ថ្ងៃនេះ «គំនិត» នឹងចែករំលែកវិធីមួយដែលអាចឲ្យប្រិយមិត្តធ្វើការគុណលេខ២ខ្ទង់ស្វ័យគុណ២ (ឧទាហរណ៍ 252) ដោយប្រើរយៈពេលយ៉ាងខ្លី គឺតិចជាង៥វិនាទីទៅទៀត។ តើប្រិយមិត្តជឿទេ? តើវិធីនេះធ្វើយ៉ាងម៉េចទៅ? កុំឲ្យខាតពេលយូរសូមទៅមើលវិធីទាំងអស់គ្នា!
ប្រសិនបើអ្នកចង់ធ្វើការគុណលេខស្វ័យគុណពីរ ដែលមានលេខចំនួនពីខ្ទង់ ឧទាហរណ៍ 352 អ្នកអាចអនុវត្តតាមវិធីផ្លូវកាត់ដូចខាងក្រោមៈ
ជំហ៊ានទី២ ៖ ធ្វើការគុណលេខខ្ទង់ទី១ ដោយលេខដដែលបូកនឹង១ ( 3 x (3+1)= 12)
ជំហ៊ានទី២៖ ធ្វើការបន្ថែមលេខ 25 នៅខាងចុងគឺជាការស្រេច
ជំហ៊ានទី៣៖ ដូចនេះយើងបាន 1225
អ្នកអាចប្រើវិធីនេះចំពោះលេខ២ខ្ទង់ទាំងអស់ដែលបញ្ចប់ដោយ៥។ ឧទាហរណ៍ 45 យើងនឹងទទួលបាន (4 x (4+1)=20) &25។ ដូចនេះលទ្ធផលចុងក្រោយគឺ 2025។ តើប្រិយមិត្តយល់យ៉ាងនាដែរចំពោះវិធីនេះ? នៅអត្ថបទ គណិតវិទ្យារីករាយក្រោយ «គំនិត» នឹងលើកយកវិធីល្អៗជាងនេះទៀតមកចែកជូនប្រិយមិត្ត J។