នុងការច្របាច់ឈាមឲ្យបាញ់ទៅលើបានកម្ពស់ដល់ទៅជាង ៩ ម៉ែត្រ។