ដើម្បីចៀសផុតពីកំហុសឆ្គងនានា និងពង្រឹងការដឹកនាំផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំង ដូច្នេះអ្នកដឹកនាំសម័យថ្មី គួរតែសិក្សាឈ្វេងយល់បន្ថែម ដើម្បីកែតម្រូវកំហុស និងការពារកុំឱ្យមានកំហុសឆ្គងទាំងនោះកើតឡើងបន្តទៀត។ កំហុសទាំងនោះ រួមមាន៖
1. មិនផ្ដោតលើផ្ទៃខាងក្នុងឱ្យខ្លាំង
សំដៅលើការមិនចេះរក្សាក្រុមការងារខ្លាំងៗនៅក្នុងអង្គភាពនិងធ្វើឱ្យប្រព័ន្ធការងារផ្ទៃខាងក្នុងមានភាពទន់ខ្សោយ ដោយភាគច្រើនថ្នាក់ដឹកនាំបានបង្កើតនូវកំហុសដូចជា៖
- មិនចំណាយពេលវេលាជាមួយក្រុមការងារតាមពេលកំណត់ណាមួយ
- មិនផ្ដោតលើការពង្រឹងសមត្ថភាពនិងភាពប៉ិនប្រសប់របស់បុគ្គលិកឱ្យកាន់តែខ្លាំង
- មិនចេះប្រើប្រាស់ធនធានខាងក្នុងឱ្យត្រូវនឹងសមត្ថភាព ភាពប៉ិនប្រសប់របស់ក្រុមការងារម្នាក់ៗ
- មិនជួយផ្ដល់យោបល់ និងកែតម្រូវឱ្យមានភាពប្រសើរឡើងលើភារកិច្ចរបស់បុគ្គលិក
- មិនជំរុញឱ្យបុគ្គលិកចូលរួមចំណែកផ្ដល់យោបល់ដោះស្រាយបញ្ហានានា
- ផ្ដល់ការងារលើសកម្លាំង និងកេងចំណេញពេលវេលាផ្ទាល់ខ្លួនរបស់បុគ្គលិក
- មិនជំរុញលើកទឹកចិត្តក្រុមការងារ
- ចូលចិត្តបញ្ជា មិនចូលចិត្តដឹកនាំ ដោយតាំងខ្លួនជាថៅហ្វាយនាយពេក
- មិនផ្ដល់ឱកាសថ្មីៗឱ្យបុគ្គលិក
- មិនយល់ច្បាស់ពីស្ថានភាពជាក់ស្ដែងនៅក្នុងអង្គភាពទាំងមូល
- មិនរៀបចំឱ្យមានរចនាសម្ព័ន្ធការងារមានភាពជាក់លាក់
- គ្មានផែនការច្បាស់លាស់សម្រាប់ក្រុមការងារទាំងមូល
2. ភាពជាអ្នកដឹកនាំខ្សោយ
អ្នកដឹកនាំមួយចំនួន បានភ្លេចពង្រឹងខ្លួនឯងឱ្យមានជំនាញភាពជាអ្នកដឹកនាំ។ ជំនាញនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំគ្រប់រូប ពីព្រោះវាជួយពង្រឹងគុណភាពក្នុងការដឹកនាំ ដូចជា៖
- បង្កើនប្រសិទ្ធភាពនៃការទំនាក់ទំនងជាមួយក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់
- ជាអ្នកជំរុញទឹកចិត្តដើម្បីបំពេញកិច្ចការងារបានយ៉ាងល្អ
- ជាអ្នកសម្រេចចិត្ត មានភាពច្នៃប្រឌិត និងមានទំនួលខុសត្រូវខ្ពស់
- អាចដោះស្រាយបានគ្រប់បញ្ហានៅនឹងចំពោះមុខ
- មានភាពបទបែនខ្ពស់
- ជាអ្នកកំណត់គោលដៅ ទស្សនវិស័យ និងលទ្ធផលរំពឹងទុកដ៏ល្អ ហើយមានភាពច្បាស់លាស់អាចទុកចិត្តបាន
- ជាអ្នកបណ្ដុះបណ្ដាល និងត្រួសត្រាយផ្លូវបុគ្គលិកឱ្យមានប្រសិទ្ធផលការងារខ្ពស់ និងមានភាពរីកចម្រើននៅក្នុងជីវិត
- មានសមត្ថភាពធ្វើឱ្យក្រុមការងារយល់ច្បាស់ពីអ្វីដែលពួកគេនឹងឆ្ពោះទៅមុខដើម្បីសម្រេចបាននូវលទ្ធផលរួម
- និងមានជំនាញទន់ជាច្រើនទៀត ដែលអាចប្រើប្រាស់ជាប្រយោជន៍នៅក្នុងការដឹកនាំឱ្យមានគុណភាពកាន់តែខ្ពស់។
3. គ្មានភាពជាសហគ្រិន
ប្រសិនបើអ្នកដឹកនាំ គ្មានភាពជាសហគ្រិនទេ នឹងបង្កបញ្ហាដូចជា ៖
- ផ្ដោតតែលើរឿងធ្វើអាជីវកម្ម និងរកប្រាក់ចំណូល
- គ្មានគំនិតបង្កើតថ្មី និងគ្មានគំនិតច្នៃប្រឌិត
- មិនហ៊ានប្រថុយ
- មិនហ៊ានប្រឈមមុខនឹងបញ្ហា និងគ្មានដំណោះស្រាយ
- មានចិត្តចង្អៀត
- គ្មានភាពបទបែន
- មិនស្គាល់ពីផលិតផលសេវាកម្មរបស់ខ្លួនបានច្បាស់
- មិនយល់ច្បាស់ តើត្រូវធ្វើបែបណាទើបមានជំនាញភាពជាអ្នកដឹកនាំដែលមានគុណភាពខ្ពស់?
- មិនចេះមើលឱកាស និងមិនចេះចាប់យកឱកាសនានា
- ជួយសេដ្ឋកិច្ចជាតិ និងជួយមនុស្សជុំវិញ តាមរយៈការផ្ដល់ប្រាក់ចំណូល និងផ្ដល់ឱកាសការងារ
- រិះរកអ្វីថ្មីៗ ដើម្បីបំពេញតម្រូវការរបស់មនុស្ស
- គ្មានទស្សនវិស័យ និងគ្មានការរៀបចំផែនការសកម្មភាពច្បាស់លាស់
- មិនចេះជំរុញលើកទឹកចិត្តខ្លួនឯងក្នុងការធ្វើអ្វីមួយឡើយ។