សហគ្រិនគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមរបៀបរបស់គេហើយតែងតែមានទម្លាប់គួរឲ្យទាក់ទាញព្រោះទម្លាប់អាចជួយគេឲ្យសម្រេចគោលដៅ ផ្តល់ការលើកទឹកចិត្ត មិនខ្ជះខ្ជាយពេល និងធ្វើឲ្យជីវិតកាន់តែប្រសើរ។ ការចាប់ផ្តើមថ្ងៃថ្មីនៅពេលព្រឹកគឺសំខាន់។ ដូចនេះដើម្បីធ្វើឲ្យប្រាកដថាអ្នកចាប់ផ្តើមពេលព្រឹកត្រឹមត្រូវ នេះជាទង្វើទាំង៦យ៉ាងដែលសហគ្រិនគួរធ្វើមុនម៉ោង៧ព្រឹក៖
- ការក្រោកឡើង៖ ការក្រោកឡើងមុនម៉ោង៧ព្រឹកធ្វើឲ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការឆែកមើលព័ត៌មាន ប្រមូលគំនិត និងធ្វើលំហាត់ប្រាណជាដើម ជាពិសេសវាធ្វើឲ្យអ្នកមិនប្រញាប់ប្រញាល់ទៅធ្វើការពេក។
- ចៀសវាងការប្រើទូរស័ព្ទ៖ ការប្រើទូរស័ព្ទពេលព្រឹកអាចបំផ្លាញអ្នកពេញមួយថ្ងៃព្រោះអ្នកអាចនឹងទទួលបានសារមិនល្អឬអ៊ីមែលដែលធ្វើឲ្យអ្នកខឹងឬខូចអារម្មណ៍។ វារារាំងអ្នកពីការជ្រើសអ្វីដែលសំខាន់សម្រាប់បំពេញមុនគេនៃថ្ងៃរបស់អ្នក។
- ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណធ្វើឲ្យខួរក្បាលរបស់អ្នកស្រស់ស្រាយ កាត់បន្ថយេស្រ្តស និងជួយប្រព័ន្ធក្នុងរាងកាយអ្នក ជាពិសេសធ្វើឲ្យអ្នកផ្តោតទៅលើអ្វីដែលអ្នកចង់សម្រេចក្នុងថ្ងៃនេះ។
- ទទួលទានអាហារសុខភាព៖ អាហារពេលព្រឹកគឺសំខាន់ជាងគេសម្រាប់ជួយបំពេញសម្ថភាពនៃខួរក្បាលនិងរាងកាយ។ អ្នកគួរទទួលទានអាហារដែលផ្ទុកវីតាមីន បន្លែ ឬផ្លែឈើ។
- ដាស់ស្មារតី៖ ពេលព្រឹកគឺជាពេលដែលអ្នកមិនចង់ចាកចេញពីគ្រែឬកន្លែងគេង ប៉ុន្តែវាជាទម្លាប់អាក្រក់មួយដែលអាចធ្វើឲ្យការតាំងចិត្តរបស់អ្នកបាត់បង់។ នេះជាមូលហេតុដែលសហគ្រិនតែងទម្លាប់ធ្វើសកម្មភាពដែលជួយដាស់ស្មារតីនៅពេលព្រឹក មិនថាជាការអានសៀវភៅ ចងចាំទ្រឹស្តីជម្រុញទឹកចិត្ត ធ្វើការងារដែលចូលចិត្ត ឬសរសេរគំនិតនិងបទពិសោធន៍នៅក្នុងសៀវភៅជាដើមដែលជួយឲ្យពួកគេមានអារម្មណ៏ជ្រះថ្លា។
- ដាក់គោលដៅនិងអ្វីដែលសំខាន់៖ អ្នកគួររៀបចំគោលដៅសម្រាប់ពេលខាងមុខ។ អ្នកគួរធ្វើការងារចាំបាច់ឬលំបាកមុនគេបង្អស់ដោយគិតពីរបៀបក្នុងការសម្រេចវាឲ្យបាន។ អ្នកមិនត្រូវពន្យារពេលទេព្រោះបើមិនដូច្នោះវានឹងធ្លាក់ទៅដល់ថ្ងៃស្អែក។