នាព្រឹកថ្ងៃទី12 ខែវិច្ឆិការនេះ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 12 ដល់ 13 ខែវិច្ឆិការ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយនេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី40និង41 នេះ លោក បៃដិន នឹងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាយូរអង្វែងរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈភាពអាស៊ាន កសាងនូវភាពជោគជ័យដែលបានមកពីកិច្ចប្រជុំពិសេសជាប្រវត្តិសាស្រ្តរវាងអាមេរិក និងអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាកន្លងទៅ ហើយនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន។
បន្ថែមពីនេះ លោកបៃដិននឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជនរួមបញ្ចូលគ្នាចំនួន 1ពាន់លាន។ លោកប្រធានាធិបតី ចូ បៃឌិន ក៏បានកំណត់យកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាចំណុចស្នូលនៃគោលនយោបាយការបរទេស។ សូម្បីតែការឃោសនារបស់លោកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋមេរិកដែលទើបតែកន្លងទៅពីរថ្ងៃនេះ លោកបានកំណត់យកសារនយោបាយផ្តោតលើលទ្ធប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងភាពជ្រុលនិយម និងទ្រឹស្តីលាបពណ៌នៅសហរដ្ឋអាមេរិក។
ចុះចំណែកប្រទេសកម្ពុជាយើងវិញ តើនឹងអាចទាញបានប្រយោជន៍អ្វីខ្លះពីវត្តមានរបស់ប្រធានាធិបតីអាមេរិកមកភ្នំពេញ?
ទស្សនាវីដេអូនេះ៖ https://www.youtube.com/watch?v=xNn8D3AXcHY